. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Xiaomi អាច​នឹង​វ៉ា​ដាច់ Apple និង Google ខណៈ​ក្រុមហ៊ុន​នេះ​ កំពុង​ពិភាក្សា​រឿង​វិ​ន​យោគ​ជាមួយ Facebook
January 17, 2015 (08:33:39) [ 1232 ]
 
 
វា​អាច​ក្លាយជា​ក្រុមហ៊ុនទូរស័ព្ទ ដែល​វ៉ា​ដាច់​ក្រុមហ៊ុន Apple និង Google​។ លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាវ​មី (Xiaomi) លោក​ឡី ជុន បាន​ពិភាក្សាគ្នា​អំពី​ការវិនិយោគ​ប្រកបដោយ​សក្តានុពល​មួយ​ដោយ​ក្រុមហ៊ុន Facebook ក្នុង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ កំពូល​របស់​ចិន​មួយ​នេះ​ នៅមុន​ការ​រៃអង្គាសប្រាក់ ១,១ ពាន់​លាន​ដុល្លារ​របស់ខ្លួន​កាលពី​ខែ​មុន​។

នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១២ ខែមករា​។ ក្រុមហ៊ុន​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា "​ក្រុមហ៊ុន Apple របស់​ចិន​" និង​បានធ្វើ​ឲ្យ​ក្រុមហ៊ុន Apple ដែល​ជឿថា​ក្រុមហ៊ុន​ចិន​នេះ​លួច​ចម្លង​ស្នាដៃ​របស់ខ្លួន ខឹងសម្បារ​យ៉ាងខ្លាំង​។

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មួយ​នេះ​ថ្មីៗ​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​ចាប់ផ្តើម​ដ៏​ជោគជ័យ​បំផុត​ក្នុង​ពិភពលោក ក្រោយ​មានតម្លៃ​រហូតដល់ ៤៥ ពាន់​លាន​ដុល្លារ​។ ទោះយ៉ាងណា មនុស្ស​ជាច្រើន​ដែល​ដឹង​ពី​រឿង​ក្រុមហ៊ុន​ទាំងពីរ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា កិច្ចព្រមព្រៀង​មិនបាន​សម្រេច​ជា​ផ្លែផ្កា​អ្វី​នោះទេ​។

​មនុស្ស​បីនាក់​ក្នុងចំណោម​ច្រើន​នាក់​ដែល​ដឹង​ពី​រឿងនេះ​បាន​និយាយថា ការពិភាក្សា នៅឯ​ការទទួល​ទាហាន​អាហារ​ពេល​ល្ងាច​បែប​ឯកជន​មួយ នៅពេល​លោក​ហ្សា​ក់​ឃឺ​បឺ​កបាន​មកលេង​នៅ​ក្រុង​ប៉េកាំង​កាលពី​ខែតុលា មិនត្រូវ​បានធ្វើ​ឡើងជា​ផ្លូវការ​នោះទេ ខណៈ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំងពីរ​បាន​ថ្លឹងថ្លែង​ការជាប់​ជំពាក់ជំពិន​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​របស់ Facebook ដែល​ត្រូវបាន​ហាមឃាត់​ក្នុងប្រទេស​ចិន​តាំងពី​ឆ្នាំ ២០០៩​។​

​បុគ្គល​ម្នាក់​ដែល​ជ្រាប​ផ្ទាល់​ពី​ការ​រៃ​អង្គា​លុយ​របស់​ក្រុមហ៊ុន Xiaomi បាន​និយាយថា ការវិនិយោគ​របស់ Facebook នេះ​មិនមែន "​ជា​រឿង​ធំដុំ​អ្វី​នោះទេ​" ប៉ុន្តែ​ការពិភាក្សា​នេះ​បាន​គូសបញ្ជាក់ថា​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​អាមេរិក និង​ចិន​នេះ​មាន​ភាព​ស៊ីជម្រៅ​កម្រិតណា​ខណៈ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ចិន​មាន​ភាពចាស់ទុំ​ទៅហើយនោះ​។​

​ការវិនិយោគ​របស់ Facebook ក្នុង​ក្រុមហ៊ុន Xiaomi នឹង​ជួយ​លើកតម្កើង​ប្រជាប្រិយភាព​លើ​ឆាក​អន្តរជាតិ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចិន​នេះ ដែល​ត្រូវ​ប្រសិទ្ធ​នាម​ជា "Apple របស់​ចិន​" ដោយ​ពួក​អ្នកគាំទ្រ​របស់ខ្លួន និង​ឥឡូវ​ត្រូវបាន​ភ្ជាប់​ទៅនឹង​បណ្តាញ​សង្គម​ដ៏​អស្ចារ្យ​របស់​អាមេរិក​ដែលមាន​អ្នក​ប្រើ​រហូតដល់​ទៅ ១,៣ ពាន់​លាន​នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter