. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ប៉ូលិស​ទូទាំង​​​ខេត្តកណ្តាល ទទួល​ការ​​ បណ្តុះបណ្តាល​ពី​រ​ បៀប​ប្រើប្រាស់​ ​កម្មវិធី WhatsApp
December 08, 2014 (04:28:43) [ 1190 ]
 
 
កណ្ដាល: មន្ត្រីនគរបាល​ខេត្តកណ្តាល​មាន​នាយ​.​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អធិការ​.​អធិការរង​នគរបាល​ទាំង​១១ ស្រុក​-​ក្រុង នាយ​.​នាយរង​ការិយាល័យ​និង​មន្ត្រី​ជំនាញ ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានទទួល​ការបណ្តុះបណ្តាល​ពី​របៀប​ប្រើប្រាស់​កម្មវិធី WhatsApp នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ដើម្បី​ផ្តល់​ងាយស្រួល​ក្នុង​ការបញ្ជូន​របាយការណ៍ រូបភាព និង​វីដេអូ​ឃ្លី​ប រាយការណ៍​ពី​សភាពការណ៍​បទល្មើស និង​សភាពការណ៍​ផ្សេងៗ​ទៀត ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជូន​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​បាន​ជ្រាប​ទាន់​ពេ​វេលា ក៏ដូចជា​ទទួល​ព័ត៌មាន និង​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​យកទៅអនុវត្ត​ឲ្យ​ចំ​គោលដៅ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៤-៥ ខែធ្នូ ឆ្នាំ​២០១៤ ក្នុង​សាលប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយមាន​លោក រឿន ណា​រ៉ា ស្នងការរង និង​មន្ត្រីនគរបាល​ខេត្តកណ្តាល ២ រូប​ទៀត ជា​អ្នក​ឧទ្ទេសនាម បង្រៀន​ដល់​សិក្ខាកាម ជា​មន្ត្រីនគរបាល និង​ធ្វើ​បទ​បង្ហាញ ទៅលើ​វីដេអូ​ស្លាយ​ផងដែរ​។​

​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា អ្នក​ឧទ្ទេសនាម ដែលមាន​លោក រឿន ណា​រ៉ា និង​មន្ត្រីនគរបាល​ជំនាញ ២​រូប​ទៀត បាន​បង្រៀន​ពី​របៀប​ប្រើប្រាស់​កម្មវិធី WhatsApp នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ដល់​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ១២៧ ប៉ុស្តិ៍ រយៈពេល​មួយ​ព្រឹក និង​បញ្ចប់​នៅវេលា​ថ្ងៃត្រង់ ហើយ​នៅពេល​ល្ងាច អ្នក​ឧទ្ទេសនាម នឹង​បន្ត​បង្រៀន​ដល់​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង ១២៧ ប៉ុស្តិ៍​ទៀត​។​

​លោកស្នងការ បាន​បន្តទៀតថា ក្រៅពី​បង្ហាត់បង្រៀន​ដល់​នាយ​-​នាយរង​ប៉ុស្តិ៍​នោះ អ្នក​ឧទ្ទេសនាម នឹង​បន្ត​បង្រៀន​ដល់​លោក​អធិការ​-​អធិការរង នាយ​-​នាយរង​ការិយាល័យ និង​មន្ត្រីនគរបាល​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​៥ ខែធ្នូ ដោយ​ចែកជា ២ វេន ដូច​នៅ​ថ្ងៃទី​១ ដែរ​។

​លោក អ៊ា​វ ចំរើន បាន​ថ្លែង​បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​កម្មវិធី WhatsApp លើ​ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន ថា កម្មវិធី WhatsApp អាច​ឲ្យ​យើងទាំងអស់គ្នា បញ្ជូន​សារ​ជា​សំឡេង សារ​ជា​អក្សរ សារ​ជា​រូបភាព សារ​ជា​វីដេអូ​ឃ្លី​ខ្លីៗ និង​សារ​បញ្ជាក់​ពី​ទីតាំង​ឈរជើង ទៅដល់​ដៃគូ​ម្ខាង​ទៀត តាមរយៈ​លេខ​ទូរស័ព្ទ ដែលមាន​កម្មវិធី​WhasApp​នេះ​។ ដូច្នេះហើយ បានជា​លោកស្នងការ បើក​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ពីរ​បៀ​ប​ប្រើប្រាស់​កម្មវិធី​នេះ ដល់​នគរបាល​ខេត្តកណ្តាល ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អស់លោក ក្នុងការ​ទំនាក់ទំនង​បញ្ជូន​របាយការណ៍ រូបភាព និង​វីដេអូ​ឃ្លី​ប រាយការណ៍​ពី​សភាពការណ៍ បទល្មើស និង​សភាពការណ៍​ផ្សេងៗ​ទៀត មក​លោក​ស្នងការរង និង​រូបលោក​ស្នងការ​ផ្ទាល់​។​

​លោកស្នងការ នឹង​ចាត់ចែង​រាយការណ៍​បន្តទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត ក្នុង​ក្របខណ្ឌ​ក្រសួង និង​ក្នុង​ក្របខណ្ឌ​ខេត្ត មាន​អភិបាលខេត្ត និង​លោក​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​លោក​ក្ដាប់បាន​សភាពការណ៍​ផ្ទាល់​ភ្លាមៗ ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន ងាយស្រួល​ចង្អុល បញ្ជា​ដឹកនាំ ដល់​កងកម្លាំង និង​មាន​ចំណាត់ការ​ដោះស្រាយ​សភាព​ការណ៍​បាន​ទាន់ពេលវេលា​។​

​លោក អ៊ា​វ ចំរើន បានបញ្ជាក់​ពី​ផល​អវិជ្ជមាន​របស់​ក​ម្ម​វិធី WhatsApp ថា កម្មវិធី​នេះ មាន​ភាពងាយស្រួល​ក៏ពិតមែន តែ​វា​អាចធ្វើ​ឲ្យ​ព័ត៌មាន​មួយចំនួន ដឹង​ដល់​បុគ្គល​ផ្សេងទៀត ប្រសិន​បើក​កងកម្លាំង​ទាំងអស់ មានការ​ធ្វេសប្រហែស ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ទូរស័ព្ទ យក​ទូរស័ព្ទ ឲ្យ​ជាង​ជួសជុល លក់​ទូរស័ព្ទ​ដោយ​មិនបាន​លុប​កម្មវិធី និង​លុប​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter