. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
LG​ មាន​ភាព​ឈានមុខ​បំផុត​ លើ​សេវា​អ៊ី​ន​ធើ​ណេ​ត 4G LTE លើ​ពិភពលោក​
September 15, 2014 (11:10:05) [ 1270 ]
 
 
ភ្នំពេញ: បច្ចុប្បន្ននេះ​ សេវា​អ៊ី​ន​ធើ​ណេ​ត ​4G LTE បាន​ក្លាយជា​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​ថ្មី និង​ចុងក្រោយ​បំផុត ​ដែល​កំពុងតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​នៅលើ​ពិភពលោក​។ ​តាម​ការសង្កេត​ បាន​សប​ញ្ជា​ក់​ឲ្យ​ឃើញថា​ ទូរ​សព្ទ​ដៃ​ម៉ាក LG ​មាន​ភាព​ឈានមុខ​បំផុត​លើ​សេវា​អ៊ី​ន​ធើ​ណេ​ត 4G LTE​នេះ តួ​យ៉ាង​ដូចជា​ម៉ូ​ដែល​ទូរ​សព្ទ​ដៃ​ដ៏​ទំនើបៗ​និង​ចុងក្រោយ​បំផុត​ទាំងអស់​របស់​ក្រុមហ៊ុន LG​សុទ្ធសឹងតែ​បាន​បង្កើតឡើង​ដោយមាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ដែល​អាច​ប្រើប្រាស់​ជាមួយ​សេវា​អ៊ី​ន​ធើ​ណេ​ត​4G LTE បាន​។​

ដែល​អស្ចារ្យ​ជាងនេះទៅទៀត ​សេវា​អ៊ី​ន​ធើ​ណេ​ត ​4G LTE ត្រូវបាន​បំពាក់​អោយប្រើ​ប្រាស់​បាន​មិន​ត្រឹមតែ​ម៉ូ​ដែល​របស់​ទូរ​សព្ទ​ដៃ​LG​ដែលមាន​តម្លៃ​ខ្ពស់ៗ​នោះទេ​ សូម្បីតែ​ទូរ​សព្ទ​ដៃ ​LG​ ដែលមាន​តម្លៃ​មធ្យម​ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​សេវា​អ៊ី​ន​ធើ​ណេ​ត​4G LTE បាន​ថែម​ទៀតផង​។​ទូរ​សព្ទ​ទំនើបៗ​របស់​ក្រុមហ៊ុន ​LG​ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​ប្រព័ន្ធ 4G LTE​មានដូចជា​LG G3, LG G Flex,LG G2,Nexus 5, LG Optimus G Pro ,​និង​LG F70 ​ដែល​យើង​អាច​ហៅ​បាន​ថា LG4G LTE Series ។

រាល់​ ទូរសព្ទ​ដៃ LG4G LTE Series ទាំងអស់​សុទ្ធសឹង​តែមាន​កម្លាំង CPU​ដ៏​ខ្ពស់​និង​ខ្លាំង មាន​ល្បឿន​លឿន​ជាងគេ កាន់​ថ្ម​បានយូរ មាន​លក្ខ​ណៈធន់​ រឹងមាំ​ពោរពេញ​ដោយ​គុណភាព និង​មាន​ការធានា​ត្រឹមត្រូវ​។ ជាពិសេស​នោះ​គឺមាន​តម្លៃ​សមរម្យ ដែល​ធ្វើ​ឲ្យ​លោក​អ្នកមាន​ជម្រើស​ច្រើន​ក្នុងការ​អាច​ប្រើប្រាស់​។ ទូរ​សព្ទ​ដៃ​LG4G LTE Series ត្រូវបាន គេទទួលស្គាល់ ព្រមទាំង​ទទួលបាន​នូវ​ចំនួន​អ្នកប្រើប្រាស់​ច្រើនជាងគេ​លើ​ពិភពលោក​ ដោយ​ជា​ផលិតផល​មាន​បច្ចេកវិទ្យា​ខ្ពស់​ចុងក្រោយ​គេ និង​មានការ​ច្នៃប្រឌិត​ឡើង​ដោយមាន​លក្ខ​ណៈល្អ​ឥត​ខ្ចោះ ដែល​ទទួលបាន​ពានរង្វាន់​លំដាប់​ពិភពលោក​ជាច្រើន​។​

នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លោកអ្នក​អាចធ្វើ​ការស្វែងរក​ព័ត៌មាន​បន្ថែម​ ឬ​ទស្សនា​ផ្ទាល់​នូវ​ប្រភេទ​ទូរ​សព្ទ​ដៃ​LG4G LTE Series ដែល​ទំនើបៗ​ទាំងអស់នេះ​នៅតាម​បណ្តាហាង​លក់​ទូរ​សព្ទ​ដៃ និង​LG BRANDSHOP ទាំងបី​សាខា​។​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter