. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
តុលាការ​​ជប៉ុនចេញ​​​​សេចក្តីបង្គាប់​​អោយ Google លុបទន្និន័យ​ ​​មួយចំនួនចេញពី ម៉ាស៊ីនស្វែងរក​​
October 15, 2014 (10:34:58) [ 1197 ]
 
 
ទីក្រុងតូក្យូ៖ តុលាការជប៉ុន​បានស្នើសុំ​​អោយក្រុមហ៊ុន Google ធ្វើការ​លុប​​​ទន្និន័យ​​នៅក្នុងម៉ាស៊ីនស្វែងរក​របស់ខ្លួន​ដែលទាក់ទង​នឹង ដើមចោទម្នាក់​ ដែលគាត់បានអះអាង​​ថា គាត់មិនបានប្រព្រឹត្ត​​បទល្មើស​​អី្វនោះទេ ។

ក្នុងសប្តាហ៍​​នេះ តុលាការក្នុងស្រុក​​ជប៉ុនបានស្នើអោយ​ Google លុបទ្និន័យ​ជាង​​ពាក់កណ្តាល ២៧៣ ទន្និន័យ​​ ដែល Google បានបញ្ចូលក្នុង​​ម៉ាស៊ីនរបស់ខ្លួន ក្នុងនោះមាន​ទន្និន័យ​ ដែលមាន​​ឈ្មោះរបស់ ដើមចោទ​​។ យោងតាម​កា​សែត Asahi Shimbun និងប្រព័ន្ឋផ្សព្វផ្សាយ​​ដទៃទៀត​​​បានចេញផ្សាយ​​។ ជនដើមចោទ​បាន​​សុំអោយ​តុលាការ​ចេញ​ដីកាទាក់ទងនឹង​​​ ម៉ាស៊ីនស្វែងរកដែលលោតចេញ​​ពត៌មានស្វ័យប្រវត្តិ​ (Suggest Search Engine) ទាក់ទង នឹងពត៌​មាន​ដែល (អ្នកប្រើចង់រក) បានលេចចេញឈ្មោះ​​របស់គាត់ ជាប់ទាក់ទងនឹង បទល្មើស​​។

តុលាការកំពូល​សហភាពអឺរ៉ុបក៏​បានចេញច្បាប់ពី​ ម៉ាស៊ីនស្វែងរក របស់ Google ផងដែរ​ កាលពីខែឧសភា​​ ពាក់​ព័ន្ឋនឹងសិទ្ឋិ​​​របស់បុគ្គល​​ក្នុងការសុំអោយ Google លុបទន្និន័យ​ដែល​​មានផលប៉ះពាល់​ដល់ពត៌មានឯកជនរបស់ខ្លួន​ និងពត៌មានមិនច្បាស់ការណ៍ ឬផុតកំណត់។

អ្នកនាំពាក្យរបស់​ក្រុមហ៊ុន Google បានថ្លែងប្រាប់ AFP ថា "ក្រុមហ៊ុនទើបតែ​​ទទួលបានពត៌មាន​នេះ ហើយ​​ឥឡូវនេះ ពួកយើង​​កំពុង​ពិនិត្យមើល​​​សេចក្តីបង្គាប់របស់តុលាការ​ជប៉ុន​"។ គាត់បន្ថែមទៀត​ថា "បន្ទាប់ពីបាន​ពិនិត្យរួចរាល់​ហើយ ក្រុមហ៊ុន​​ក៏បាន​ធ្វើតាម​​សេចក្តីបង្កាប់​ ដោយលុប​ ចេញ​ពត៌មានដែល​​បាន​​ផលប៉ះពាល់សិទ្ឋឯកជន"។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter