. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
រុស្សី មានគំរោងនឹង បង្កើត ប្រព័ន្ឋ​គ្រប់គ្រងលំហ​ថ្មី​ ដើម្បីចាប់ សញ្ញាគ្រាប់​ មីស៊ី
October 13, 2014 (06:03:50) [ 1279 ]
 
 
MOSCOW ៖ រុស្សីនឹងបង្កើត​ប្រព័ន្ឋគ្រប់គ្រង​​គ្រាប់មីស៊ី ដែល​បាញ់ពី​​លំហអាកាស​មកកាន់​អន្តរទ្វីប និងទប់ស្កាត់​​គ្រាប់​មីស៊ីលដែល​​មានរ​​យះចម្ងាយ​ខ្លី ( ta​ctical ballistic missile) យោងតាមសម្តីរបស់​​ក្រសួងការពារជាតិ​ លោក Sergei Shoigu កាលពីថ្ងៃព្រហស្បត្តិ៍។​​

លោក Shorgu បានថ្លែង​ប្រាប់​​​​​តាមរយះវីដេអូអនឡាញជាមួយ​រដ្ឋ​មន្រ្តីជាន់ខ្ពស់ថា "គម្រោង​បង្កើតប្រពន្ឋលំហថ្មីនេះ​ គឺជាគន្លឹះគោលដៅ​មួយថ្មី​ទៀត សំរាប់ទប់ស្កាត់កំ​ណើន​នុយក្លេអ៊ែរក្នុងពិភពលោក​ ជាពិសេស​គឺ កងកម្លាំងប្រឆាំង​នុយក្លេអ៊ែរ​របស់រុស្សី​ ដែលមានតួនាទីទប់ស្កាត់បញ្ហានេះតែម្តង​។​ ​"

រដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រព័ន្ឋថ្មីនេះ មានសមត្ថភាពក្នុ​ងចាប់សញ្ញា​នៃគ្រាប់មីស៊ីគ្រប់ប្រភេទ រួមមានគ្រាប់​ដែលបាញ់​ចេញពីលំហ គ្រាប់ដែលមានរយះចម្ងាយជិត(៣០០គីឡូម៉ែត្រ​) និងគ្រាប់ដែលបាញ់ចេញ​​ពីក្រោមទឹក។

ក្នុងការស្ថាបនាប្រព័ន្ឋ​នេះឡើង រុស្សីមានគំរោងនឹង​ដាក់​ប្រព័ន្ឋផ្ការណបថ្មីនេះ តាមប្រព័ន្ឋគោចររបស់ភព​ផែនដី និង​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រងពត៌មានមូលដ្ឋាន​សំរាប់ប្រព័ន្ឋផ្ការណបថ្មីនេះ។

រាល់ឧបករណ៍ និង​កម្មវិធី (software )សំរាប់គ្រប់គ្រងប្រព័ន្ឋ​ផ្កាយរណប​ គឺត្រូវបានបង្កើតដោយ​ រុស្សីផ្ទាល់ ហើយគំ​រោងថ្មីនេះ អាចនឹងបន្ថែម​ទៅ​លើ​ប្រព័ន្ឋចាស់របស់ខ្លួន ដែលជាប្រព័ន្ឋផ្កាយរណប​ចាប់​សញ្ញាក្នុងរយះចម្ងាយ​ខ្លី។

ក្នុងខែ កញ្ញាថ្មីៗ នេះ លោកប្រធានាធបតី Vladimir Putin បានប្រាប់ថា រុស្សីនឹងទប់ស្កាត់ការ​វាយប្រហារ​ពី​ការ​គំរាមគំហែងប្រព័ន្ឋ​សុវត្ថិភាព ប៉ុន្តែរុស្សីនឹង​មិនលូកដៃក្នុង​ជម្លោះរវាងប្រទេស និងប្រទេសទេ។

លោក ពូទីន បន្ថែមថា ដើម្បីទប់ស្កាត់បញ្ហា​ទាំងអស់នេះ រុស្សីនឹង​បំពាក់សព្វាវុធ​បន្ថែមទៀត​ទៅអោយ កងកម្លាំង​ជើងអាកាស​ និងប្រព័ន្ឋគ្រប់គ្រងផ្កាយរណប​របស់ខ្លួន។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter