. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
ឡាន​ហោះ​ទីបំផុត​ជិត​ឃើញ​បើកបរ​តាមផ្លូវ និង​ហោះ​លើ​មេឃ​ហើយ​!
October 13, 2014 (13:24:36) [ 1172 ]
 
 
វា​បាន​ក្លាយជា​សុបិន ​នៃ​វិទ្យាសាស្ត្រ​ប្រ​ឌី​ត ​ជាច្រើន​ទសវត្សរ៍​មកហើយនោះ ​គឺ​រថយន្ត​ដែល​អាច​ហោះ ​លើ​មេឃ​បាន ​ដើម្បី​គេច​ពី​ចរាចរណ៍​។ ទោះយ៉ាងណា ក្រុមហ៊ុន​ស្លូ​វ៉ា​គី​មួយ​ បាន​និយាយថា ទីបំផុត​ខ្លួន​បាន​ដោះស្រាយ ​បញ្ហា​នេះ​បាន​ហើយ​។ នេះ​បើ​យោងតាម ​វេ​ប​សាយ​ដេលី​មែ​ល​។

​រថយន្ត​ម៉ាក AeroMobil នេះ​អាច​ហោះ​បាន​ចម្ងាយ ៦៩២ គីឡូម៉ែត្រ​ពេល​ចាក់​សាំង​ពេញ​ធុង ហើយ​នៅពេល​ស្លាប​វា​បត់​ចូលគ្នា រថយន្ត​នេះ​នឹងត្រូវ​គ្នា​ម៉ាច់​ជាមួយនឹង​កន្លែង​ចត​រថយន្ត​ធម្មតា​មួយ​។

​ក្រុមហ៊ុន​និយាយថា AeroMobil គឺជា "ឡាន​ហោះ​" ដែល​អាច​ប្រើប្រាស់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ស្រាប់​សម្រាប់​រថយន្ត និង​យន្តហោះ​បាន​យ៉ាង​ល្អឥតខ្ចោះ ហើយ​វា​បាន​បើកទ្វារ​ឲ្យ​មានការ​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពិតៗ​តែម្តង​។

​នៅពេល​វា​កំពុងមាន​រូបរាង​ជា​រថយន្ត វា​អាច​ចូល​ចត​ត្រូវ​ល្មម​ជាមួយនឹង​កន្លែង​ចត​រថយន្ត​ស្តង់ដារ ហើយ​វា​ក៏​អាច​ទៅ​ចាក់​សាំង​បាន​ធម្មតា​នៅ​គ្រប់​ស្ថានីយប្រេងឥន្ធនៈ​ដែរ​។

​រថយន្ត​កំណែ​ថ្មី​ចុងក្រោយ​បំផុត​នេះ​គឺជា​ជំនាន់​ទី​បី​ហើយ​នៃ​រថយន្ត​ចេះ​ហោះ​នេះ​។ លោក Tatiana Veber អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន AeroMobil បាន​និយាយថា "យើង​បាន​អភិវឌ្ឍ​គំរូ​ឡាន​ហោះ​តាំងពី​ឆ្នាំ ១៩៩០​។ គំរូ​ដំបូង​របស់​យើង​មើលទៅ​ពិតជា​ចម្លែក​ណាស់ ហើយ​វា​អាច​នឹងមាន​បញ្ហា​ពេល​ប្រើប្រាស់​ជាប្រចាំ​។ រឿង​ហ្នឹងហើយ​គឺជា​សញ្ញា​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ឡាន​ហោះ​តាម​វិធី​មួយ​ដើម្បី​ក្លាយជា​ផ្នែក​ដ៏​សំខាន់​នៃ​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជា​ទៀត​ទាត់​។ យើង​បានទទួល​មតិ​ប្រតិកម្ម​វិជ្ជមាន​ពី​អ្នកជំនាញ​ខាង​បរិក្ខារ​យន្តហោះ​ជាច្រើន ដែល​បាន​កោតសរសើរ​ចំពោះ​ម៉ូត​យន្តហោះ និង ដំណោះស្រាយ​បច្ចេកទេស​នៃ​ដំណើរការ​ផ្លាស់ប្តូរ​រូបរាង​របស់​វា​"។​

​ក្រុមហ៊ុន AeroMobil និយាយថា គំរូ​ឡាន​ហោះ​ទី​បី​របស់ខ្លួន​នេះ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​យកទៅ​បង្ហាញ​ទៅកាន់​ពិភពលោក​នៅ​ថ្ងៃទី ២៩ ខែតុលា​នៅ​មហោស្រព​នៃ​អ្នកបង្កើត​របស់​ថ្មីៗ (Pioneers Festival) ក្នុងប្រទេស​អូទ្រីស​៕

ប្រភព ៖ CEN
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter