. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អិន​ចុច​ពិល​អភិវឌ្ឍន៍​ថ្មី​ Nokia ១០៥ មក​ដល់​កម្ពុជា​ឆាប់ៗ​នេះ​
April 08, 2013 (10:59:22) [ 1459 ]
 
 
ក្រុម​ហ៊ុន​ Nokia ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ទូរស័ព្ទ​ Nokia 105 ដែល​ជា​ទូរស័ព្ទ​ដៃ​ម៉ូ​ដែល​ថ្មី​បំផុតរបស់​ Nokia នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច ។​ ទូរស័ព្ទ​ថ្មី​នេះ​មាន​២​ពណ៌​សម្រាប់​ជ្រើស​រើស​ គឺ​ពណ៌​ខ្មៅ​និង​ពណ៌​ខៀវ​ស្រាល​ ហើយ​ថែម​ទាំង​មាន​អេក្រង់​ពណ៌​ធម្ម​ជាតិ​ទៀត​ផង ។​

Nokia 105 គឺ​ជាទូរស័ព្ទ​ថ្មី​ជំនាន់​ក្រោយ​នៃ​ Nokia 1280 (ឬ​ហៅ​តាម​ចំណាំ​នៅ​ប្រទេស​កម្ពុជា​ថា N ចុច​ពិល) ដែល​មក​ទល់​នឹង​ពេល​នេះ​ លក់​ដាច់​អស់​ជាង​មួយ​រយ​លាន​គ្រឿង​នៅ​ទូទាំង​ពិភព​លោក​ ។ ទូរស័ព្ទ​ស៊េរី​ថ្មី​ Nokia 105 នេះ​មាន​គុណ​ភាព​ខ្ពស់​ រចនា​ស្រស់​ស្អាត​ និងមាន​​បំពាក់​ឧបករណ៍​ដែលអ្នក​ប្រើ​ប្រាស់​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ដូចជា​ វិទ្យុ​អេហ្វ​អឹម​ នាឡិកា​សំឡេង និង​ពិលជាដើម ។​ ក្រៅ​ពី​នេះ​ Nokia 105 មាន​ប៊ូតុង​មិន​ចូល​ធូលី​ និង​មិន​ជ្រាប​ទឹក​ ចំណែក​ថ្ម​វិញ​អាច​កាន់​ភ្លើង​បាន​ដល់​ទៅ​ជាង​មួយ​​ខែ ។​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ស្មាត​ហ្វូន​, Nokia 105 ជាទូរស័ព្ទ​បម្រុង​ដ៏​ប្រសើរ​បំផុត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter