. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
កត្តាប្រាំយ៉ាង​​ដែល​អ្នក​​មិន​ Update ទៅជា​​iOS 8
September 23, 2014 (10:13:27) [ 1182 ]
 
 
ខាង​ក្រោម​នេះ​ គឺ​ជា​មូល​ហេតុ​ទាំង​ប្រាំ​យ៉ាង​ ដែល​អ្នក​មិន​គួរ​តម្លើង​ ទៅ​កាន់ iOS 8 នៅ​ពេល​នេះ​ទេ ពោល​គួរ​តែ​ចាំដល់​ បញ្ហា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​ត្រូវ​បាន​ដោះ​ស្រាយ​សិន។

1. កម្មវិធីមួយចំនួននឹងមិនអាចដំណើរការជាមួយ iOS 8 នោះទេ

ជាការពិតណាស់ កម្មវិធី និងហ្គេមមួយចំនួនប្រាកដជាគាំង បើក​មិន​ចេញ រឺ​ដំណើរ​ការ​ខុស​ប្រក្រតី​តែ​ម្តង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8។ នៅ​ក្នុង​រយៈ​ពេល​តេស្ត​សាក​ល្បង iOS 8 កំណែ​ប្រែ​ចុង​ក្រោយ​បង្អស់ ខេមបូរី​ផត​សង្កេត​ឃើញ​ថា​កម្មវិធី​មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​បាន​នោះ​ទេ ពោល​វា​គាំង និង​លោត​ទៅ Home Screen វិញ​ដោយ​ខ្លួន​ឯង។ ដំណោះ​ស្រាយ​នេះ​គឺ​ត្រូវ​រង់​ចាំ​អោយ​ក្រុម​ហ៊ុន រឺ ស្ទូឌីយ៉ូ​បង្កើត​កម្មវិធី និង​ហ្គេម​ទាំង​នោះ​បញ្ចេញ​កំណែ​អាប់​ដេត​ថ្មី​ដែល​ទ្រាំ​ទ្រ​ជា​មួយ iOS 8។

2. បាត់បង់ការ Jailbreak
សម្រាប់ខ្ញុំផ្ទាល់បញ្ហា Jailbreak មិនសូវសំខាន់នោះទេ ព្រោះ iOS 8 មាន​ពុម្ព​អក្សរ​ខ្មែរ និង​អាច​ទាញ​យក​ក្តារ​ចុច​ខ្មែរ​ពី Appstore ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​ប្រាកដ​ជា​ត្រូវ​ការ Jailbreak។ ប្រើ​ប្រាស់ iDevice ដែល​បាន Jailbreak រួច គឺ​យើង​មាន​សេរី​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ជាងមុន ​អាច​ធ្វើ​ការ​កែ​កុន​អ្វី​បាន​ច្រើន។ យើង​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា នៅ​ពេល​ណា​បាន iOS 8 អាច Jailbreak បាន​នោះ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​មិន​យូរ​នោះ​ទេ។

3. iDevice ស៊េរីចាស់ៗនឹងដើរយឺត
ដោយសារតែ iOS 8 វាមានបំពាក់ដោយមុខងារថ្មីៗជាច្រើននោះ ឧបករណ៍​ចាស់ៗ​ដែល​មាន​ដូច​ជា iPhone 4s, iPad mini, iPad 2, iPad 3, iPod touch 5th ជាដើម​នោះ​នឹង​ដំណើរ​ការ​យឺត​ជាង iOS 7.1.2។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខេមបូរីផត​សង្កេត​ឃើញ​ថា ល្បឿន​រវាង iOS 7.1.2 មិនសូវ​គ្នា​ប៉ុន្មាន​ទេ តាម​រយៈ​ការ​តេស្ត​សាក​ល្បង​លើ iPad mini តែចំពោះ iPhone 4s អាច​នឹង​ដើរ​យឺត។

4. វានឹងមានចន្លោះប្រហោងមួយចំនួន
ខ្ញុំចាំបានថាពេល iOS 7 ចេញអោយប្រើប្រាស់ដំបូង វាមានបញ្ហាច្រើនណាស់ ទី​មួយ​ល្បឿន កាយ​វិការ​ដើរ​យឺត ហើយ​ទាក់​ៗ ឆាប់​ក្តៅ និង​មានប​ញ្ហាជា​ច្រើន​ទៀត។ បញ្ហា​ទាំង​នេះ​បាន​ដោះ​ស្រាយ​នៅ​ជំនាន់​បន្ត​បន្ទាប់​រហូត​ដល់ iOS 7.1.x ទើប​ល្អ​ប្រើ។ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ចាំ​បន្តិច​សិន រហូត​ដល់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 កំណែ​ប្រែ​ចេញ​សិន សឹម​ប្រើ។

5. ត្រូវចម្លងហ្គេម កម្មវិធី និងឯកសារទុកសិន ទើបអាចតម្លើងទៅបាន
នេះគឺជារឿងដ៏ធុញបំផុតមួយ ព្រោះអីយើងត្រូវចម្លងកម្មវិធី ហ្គេម ឯកសារ​សំខាន់​នានា​ជា​ច្រើន​ដាក់​កុំព្យូទ័រ​សិន ទើប​អាច​តម្លើង​ទៅ​កាន់ iOS 8 ទៅ​បាន។ ធ្វើ​បែប​នេះ​គឺ​វា​ចំណាយ​ពេល​យូរ សាំញ៉ាំ ហើយ​មិន​ប្រាកដ​ទៀត​ថា កម្ម​វិធី និង​ហ្គេម​ដែល​យើង​បាន​ចម្លង​ទុក​នោះ​អាច​ដំណើរ​ការ​ជាមួយ iOS 8 នោះទេ។ សរុប​សេចក្តី​មក ទាំង​នេះ​គឺ​ជាមូល​ហេតុ​ធំៗ ដែល​អ្នក​គួរ​តែ​ពិចារណា​អោយ​បាន​ច្បាស់​សិន មុន​នឹង​តម្លើង​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ព្រោះអី​អ្នក​មិន​អាច​ទម្លាក់​មក​កាន់ iOS 7.1.2 បាន​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​គិត​ថា​ចំណុច​ទាំង​ប្រាំ​នេះ​មិន​ចោទ​ជា​បញ្ហា​ទេ សូម​ត្រៀម​ខ្លួន​ដើម្បី​អាប់ដេត​ទៅ​កាន់ iOS 8 ជា​មួយ​ខេមបូរីផត​ណា!

(ប្រភព៖ cambo-report.com)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter