. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Jaguar Land Rover អាច​ចាត់វិធានការ​ផ្លូវ ច្បាប់​ប្រឆាំង​ក្រុមហ៊ុន​ចិន ​មួយ​ដែល​ចម្លង​ម៉ូត​រថយន្ត​ខ្លួន​
November 26, 2014 (14:23:01) [ 1265 ]
 
 
មើល​មួយ​ភ្លែត រថយន្ត​ថ្មី ដែល​គេ​យកមក​បង្ហាញ​នៅ​ពិ​ព័រ​ណ៌​រថយន្ត​មួយ​ហាក់បីដូចជា​រថយន្ត​ម៉ូ​ដែល​ថ្មី Range Rover Evoque អ៊ីចឹង​។ ជាមួយនឹង​រូបរាង​ស្រដៀង​គ្នា​, ភ្លើង និង​ប្រដឹស​របាំងមុខ​, និង​ឡូហ្គោ​ពណ៌​ប្រា​ក់នៅ​ពេញ​គែម​ផ្នែក​ខាងមុខ​នៃ​គម្រប​ក្បាល​រថយន្ត​របស់ខ្លួន វា​គឺជា​រូបភាព​ដូចគ្នា​តែមួយ​ទៅនឹង​រថយន្ត​លក់ដាច់​បំផុត​របស់​អង់គ្លេស​មួយ​នេះ​ដូច្នោះ​ដែរ​។

នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៤ ខែវិច្ឆិកា​។ ​ប៉ុន្តែ​តាមពិតទៅ វា​គឺជា​ការចម្លង​ឥត​អៀន ខ្មាស់​នូវ​រថយន្ត​កូនកាត់​រចនា​ឡើង​នៅ​អង់គ្លេស​ដ៏​ពេញនិយម​បំផុត​មួយ​នេះ​ប៉ុណ្ណោះ ហើយ​វា​ក៏មាន​តម្លៃថោក​ជាង​ថែមទៀត​។

​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ពុំ​សូវ​ល្បី ឈ្មោះ LandWind បានចេញ​រថយន្ត​ម៉ាក X7 តម្លៃ ២១.៩៥៩ ដុល្លារ​របស់ខ្លួន នៅ​ពិ​ព័រ​ណ៌​រថយន្ត​នៅ​ខេត្ត​ក្វាង​ហ្ស៊ូ​ក្នុងប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​។ លក្ខណៈ​ស្រដៀង​គ្នា​របស់​រថយន្ត​នេះ​ទៅ នឹង​ម៉ូត​ដ៏​ពិសេស​របស់​យន្ត Evoque តម្លៃ​ជាង ៦០.០០០ ដុល្លារ បាន​ញ៉ាំង​ឲ្យ​មានការ​ឆ្លើយតប​ដ៏​ក្រេវក្រោធ​មួយ​ពី​ក្រុមហ៊ុន Jaguar Land Rover ដែល​អាច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ការពារ​ម៉ាក​សញ្ញា​របស់ខ្លួន​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស​មួយ​នេះ​ទើបតែ​បើក​រោងចក្រ​រថ​យន្ត​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​ចិន​ក្នុង​ការរកស៊ី​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះថា Chery​។ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jaguar Land Rover លោក​បណ្ឌិត Ralf Speth បាន​ប្រាប់​ទស្សនា​វ​ដ្តី Autocar ថា "​ការពិត​ដែលថា​ការ​លួ​ចម្លង​ប្រភេទ​នេះ​កំពុង​កើតឡើង​ក្នុងប្រទេស គឺជា​រឿង​គួរ​ឲ្យ​ខកចិត្ត​ណាស់​។

កម្មសិទ្ធិបញ្ញា (IP) រថយន្ត​នេះ​គឺជា​របស់​ក្រុមហ៊ុន Jaguar Land Rover ហើយ​ប្រសិនបើ​អ្នក​បំពាន IP នេះ អ​ញ្ជឹ​ង​អ្នកឯង​កំពុងតែ​បំពាន​បទ​ប្បញ្ញត្តិ​អន្ដរជាតិ​ហើយ​"​។ ​ប៉ុន្តែ​អ្នកបើកបរ ដែល​ស្វែងរក​រថយន្ត​ទំនើប​ក្នុងតម្លៃ​សមរម្យ​ប្រហែលជា​ចង់​រង់​ចាំមើល​លទ្ធផល​ត្រួតពិនិត្យ​សុវត្ថិភាព​ចេញមក​សិន​ហើយ​។ រថយន្ត CV9 ស៊េរី​មុន​របស់​ក្រុមហ៊ុន​ចិន LandWind រក​ពិន្ទុ​បានតែ ២ លើ ៥ ប៉ុណ្ណោះ​នៅក្នុង​ការធ្វើ​តេស្ត​សុវត្ថិភាព​នៅ​អឺរ៉ុប​កាលពី​ឆ្នាំ ២០១០៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 132 នាក់
  Flag Counter
Flag Counter