. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
មេរោគដែល​​វាយលុក ​​ក្រុមហ៊ុន Sony អាចនឹង​រាត្បាត​​​​ ទៅក្រុមហ៊ុនដទៃ
December 05, 2014 (11:29:54) [ 1288 ]
 
 
អ្នកស្រាវជ្រាវ​ទាក់​ទិន​នឹង ​ការគំរាមគំហែង​​ បាន​បញ្ជាក់ឲ្យដឹងថា មេរោគដែលវាយ​​ប្រហារ ​លើក្រមហ៊ុន Sony Corp's Hollywood គឺ​ វា​អាច​នឹង​រាតត្បាតយ៉ាងខ្លាំង ​ដល់កូរ៉េខាងត្បូង និង​មជ្ឈឹម​បូព៌ា។

បើយោងតាម​អ្នក​ស្រាវ​ជ្រាវផ្នែក​ Software Kaspersky នៅទីក្រុង Moscow បាន​ឲ្យដឹងកាលពីថ្ងៃ​ព្រហស្បត្តិ៍ថា ភស្ភុតាង​ដែល​ខ្លួន​បានរកឃើញ "អាច​ជា​ការ​វាយ​លុក​ដោយក្រុម​ Hacker ពីក្រុម​​តែមួយ ដែលបានបង្កើត​មេរោគ​នេះឡើង​"​​។

នៅក្នុងឆ្នាំ ២០១២, ក្រុម Hacker បានវាយ​ប្រហារ​កុំព្យូទ័រ ១០០០០ គ្រឿង​នៅក្រុមហ៊ុនប្រេង​ឥន្ឋនៈជាតិរបស់ Saudi Arabia និងក្រុមហ៊ុន Qatar's RasGas ដោយ​មេរោគ​​ឈ្មោះថា Shamoon, ហើយ​ការវាយប្រហារនេះ អាមេរិច​បាន​ចោទ​ទៅលើ​​ប្រទេសអ៊ីរ៉ាក់។ កាលពីឆ្នាំមុន កុំព្យូទ័រ ចំនួន ៣០០០០ គ្រឿង​នៅកូរ៉េខាងត្បូង​ និង​ក្រុមហ៊ុន​ផ្សាយ​តាម​​​រលក​ធាតុអាកាស​ត្រូវ​បានវាយលុក​​​ដោយកូរ៉េខាងជើង។

ក្នុងការវាយប្រហារនេះ ក្រុមហ៊ុន​សុវត្ថិភាព​​ប្រព័ន្ឋអ៊ីនធើណែត​ មិន​ទាន់​អាច​​សន្និដ្ឋា​ឲ្យប្រាកដថា​ ជា​ទង្វើរបស់​ជន​អនាមិកមួយ​​ណានោះទេ គឺ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេតនៅឡើយ​​។ ការវាយប្រហារនេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ ដោយ​សារតែ​ ក្រុម Hacker បានបំផ្លាញ Internet Address ឬ​ក៏​ប្រើ Flag (False Flag) ក្លែងក្លាយ​ ដើម្បីបំភ័ន្ត​ច្រឡំដល់​​អ្នកការពារសន្តិសុខ​​អ៊ីនធើណែត។

(ប្រភព៖ Reuters)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter