. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
នាឡិកា Apple Watch អាច​ចាក់សោ​ទ្វារ​សណ្ឋាគារ​ដោយ​គ្រាន់តែ​គោះ​បន្ថើរ​លើ​ប៊ូ​តុង​ចុច​
September 15, 2014 (11:16:10) [ 1218 ]
 
 
ពួក​អ្នក​ដើរលេង​ថ្ងៃ​ឈប់សម្រាក ដែល​ចំណាយលុយ​ច្រើន​លើ​នាឡិកា​ថ្មី​ដ៏​សង្ហា Apple Watch នឹងមិន​បារម្ភ​អំពី​ការជាប់​សោ​ទ្វារ​ខាងក្រៅ​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ​នោះទេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៣ ខែកញ្ញា​។ ​យ៉ាងហោចណាស់​ក៏មានបណ្តាញ​សណ្ឋាគារ​ដ៏​សំខាន់​មួយ​ដែរ​កំពុងធ្វើការ​លើក​ម្ម​វិធី​មួយ​ដើម្បី​ទប់ស្កាត់​រឿងនេះ​កុំ​ឲ្យ​កើតឡើង​។

នៅពេល​នាឡិកា​នេះ​មាន​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៥ កម្មវិធី​របស់​សណ្ឋាគា​រ Starwood Hotels នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក់សោ​ទ្វារ​សណ្ឋាគារ​ដោយ​ពុំ​ចាំបាច់​រាវរក​កូនសោ ឬ​លូក​ក្នុង​កាបូបរ​កកាត​កោស​បើក​សោ (Key Card) នោះទេ​។

​ដោយមាន​នាឡិកា Apple Watch ដើរតួនាទី​ជា​សោ​បន្ទប់​ឌីជីថល ភ្ញៀវ​ដែលមាន​ទូរ​សព្ទ iPhone ប្រើ​ត្រូវ​ជាមួយ Apple Watch គ្រាន់តែ​គោះ​បន្ថើរ​លើ​ប៊ូ​តុង​ប៉ុណ្ណោះ​ខណៈ​ឈរ​នៅ​ខាង​ពីមុខ​ទ្វារ​។

​កម្មវិធី​នេះ​ត្រូវបាន​បង្ហាញ​អំឡុង​ការបង្ហាញ​ទូរ​សព្ទ iPhone ថ្មី​កាលពីដើម​សប្តាហ៍​នេះ ហើយ​វា​នឹងត្រូវ​ប្រើ​នៅ​សណ្ឋាគារ​មួយចំនួន​របស់ Starwood Hotels និង​សណ្ឋាគារ​ជាច្រើន​របស់​រមណីយដ្ឋាន Resorts Worldwide រួមមាន​ដូចជា​សណ្ឋាគា​រ Westin, Sheraton, W និង Aloft ចាប់ផ្តើម​នៅ​និ​ទាឃ​រដូវ​ឆ្នាំក្រោយ​។​ ​ប៉ុន្តែ​ទូរ​សព្ទ Apple Watch នឹងមិន​ថោក​នោះទេ​នៅពេល​វា​ចាប់ផ្តើម​លក់​ក្នុង​ឆ្នាំ ២០១៥​។ តម្លៃនឹង​ចាប់ផ្តើម​ពី ៣៤៩ ដុល្លារ​ឡើងទៅ​ក្នុង​សហរដ្ឋអាមេរិក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 156 នាក់
  Flag Counter
Flag Counter