. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
Samsung ​បញ្ចេញ​នាឡិកា​ដែល​អាច​ហៅ​ទូរស័ព្ទ​និង​បញ្ជូលសារបាន​ដោយ​មិនបាច់​មាន​ទូរស័ព្ទ​ជំនួយ​
September 01, 2014 (09:08:42) [ 1159 ]
 
 
ក្រុមហ៊ុន​ Samsung Electronics Co Ltd កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​សីហា​បាន​បញ្ចេញ​អ្វី​ដែល​ខ្លួន​បាន​និយាយថា​ជា​នាឡិកា​​ឆ្លាត​ដំបូង​ដែល​អាច​និយាយ​ទាក់ទង​គ្នា​បាន​ដោយ​មិន​ចាំបាច់​មាន​ទូរស័ព្ទ​មួយ​នៅ​ក្បែរ​។​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​បំផុត​ក្នុង​លោក​នេះ បាន​ខិតខំ​ជំរុញ​ជា​ខ្លាំង​ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ ឧបករណ៍​អាច​ពាក់បាន​ នៅពេល​ខ្លួន​កំពុង​​សម្លឹង​ទៅ​រក​ការទូទាត់​ជាមួយនឹង​ការធ្លាក់​ចំណូល​ពី​ទីផ្សារ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន ដែល​នៅ​ត្រីមាស​ទី​២​នេះ​បាន​ទទួល​ចំណូល​ទាប​​ជាង​ការរំពឹងទុក​នោះ​។​

Samsung​មិន​ជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ជំរុញ​ឧបករណ៍​ពាក់​នៅ​នឹង​ដៃ​នេះ ព្រោះ​គូប្រជែង​ Apple Inc ​ក៏​ត្រូវ​គេ​រំពឹងថា​នឹង​បញ្ចេញ​​ឧបករណ៍​ផ្ទាល់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ និង​ក្រុមហ៊ុន ​LG Electronics Inc​កាលពី​ថ្ងៃ​២៨​សីហា​បាន​ប្រកាស​នាឡិកា​ឆ្លាត​ G Watch R ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​ស្គ្រីន​ OLED​ និង​គ្រោង​ដែក​មិន​ច្រេះ​ចាប់​។​

នាឡិកា​ថ្មី​របស់ ​Samsung ឈ្មោះថា ​Gear S ផ្សេង​ពី​ឧបករណ៍​មុនៗ​របស់​វា ដោយ​មុខ​កោង​ធំ​ជាង​មុន​២​អ៊ីង និង​មាន​កម្មវិធី​ច្រើន​​ដូចជា​ WiFi ត្រីវិស័យ​និង​ GPS​។ ​ឧបករណ៍​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ Tizen​ របស់​ Samsung​។​

Samsung បាន​និយាយថា​ Gear S នឹង​ត្រូវ​ចាប់ផ្តើម​ចេញ​លក់​នៅ​ខែតុលា ចំណែក​នាឡិកា ​G Watch R ​របស់​ LG​នឹង​ចេញលក់​​នៅ​ទីផ្សារ​សំខាន់ៗ​នៅ​ត្រីមាស​ទី​៤​។​

​តែ​ទោះជា​យ៉ាងណា រាល់​ក្រសែភ្នែក​ឥឡូវ​សម្លឹង​ទៅរក​ការចេញ​ទូរស័ព្ទ​ iPhone 6 ​របស់​ក្រុមហ៊ុន ​Apple​ នៅ​២​សប្តាហ៍​ខាង​មុខ និង​ក៏​ទន្ទឹងរង់ចាំ​ស្តាប់​ថា​តើ​ក្រុមហ៊ុន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​នឹង​ប្រកាស​ចេញ​លក់​នាឡិកា​ឆ្លាត​ដែរ​ឬ​អត់​។​ ​នាឡិកា​ថ្មី​ Gear S​នេះ​មាន​ស្គីន​កោង​ធំ​ជាង​រាមច្បង​របស់​វា គឺ​ពាក់​សម​នឹង​កដៃ​ហើយ​ល្មម​សំ​រាប់អាន​និង​ផ្ញើ​សារ​និង​មើល​អ្វីៗ​លើ​វា​ច្បាស់​។​ វា​ផ្តល់​សេវា​ 3G, Bluetooth និង​ការភ្ជាប់ Wi-Fi ដោយ​មិន​បាច់​មាន​ទូរស័ព្ទ​ឆ្លាត​ភ្ជាប់​ជាមួយ​ដូច​នាឡិកា​មុនៗ​របស់​ Samsung ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter