. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
Facebook ដាក់​ដំណើរការ​ទំព័រ​ ព័ត៌មាន​បច្ចេកវិទ្យា​មួយ ​ហៅថា FB Techwire
November 20, 2014 (06:55:51) [ 1174 ]
 
 
ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​អង្គារ​បានដាក់​ដំណើរការ​ទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា​មួយ​ឈ្មោះថា FB Techwire ដែល​គេ​ប្រសិទ្ធិ​នាម​ថា​ជា​កន្លែង​បង្ហាញ​មួយ​សម្រាប់​ការជជែក​គ្នា​ផ្នែក​បច្ចេកវិទ្យា ដែល​ចែករំលែក​ដោយ​ប្រភព​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃទី ១៩ ខែវិច្ឆិកា​នេះ​។

​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​នៅក្នុង​អ៊ីមែល​មួយ​មកកាន់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា "​គោលដៅ​របស់​ទំព័រ FB Techwire គឺ​ជួយ​ក្នុងការ​ស្វែងរក​ប្រភពដើម​នៃ​មាតិការឿង រួមទាំង​ព័ត៌មាន​ទាន់​ហេតុការណ៍ ការវិភាគ​របស់​មនុស្ស​ដំបូង រូបភាព និង​វីដេអូ សម្រាប់​អ្នកសារព័ត៌មាន ដែល​ផ្តោតលើ​ផ្នែក​បច្ចេកវិទ្យា​។

ជាមួយនឹង​រាល់​ព័ត៌មាន​បច្ចេកវិទ្យា​ទាន់​ហេតុការណ៍ ការតស៊ូ​មតិ ការចេញ​នូវ​បច្ចេកវិទ្យា​ថ្មី និង​ព្រឹត្តិការណ៍​ផ្សេងៗ យើង​នឹង​ស្វែងរក ពិនិត្យ​ផ្ទៀងផ្ទាត់ រួច​ចែករំលែក​មាតិកា​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​មានតម្លៃ​បំផុត​ទៅកាន់​សហគមន៍​បច្ចេកវិទ្យា​នៅលើ Facebook ឲ្យ​ទាន់ពេលវេលា​"​។

យោងតាម Facebook ចំនួន​មាតិកា​ព័ត៌មាន​ដ៏​មានតម្លៃ ដែល​ចែករំលែក​នៅលើ​វេ​ប​សាយ​បណ្តាញ​សង្គម​ឈានមុខ​គេ​របស់​ពិភពលោក​នេះ​កំពុងមាន​ការកើនឡើង ហើយ​ព័ត៌មាន​ប្រភេទ​បទ​យកការណ៍​ជាច្រើន​ដូចជា ប្រធានបទ​នានា​ដែល​គេ​កំពុង​និយម​ជាដើម រួម​ជាមួយនឹង​ការកែប្រែ​ព័ត៌មាន​ដែល​បាន​បញ្ចេញ​មក ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ធ្វើ​ឲ្យ​ចំណែក​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំងនេះ​មាន​ភាពងាយស្រួល​សម្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ទៅយក​។​

​ក្រុមហ៊ុន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​បាន​ឲ្យ​ដឹងថា ការ​បង្ហោះ​ផ្សេងៗ​នៅលើ​ទំព័រ​នេះ​ក៏​នឹងត្រូវ​ចែករំលែក​តាម Twitter ចេញពី​គណនី​ឈ្មោះ @fbtechwire ផងដែរ​។ ការដាក់​ដំណើរការ​ទំព័រ​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​លេច​ឮថា ក្រុមហ៊ុន Facebook កំពុង​បង្កើត​វេ​ប​បណ្តាញ​សង្គម​មួយទៀត ដែល​តម្រូវ​សម្រាប់​ពិភព​អាជីវកម្ម​។

​បណ្តាញ​សង្គម​ថ្មី​ហៅថា Facebook at Work កំពុង​ត្រូវគេ​ធ្វើតេស្ត​សាកល្បង​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​តូចៗ​ជាច្រើន ហើយ​អាច​នឹង​បង្ហាញ​ជា​សាធារណៈ​ក្នុងពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ប្រភព​ជិតស្និទ្ធ​មួយ​ទៅនឹង​គម្រោងការ​នេះ ដែល​ដឹកនាំ​ដោយ​ក្រុម​មួយ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter