. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
អ៊ីស្រាអែល​បង្ហាញ​ប្រព័ន្ធ​​ការពារ​ដែនអាកាស​​​ខ្លួន​ដែល​បាញ់​ទម្លាក់​រ៉ុ​ក​កែ​ត​​ ១៥​ គ្រាប់​ក្នុងពេល​តែមួយ​
August 29, 2014 (09:40:28) [ 1498 ]
 
 
រូបភាព​ក្នុង​វីដេអូ​ដ៏​អស្ចារ្យ​មួយ​របស់​កងទ័ព​អ៊ីស្រាអែល បានបង្ហាញ​អំពី​សមត្ថភាព​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ដែល​បាន​បាញ់​ទម្លាក់​គ្រាប់​រ៉ុ​ក​កែ​ត​ចំនួន​១៥​គ្រាប់​ក្នុងពេល​តែមួយ ។

​កងទ័ព​អ៊ីស្រាអែល បាន​និយាយថា គ្រាប់​រ៉ុ​ក​កែ​ត​ទាំងនេះ ត្រូវបាន​បាញ់​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​ហា​ម៉ាស​​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប មកលើ​ទឹកដី​អ៊ីស្រាអែល ក្នុងអំឡុងពេល​មានការ​វាយ​ប្រយុទ្ធ​គ្នា​កាលពី​ពេលមុន​នោះ ។ គ្រាប់​រ៉ុ​ក​កែ​ត​ទាំងនេះ ត្រូវបាន​បាញ់​កំទេច​ដោយ​ផ្ទុះ​នៅលើ​អាកាស​ដោយ​ប្រព័ន្ធ​ការពារ​ដែន​​អាកាស​ដ៏​ទំនើប​របស់​កងទ័ព​អ៊ីស្រាអែល នេះ​បើ​យោងតាម​កងទ័ព​អ៊ីស្រាអែល​។​

​អំឡុងពេល​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​អស់​រយៈពេល​៧​សប្តាហ៍​មកនេះ ប្រព័ន្ធ​ការពារ​ដែន​អាកាស​​របស់​អ៊ីស្រាអែល​នេះ បាន​ស្ទាក់ចាប់​និង​កំទេច​បាន​ប្រហែល​៩០​ភាគរយ​នៃ​គ្រាប់​រ៉ុ​ក​កែ​ត​រាប់រយ​គ្រាប់​ដែល​ត្រូវបាន​បាញ់​​ចូលក្នុង​ទឹកដី​អ៊ីស្រាអែល ភាគខាងត្បូង ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

​ការបង្ហាញ​សមត្ថភាព​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល​នេះ បានកើត​ឡើង បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​រយៈពេល​យូរ​មួយ ត្រូវបាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​អង្គា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ជន​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​នៃ​ទឹកដី
​ប៉ា​ឡេ​ស្ទី​ន​។​

​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​៧​សប្តាហ៍​មកនេះ បានសម្លាប់​មនុស្ស​ជាង​២.២០០​នាក់ ដោយ​ភាគច្រើន​ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​។

ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល បាន​បាញ់​កំទេច​៩០​ភាគរយ​នៃ​គ្រាប់​រ៉ុ​ក​កែ​ត​រាប់រយ​គ្រាប់​ដែល​ត្រូវបាន​បាញ់​ចូលក្នុង​ទឹកដី​អ៊ីស្រាអែល ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter