. . . . . .
.
ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

.
ជីវិត​មនុស្ស​អាច​នឹង ​វិនាស​​​សាបសូន្យ​ នៅ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២៨៨០ ដោយសារ ​អាចម៍​​ផ្កាយ​ដ៏​​​ធំ​មួយ​​​
August 18, 2014 (13:10:46) [ 1146 ]
 
 
កាលបរិច្ឆេទ​នៃ​ការបំផ្លិចបំផ្លាញ​ប្រកបដោយ​សក្តានុពល​ចំពោះ​ផែនដី​ត្រូវ​បានកំណត់​នៅ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២៨៨០ នៅពេល​អាចម៍ផ្កាយ​មួយ​ដែល​កំពុង​បោះពួយ​ក្នុង​ទី​អវកាស​មានលទ្ធភាព​វាយប្រហារ​ផែនដី​របស់​យើង នេះ​បើ​យោង​តាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៦ ខែសីហា​។​

​ក្រុម​អ្នកស្រាវជ្រាវ ដែល​សិក្សា​លើ​ដុំថ្ម​អវកាស​នេះ​បាន​រកឃើញថា តួខ្លួន​របស់​អាចម៍ផ្កាយ​នេះ​វិល​ជុំវិញខ្លួន​វា​លឿន​ខ្លាំងណាស់​រហូតដល់​ថ្នាក់​វា​អាច​បែកចេញ​ពីគ្នា ប៉ុន្តែ​នៅតែ​បន្ត​ឆ្ពោះ​មក​តាម​គន្លង​របស់​វា​មកកាន់​ផែនដី​។

ពួក​អ្នកស្រាវជ្រាវ​ជឿថា​អាចម៍ផ្កាយ​នេះ​ត្រូវបាន​ផ្គុំ​ឡើង​ជាមួយគ្នា​ដោយ​កម្លាំង​អន្តរ​ម៉ូលេគុល (​ដែល​ស្អិត​ជាប់​គ្នា​) ដែល​គេ​ស្គាល់​ថា Van der Waals ហើយ​បើទោះបី​រឿងនេះ​ត្រូវបាន​ចាត់ទុកថា​ជា​របកគំហើញ​ដ៏​សំខាន់​ក្តី ក៏​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនដឹង​ពី​របៀប​បញ្ឈប់​វា​នោះទេ​។​

​ការរកឃើញ​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Tennessee (UT) ក្នុង​ទីក្រុង Knoxville សហរដ្ឋអាមេរិក​។

ការស្រាវជ្រាវ​មុន​បាន​បង្ហាញថា​ក្រុម​អាចម៍ផ្កាយ​គឺជា​គំនរ​ដុំថ្ម​រប៉ាត់រប៉ាយ​ដែល​ផ្គុំ​ជាមួយគ្នា​ដោយសារ​កម្លាំង​ទំនាញ និង​ការ​កកិត​។ ទោះយ៉ាងណា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ UT បាន​រកឃើញថា អាចម៍ផ្កាយ​ឈ្មោះ 1950 DA នេះ​កំពុងតែ​វិល​យ៉ាង​លឿន ដែល​ប្រឆាំងនឹង​កម្លាំង​ទាំងនេះ​។

​អាចម៍ផ្កាយ​នេះ​មាន​អង្កត់ផ្ចិត​ប្រវែង ១០០០ ម៉ែត្រ ប៉ុន្តែ​វិល​ជុំវិញខ្លួន​វា​រាល់ ២ ម៉ោង និង ៦ នាទី​ម្តង​។ នៅ​កំរិត​នេះ ដុំថ្ម​អវកាស​នេះ​គួរតែ​បែកចេញ​ពីគ្នា និង​ទីបំផុត​ត្រូវ​បែក​ជា​បំណែក​តូចៗ ប៉ុន្តែ​វា​មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការ​បែកចេញ​ពីគ្នា​នោះទេ​។

​លោក Ben Rozitis អ្នកស្រាវជ្រាវ​បញ្ច​ប់ប​ច្ឆា​បណ្ឌិត​, លោក Eric MacLennan បេក្ខភាព​បណ្ឌិត និង លោក Joshua Emery ជំនួយការ​សាស្ត្រាចារ្យ នៅ​ដេ​ប៉ា​តេ​ម៉​ង់​ផ្នែក​វិទ្យាសាស្ត្រ​ផែនដី និង​ភព ចង់ដឹងថា​អ្វី​ទៅ​ដែល​រក្សា​ដងខ្លួន​អាចម៍ផ្កាយ​នេះ​មិន​ឲ្យ​បែកចេញ​ពីគ្នា​។ តាមរយៈ​ការ​គណនា​សីតុណ្ហភាព​របស់​អាចម៍​ផ្កាយ 1950 DA នេះ ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​កម្លាំង​អន្តរ​ម៉ូលេគុល (Van der Waals) ដែល​បញ្ឈប់​វា​មិន​ឲ្យ​បែកចេញ​ពីគ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter