. . . . . .
.
ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

.
អាមេរិក​ផលិត​នាវា​ល្បឿន​លឿន​បំបាំងកាយ​តម្លៃ ១០ លាន​ដុល្លារ​ដូច​ក្នុង​រឿង Star Wars
August 26, 2014 (10:18:59) [ 1103 ]
 
 
វា​មើលទៅ​ចម្លែក​ដូច​យន្តហោះ​ប្រយុទ្ធ X-Wing ពី​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រ​ឌី​ត Star Wars អ៊ីចឹង​។ ទោះយ៉ាង ណាជាការ​ពិត​នេះ​គឺជា​នាវា​ហោះ​លើ​ផ្ទៃ​ទឹក Ghost តម្លៃ ១០ លាន​ដុល្លារ​រចនា​ឡើង​ដើម្បី "​ហោះ​" ពីលើ​ផ្ទៃ​ទឹក​ដោយ​ជើង​របស់​វា និង​ដើម្បី​ដឹក​ទាហាន​ម៉ា​រី​ន​ទៅ​សមរភូមិ​។

​វិនិយោគ​ដោយ​មហាសេដ្ឋី​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​នៅ​រដ្ឋ Maine កងទ័ពជើងទឹក​អាមេរិក​បាន​ពិចារណា​ទិញ​នាវា​ហោះ​លើ​ផ្ទៃ​ទឹក​នេះ​រួចទៅហើយ​។

នាវា Ghost នេះ​គឺជា​គំនិត​ដើម​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ លោក Gregory Sancoff ដែល​រចនា​នាវា​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​។ លោក​បាន​ចំណាយ​ប្រា​ក់ជាង ១៥ លាន​ដុល្លារ​អភិវឌ្ឍន៍ និង​សង់​នាវា​គំរូ​ដំបូង​មួយ​នេះ​នៅ​រោងចក្រ​ផលិត​នាវា Portsmouth Naval Shipyard ក្នុង​រដ្ឋ Maine​។

​កាប៊ីន​ធំ​ប្រវែង ១១,៥ ម៉ែត្រ​របស់​នាវា​នេះ​ស្ថិតនៅលើ​កំពូល​នៃ​ជើងវែងៗ​ប្រវែង ៣,៦ ម៉ែត្រ​មួយគូ ដែល​នៅពេល​ធ្វើ​បំលាស់​ទី​ក្នុង​ល្បឿន​លឿន វា​នឹង​ជួយ​ទ្រ​កាប៊ីន​នាវា​ឲ្យ​នៅ​ពីលើ​ផ្ទៃ​ទឹក​ប្រៀបដូចជា​នាវា​ប្រភេទ Hydrofoil អ៊ីចឹង​ដែរ​។

ជើង​នាវា​នេះ​បង្វិល​កាច់​ទិស​នៅ​បាត​របស់​វា ដោយ​អនុញ្ញាត​ឲ្យ​ជើង​ទាំងពីរ​អាច​លើក ឬ​បន្ទាប​ផ្អែកលើ​ជម្រៅ​ទឹក​។ ស្លាបចក្រ ៤ ដែល​ស្ថិតនៅ​ពីមុខ​តួ​នៃ​ជើង​របស់​វា​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង ២.០០០ សេះ​ចំនួន​ពីរ​។

​មន្ទីរ​បញ្ច​កោណ​កំពុង​ពិចារណា​ទិញ​នាវា​តម្លៃ ១០ ដុល្លារ​នេះ ប្រសិនបើ​វា​ជាប់​ការធ្វើ​តេស្ត​ល្បឿន​នាពេលខាងមុខ​។ លោក Sancoff បាន​និយាយថា​វា​អាច​នឹង​ក្លាយជា "​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​លើ​សមុទ្រ​"​។ ​នាវា​នេះ​ត្រូវបាន​ផលិត​ចេញពី​អាលុយមីញ៉ូម និង​ដែក​អ៊ី​ណុ​ក ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​មិន​ឲ្យ​រ៉ា​ដា​ចាប់បាន​នោះទេ ដោយ​ធ្វើ​ឲ្យ​វា​មិនអាច​ឲ្យ​សត្រូវ​មើលឃើញ​បានឡើយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter