. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
Hacker នារី ដ៏ល្បីល្បាញ​​ ក្នុងពិភពលោក ទាំង ១០រូប
December 29, 2014 (13:40:48) [ 1291 ]
 
 
Hack ជាពាក្យមួយ ដែលយើងទាំងអស់គ្នា ធ្លាប់បានស្គាល់ជាទូទៅ ដែលមានន័យ ជាភាសាខ្មែរថា លួចមើលទិន្នន័យក្នុង ប្រព័ន្ធកុំព្យូទ័រ និង ទាញយកផលប្រយោជន៍ណាមួយ ដែលគេត្រូវការ ដោយមិនមានការអនុញ្ញាតិ ។ មនុស្សភាគច្រើន ថែមទាំងខ្ញុំផ្ទាល់ តែងតែគិតថា ការលួចមើលទិន្នន័យ ក្នុងប្រព័ន្ធកុំព្យូទ័រ គឺជាបុរស ប៉ុន្តែក៏មានស្ត្រីមួយចំនួន មានសមត្ថភាពក្នុងការ Hack ផងដែរ ។

ខាងក្រោមនេះ គឺជា Hacker នារី ដែលល្បីល្បាញជាងគេបំផុតក្នុងពិភពលោក ៖

1. Kristina Svechinskaya:
Kristina គឺជាឈ្មោះដែលគេធ្លាប់ឮស្ទើរគ្រប់គ្នា ក្នុងពិភព hacking ។ នាង មានសញ្ជាតិ ជាជនជាតិ រ៉ូស្ស៊ី និង ជាសិស្សដ៏ឆ្នើមម្នាក់ ស្ថិតក្នុងលំដាប់កំពូល នៃសកលវិទ្យល័យ New York ។ ប៉ុន្តែ ចៃដន្យអាក្រក់ នាងបានដើរផ្លូវខុស ។ នាងបានលួចលុយរាប់លានដុល្លារអាមេរិក ពីគណនេយ្យធនាគារ ជាច្រើន ដោយសារតែ នាងមានជំនាញប្រើប្រាស់​បច្ចេកទេស Zeus Trojan Horse ហើយនាងបានបង្កើត គណនេយ្យធនាគារ ក្លែងក្លាយជាច្រើនទៀត ក្នុងធនាគារ របស់អាមេរិក ។ ដោយបានសហការ ជាមួយមនុស្ស ៩នាក់ ផ្សេងទៀត នាងបានលួចលុយបាន ចំនួនជិត ៣លានដុល្លា ។ នៅខែវិច្ឆកា ឆ្នាំ ២០១០ នាងត្រូវបានគេចាប់ខ្លួន និង ចោទពីបទឆបោក ។ នាងអាចប្រឈមមុខ ក្នុងការផ្តន្ទាទោស ជាប់ពន្ធនាគារ​រយៈពេលដល់ទៅ ៤០ឆ្នាំ ។

2. Anna Chapman:
ជា hacker ជនជាតិរ៉ូស្ស៊ីមួយរូបផ្សេងទៀត ហើយបានជាប់ពាក់ព័ន្ធ ក្នុងបទល្មើសដូច Krishina Vladimirovna ដែរ ។ នាងរស់នៅ សហរដ្ឋអាមេរិក ហើយត្រូវបាន គេចាប់ខ្លួនក្នុងឆ្នាំ ២០១០ ។ នាងត្រូវជាប់ចោទ ​ពីបទក្លែង​បន្លំ ធ្វើ​ជាភ្នាក់ងារស៊ើបការសម្ងាត់រដ្ឋាភិបាល​ ។ នាងបានសុំរួចពីការដាក់ទោស ដោយព្រមបាត់បង់នូវងារជា សញ្ជាតិអាមេរិក និង ត្រូវនារទេសខ្លួនត្រឡប់មក ប្រទេសរ៉ូស្ស៊ីវិញ ។
បន្ទាប់ពីត្រឡប់មកដល់ប្រទេសរ៉ូស្ស៊ី នាងត្រូវបានតែងតាំង ជាក្រុមប្រឹក្សា យុវជននៃ គណបក្សសហព័ន្ធរ៉ូស្ស៊ី (ជាគណបក្សនយោបាយមួយនៃប្រទេសរ៉ូស៊ី) ។

3. Gigabyte:
ឈ្មោះពិតប្រាកដរបស់នាងគឺ Kim Vanvaeck ហើយនាងកើតនៅប្រទេសបែលស្ស៊ីក ។ នាងត្រូវបានគេជឿថា ជាអ្នកបង្កើតមេរោគវាយលុក ប្រព័ន្ធកុំព្យូទ័រ ដ៏គ្រោះថ្នាក់ជាច្រើន ដូចជា Coconut-A, Sharp-A, Sahay-A ។ល។ មេរោគទាំងនេះ បង្កើតឡើងដើម្បីទាញយកទិន្នន័យព័ត៌មានសំខាន់ៗ ពីប្រព័ន្ធកុំព្យូទ័រ បន្ទាប់មកបំផ្លាញទិន្នន័យទាំងនោះចោល ។

ថ្មីៗនេះ នាងត្រូវបានចាប់ខ្លួន នៅទីក្រុង Brussels ប៉ុន្តែត្រូវបានធានាឱ្យស្ថិតនៅក្រៅឃុំ ។ នាងត្រូវចោទពីបទ លួច និង បំផ្លាញទិន្នន័យឯកជន ហើយបច្ចុបន្បន្ននេះ កំពុងតែជាប់ពន្ធធាគាររយៈពេល ៣ឆ្នាំ និង ផាក់ពិន័យជាប្រាក់ជាង ១០០,០០០ Euros​ ។

4. Natasha Grigori:
Natasha Grigori ជា hacking​ នារីដ៏ល្បីឈ្មោះម្នាក់ ។ គាត់បានចាប់អាជីព ជា hacker នៅទសវត្ស ទី៨០ ប៉ុន្តែគាត់មានឈ្មោះល្បីល្បាញ ដោយសារគាត់ធ្វើការប្រឆាំង នឹងការដាក់បញ្ចាំងរឿងអាសអាភាសកុមារ ។ តាមរយៈសកម្មភាពនេះ គាត់បានបង្កើតគេហទំព័រមួយឈ្មោះថា antichildporn.org ដែលគេហទំព័រនេះ បានក្លាយជា គេហទំព័រ ដែលប្រឆាំង នឹងរឿងអាសអាភាសកុមារធំជាងគេមួយ ។ គាត់បានស្លាប់​បន្ទាប់ពី មានជម្ងឺដ៏ធ្ងន់ធ្ងរកាលពី ខែវិច្ឆកា ឆ្នាំ២០០៥ ។ ចាប់តាំងពីពេលនោះមក ឈ្មោះរបស់គាត់បាន​ល្បីរន្ទឺ​ក្នុងពិភព hacking ។

5. Adeanna Cooke:
នាងអាចចាត់ទុកថាជា hacker នារី ដែលមានសម្រស់ ស្រស់ស្អាតជាងគេ នៅលើផែនដីនេះ ។ មុនក្លាយជា hacker នាងជានារីបង្ហាញម៉ូដ ហើយបានថតឱ្យទស្សនាវដ្តី Playboy ។ មិត្តភកិ្តរបស់នាងម្នាក់ បានលួចយករូបថតឯកជន របស់នាងទៅបង្ហោះក្នុងអ៊ីនធើណេត ដើម្បីជំរិតទារប្រាក់ពីនាងបន្តិចបន្តួច ។ នៅពេលនាងដឹងរឿងនេះ នាងក៏បាន hack ចូលគេហទំព័រនោះ ហើយបង្ខំឱ្យពួកគេលុបរូបរបស់នាងចេញ ។ បន្ទាប់ពីនោះមក គេបានដាក់ឈ្មោះឱ្យនាង «Hacker Fairy» នៅក្នុងក្រុម Hacker ។ ថ្មីៗនេះ នាងមានផ្តល់សេវាកម្ម ដល់អតិថិជនទាំងឡាយណា ដែលត្រូវការលុបទិន្នន័យឯកជន ដែលបានលេចឡើងនៅក្នុង អ៊ីនធើណេត ។

6. Raven Alder:
ជា hacker ប៉ិនប្រសប់បំផុតនៅក្នុងពិភពលោក ។ នាងត្រូវបានគេគត់សម្គាល់ តាំងពីពេល ដែលនាងក្លាយជានារី ដែលបានផ្តល់បទបង្ហាញលើកដំបូងបង្អស់​នៅសន្និសិទ Defcon (សន្និសិទ ដ៏ល្បីល្បាញមួយ នៅក្នុងវិស័យ hacking) ។ នៅពេលគេសួរពីរឿងនេះ នាងបានប្រាប់ថា នាងគួរតែត្រូវបានគេកត់សម្គាល់នូវស្នាដៃ របស់នាង នៅក្នុងវិស័យនេះ ដោយមិនប្រកាន់ទៅលើភេទ ។ នាងមានឯកទេសខាងបង្កើតប្រព័ន្ធ hack-detecting system សម្រាប់ភ្នាក់ងារសន្តិសុខសហព័ន្ធធំៗ ។ ក្រៅពីនេះនាងក៏ចេះ ក្បាច់គុនផងដែរ ។​

7. Joanna Rutkowska:
ជាឧទាហរណ៍ ដ៏ល្អឥតខ្ចោះមួយ ដែលបញ្ជាក់ថាគ្រប់ hacker ទាំងអស់ មិនមែនសុទ្ធតែអាក្រក់នោះទេ ។ នាងមានឈ្មោះបោះសម្លេង ដោយសារតែការ បង្ហាញពីភាពងាយប្រឈម​ នឹង​មេរោគវាយលុក ក្នុង Windows Vista នៅក្នុងសន្និសិទ Defcon កាលពីឆ្នាំ២០០៦ ។ នាងបានលាតត្រដាង ឱ្យ​ដឹងពីទិកនិក ដែលគេឱ្យឈ្មោះថា «Blue Pill» ដែលយើងអាចផ្ទេរដំណើរការ ប្រព័ន្ធប្រត្តិបត្តិនៅលើម៉ាស៊ីនកុំព្យូទ័រ ហៅថា Virtual machine ។

ទោះបីជាគេល្បីថានាងជា hacker ក៏ដោយ ក៏នាងចាត់ទុកខ្លួនឯងថាជា មន្ត្រីសន្តិសុខផ្នែកប្រព័ន្ធប្រតិ្តបត្តិការ ។ នាងតែងតែ មានមុខក្នុងការថ្លែងសន្ទរកថា នៅវគ្គសិក្ខាសាលានានា ព្រមទាំងបំរើការងារឱ្យ ក្រុមហ៊ុនសន្តិសុខធំៗ ជាច្រើនទៀត​ផង ។

8. Jude Milhon:


គាត់មានដើមកំនើតនៅរដ្ឋ Indiana​ សហរដ្ឋអាមេរិក ។ គាត់បានចាប់ផ្តើម អាជីពជាអ្នកបង្កើត កម្មវិធីកុំព្យូទ័រនៅឆ្នាំ ១៩៦៧ ហើយដែលនាំឱ្យគាត់ មានគំនិតបង្កើតអ៊ីនធើណេតដំបូងគេ ។ ក្រោយមក គាត់បានផ្លាស់ប្តូរអាជីពពី hacking ទៅបង្កើតក្រុម hacking ឈ្មោះថា Cypherpunks។ កាលគាត់នៅរស់ គាត់បានធ្វើ​ការតវ៉ាប្រឆាំង​នឹងអ្នកណាដែលជឿថា hacking គ្មានស្អីអស្ចារ្យទេ ក្រៅតែពីរឿងឧក្រិដ្ឋ ។

