. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Volvo បង្ហាញ​រថយន្ត​បើក​​​ដោយ​ខ្លួនឯង និង​មាន​គម្រោង​​​បង្កើត​រថយន្ត​មិនចេះ​មាន​​​គ្រោះថ្នាក់​នៅត្រឹម​ឆ្នាំ ២០២០
November 26, 2014 (14:17:24) [ 1213 ]
 
 
ក្រុមហ៊ុន​នេះ ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ​ចំពោះ​ការបង្កើត​រថយន្ត "​សម្រាប់​ការពារ​ជីវិត​" ដែល​នេះ​គឺជា​ភាពជឿ​ជាក់​មួយ​ក្នុង​សមត្ថភាព​របស់​ក្រុមហ៊ុន​។ ឥឡូវ​ក្រុមហ៊ុន Volvo បាន​កំពុង​យក​កិត្តិនាម​មួយ​នេះ​មក​ធ្វើតេស្ត​ចុង​ក្រោយ​បំផុត​ដោយ​ប្រឡូក​ចូលក្នុង​ពិភព​នៃ​រថយន្ត​គ្មាន​អ្នកបើកបរ​។

​ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត​មួយ​នេះ​ថ្មីៗ​បាន​កំពុង​សាកល្បង​នូវ​រថយន្ត​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង​នៅតាម​ដងផ្លូវ​នានា និង​មាន​គម្រោង​ផលិត​គំរូ​រថយន្ត​នេះ​ចំនួន ១០០ គ្រឿង ដែល​ប្រើ​ដោយ​អតិថិជន នៅ​បី​ឆ្នាំ​ខាងមុខ​ទៀត​។

​សមត្ថភាព​នេះ​គឺជា​ភាគ​គួរ​ឲ្យ​ជឿជាក់​មួយ​នៅក្នុង​ផ្នែក​បច្ចេកវិទ្យា ដែល​ក្រុមហ៊ុន​សង្ឃឹមថា នៅត្រឹម​ឆ្នាំ ២០២០ ខ្លួន​នឹង​បង្កើត​រថយន្ត ដែល​មិនចេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​។

​គម្រោង Drive Me របស់​ក្រុមហ៊ុន Volvo ដែល​បានចាប់ផ្តើម​កាលពី​ខែធ្នូ​ឆ្នាំមុន មាន​គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់ "​រថយន្ត​ស្វ័យប្រវត្តិ​ខ្ពស់​" ចំនួន ១០០ គ្រឿង​នៅលើ​ដងផ្លូវ​នៅត្រឹម​ឆ្នាំ ២០១៧ នៅក្នុង​ទីក្រុង Gothenburg របស់​ស៊ុយអែត​។

​រថយន្ត​គំរូ​នេះ​ត្រូវបាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​កាមេរ៉ា Sensor រ៉ា​ដា និង GPS ដែល​ធ្វើ​ឲ្យ​រថយន្ត​អាច​ស្វែងរក​វត្ថុ​នានា កាច់ចង្កូត ចាប់​ហ្វ្រាំង និង​បង្កើន​ឡើ​ន​តាម​ត្រូវការ​។

​ជាមួយនឹង​គំនិត​នេះ​ក្នុង​ចិត្ត រថយន្ត​គំរូ​បច្ចុប្បន្ននេះ​បាន​ប្រើ​នូវ​ប្រព័ន្ធ​កាមេរ៉ា Sensor រ៉ា​ដា និង​ផែនទី GPS​។ Sensor និង​រ៉ា​ដា​ត្រូវបាន​ប្រើ​ដើម្បី​ស្វែងរក​វត្ថុ​នានា​នៅក្បែរ​រថយន្ត ហើយ​ផ្អែកលើ​ប្រព័ន្ធ​នេះ វា​នឹង​បញ្ជូន​ការណែនាំ​ដើម្បី​កាច់ចង្កូត ចាប់​ហ្វ្រាំង ឬ​បង្កើនល្បឿន​។ ប្រព័ន្ធ GPS និង​ផែនទី ជួយ​ស្វែងរក​ទីតាំង និង​បង្កើនល្បឿន​រថយន្ត​នៅលើ​ផ្លូវ​។

​អ្វីដែល​ធ្វើ​ឲ្យ​គម្រោង Drive Me មាន​លក្ខណៈពិសេស​គឺថា​វា​មានការ​ចូលរួម​ពី​គ្រប់ភាគី​សំខាន់ៗ​ទាំងអស់ ដូចជា អ្នកធ្វើច្បាប់ អាជ្ញាធរ​ដឹកជញ្ជូន ទីក្រុង​ធំ​មួយ ក្រុមហ៊ុន​ផលិត​រថយន្ត និង​អតិថិជន​ពិតៗ​។

​អតិថិជន​នឹង​បើករថយន្ត​ទាំង ១០០ គ្រឿង​នេះ​នៅ​គ្រប់​ស្ថានភាព​បើកបរ​រាល់ថ្ងៃ​នៅលើ​ផ្លូវ​ដែល​កំណត់​ល្បឿន​មធ្យម ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅក្នុង​ទីក្រុង Gothenburg៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter