. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
ក្រុមអនាមិករបស់ រុស្សីបានវាយប្រហារគណនីជីម៉ែល (gmail) របស់ក្រុមហ៊ុន Google ប្រហែល ៥លានគណនី ដាក់ជាសាធារណះ
September 15, 2014 (11:04:40) [ 1186 ]
 
 
សមាជិកនៃវេទិការបញ្ចេញ​មតិតាម​​អនឡាញរបស់ BTCsec បានបង្ហោះពី​តារាងគណនី និងលេខ​សម្ងាត់​ចំនួន​ប្រ​ហែល​ជា ៥លានគណនី ក្នុងវេទិការបញ្ចេញមតិតាមអនឡាញ​។

យោងតាមរបាយការណ៍របស់ The Daily Report ដែលត្រូវបានគេស្គាល់ថា "tvskit" បានបង្ហោះ ពីចំនួនគណនី ដែលបែកធ្លាយ មានចំនួន ៤,៩៣០,០០០ គណនី និងលេខសម្ងាត់ នៅក្នុងគេហទំព័រវេទិកាបញ្ចេញមតិ​ BTCsec របស់ប្រទេស​រុស្សី។ គណនីទាំងអស់នេះ ត្រូវបានគេអះអាងថា មាន ៦០ភាគរយ ដែលអាចប្រើការបាន សំរាប់​ចូល​(Login) គណនីជីម៉ែល (gmail) បាន។

បើតាមការបញ្ជាក់របស់អ្នកបានឃើញ ​​ឯកសារបែកធ្លាយនេះ បានធ្វើការអះអាងថា លេខសម្ងាត់ដែលពួក​គេបាន​ឃើញនោះ​ ត្រូវបាន​ផុតកំណត់ (Out of date) រយះពេល​ ១០ ឆ្នាំហើយ ក្នុងនោះ​ក៏​មានគណនីមួយចំនួនទៀត​ត្រូវ​បានក្រុមហ៊ុនព្យួរ ឬលុបសិទ្ឋ​​មិនអោយប្រើ​​បានជាច្រើនឆ្នាំមកហើយដែរ​។

អ្នកតំណាងរបស់ក្រុមហ៊ុន Google បានធ្វើការអះអាង​​បញ្ជាក់ទៅគេហទំព័រ CNews ថា មិនមានភស្ភុតាង​ណា​ដែល​អាចបញ្ជាក់ថា ប្រព័ន្ឋសុវត្ថិភាពរបស់យើងចុះខ្សោយនោះទេ ដែលអាចធ្វើអោយ​គណនីណាមួយរបស់យើង អាចនឹង​វាយ​ប្រហារពីក្រុមអនាមិកបាននោះឡើយ​ ប៉ុន្តែបើមានករណីនេះកើតឡើងចំពោះ គណនីណាមួយ​​​យើងនឹងជួយ​ម្ចាស់​​​​​គណនី​នោះ​អោយ​មានសុវត្ថិភាព​ឡើងវិញ។ ការវិភាគខ្លីមួយបានអះអាងថា គណនីដែលបែក​​ធ្លាយនោះ គឹជា​គណនីរបស់ user នៅ​ប្រទេស អង់គ្លេស អេស្បាញ និងរុស្សី។

ប្រសិនបើយើងចង់​ដឹងថា គណនីរបស់យើង​ត្រូវបានជនអនាមិកវាយប្រហារ ឬអត់? យើអាចចុចលើ link នេះ ហើយ​ធ្វើការវាយបញ្ចូលនូវអីុម៉ែលរបស់យើងនោះយើងនឹងដឹងហើយ (សូមបញ្ជាក់៖ គណនីដែលត្រូវបានវាយ​ប្រហារគឺ គណនី​​​របស់ អង់គ្លេស អេស្បាញ និងរុស្សី)។

សូមចុចទីនេះ ដើម្បីមើលចំនួនគណនីដែលបានបែកធ្លាយ...

(ប្រភព៖ forum.btcsec, cnews , techtimes)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 48 នាក់
  Flag Counter
Flag Counter