គាត់បានចូលរួមចំណែក ក្នុងការសរសេរសៀវភៅ ជាច្រើនក្បាល ទាក់ទងនឹង hacking និង ការបង្កើតកម្មវិធីកុំព្យូទ័រ ។ គាត់បានទទួលមរណៈនៅឆ្នាំ ២០០៣ ។ ពាក្យសម្តីដែលល្បីល្បាញជាងរបស់គាត់គឺ "Hacking គឺជាការគេចវេះ ពីការដាក់កំហិតដោយច្បាប់ មិនថាវាជាការដាក់កំហិត ដោយរដ្ឋាភិបាលរបស់អ្នក, IP server របស់អ្នក, ការងារផ្ទាល់ខ្លួនរបស់អ្នក, រឺដោយច្បាប់នៃរូបសាស្ត្រ" ។

9. Ying Cracker:
នាងជា នារីវ័យក្មេង ដ៏ស្រស់សោភាមួយរូប និង ជាគ្រូបង្រៀនសិស្សពីមូលដ្ឋានគ្រឹះ hacking ។ នាងរស់នៅ ទីក្រុងសៀងហៃ នៃប្រទេសចិន ហើយបង្រៀនសិស្សពី បំណិនក្នុង​ការ​​​​​ប្តូរ IP address និង លួចបន្លំប្រើលេខកូដសម្ងាត់របស់អ្នកណាម្នាក់ ។ល។

មិនតែប៉ុណ្ណោះ នាងបានចេញផ្សាយព័ត៌មានអំពីរបៀប hacking ។ នាងមានរហ័សនាមថា «Cracker» ពីព្រោះនាងតែងតែ crack software ណាមួយ ដោយយកកំរៃឈ្នួលប្រហែល ៥០០០យ៉ន ប្រហែលនឹង ៨០៥ដុល្លារអាមេរិច ។ នាងក៏បើកបង្រៀនគួរ និង វគ្គសិក្សាខ្លីៗ ពីរបៀប hacking ឧបករណ៍ ដែលប្រើប្រាស់បច្ចេកវិទ្យា​​ទំនើបចុងក្រោយផងដែរ ។ នោះគឺជាប្រភពចំណូលចំបងរបស់នាង ។

10. Xiao Tian:
Hacker នារីដ៏កំពូលម្នាក់នេះ មានឈ្មោះថា Xiao Tian ដែលជា hacker ជនជាតិចិន ។ នាងចាប់ផ្តើមល្បីឈ្មោះ តាំងពីអាយុ ១៩ឆ្នាំ ដោយសារនាងបានបង្កើតក្រុម hacking នារីមួយក្រុម ដែលមានឈ្មោះថា " ក្រុមសន្តិសុខនារីប្រទេសចិន" ។ វាជាក្រុម hacking នារី ដែលធំជាងគេបង្អស់ នៅក្នុងប្រទេសចិន ដោយមានសមាជិក ដល់ទៅ ២២០០នាក់ ។ សកម្មភាពសំខាន់ៗ របស់ក្រុមនេះ គឺកំចាត់ក្រុមហ៊ុនយក្ស Google ។ ដូចជាក្រុមនេះ បានបង្កើន ការវាយលុក យ៉ាងខ្លាំងក្លា និង ញឹកញាប់មកលើក្រុមហ៊ុន Google ចិន ដែលកាលណោះធ្វើអោយ Google បញ្ឈប់សេវារបស់ខ្លួន ពីប្រទេសចិន ហើយក្រុមនេះ មានចំណងទាក់ទងនឹង ក្រុម hacking ធំៗមួយចំនួននៅ លើពិភពលោក ។

ប្រភពៈ geekstopten
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter