. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ស្រោម iPhone មាន​បំពាក់ ​អង់​តែ​ន​ដែល​ជួយ​បង្កើន​កម្លាំង​ ចាប់​រលកសញ្ញា​ទ្វេដង​និង​ ជួយ​ឲ្យ​ថ្ម​កាន់​បានយូរ​
January 17, 2015 (08:38:51) [ 1236 ]
 
 
បើទោះបីជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាន់​តែមាន​រាងស្តើង និង​ដើរ​លឿន​ជាមុន​ក៏ដោយ ក៏ប៉ុន្តែ​វា​នៅតែមាន​ចំណុច​ធ្វើ​ឲ្យ​គេ​ទាស់ចិត្ត​ដដែល​។ ប៉ុន្តែ​ស្រោម​ទូរស័ព្ទ​ថ្មី​របស់​ក្រុមហ៊ុន Reach79 បាន​អះអាងថា​អាចជួយ​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​រលកសញ្ញា ដោយ​បង្កើន​កម្លាំង​ចាប់​រលកសញ្ញា​របស់​ទូ​រ​ស័ព្ទ​រហូត​ពីរដង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៤ ខែមករា​។
ក្រុមហ៊ុន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​មួយ​នេះ​បាន​អះអាងថា រឿងនេះ​អាចទៅរួច​បាន​ដោយសារតែ​អង់​តែ​ន​មាស​ដ៏​ស្តើង​បំផុត​មួយ ដែល​គេ​បំពាក់​ទៅក្នុង​ស្រោម​ផ្លា​ស្ទិ​ច​ដើម្បី​ចាប់​រលកសញ្ញា​បាន​ប្រសើរ​ជាង​មុន បង្កើនល្បឿន​ទិន្នន័យ​លឿន​ជាង​មុន និង បង្កើន​អាយុកាល​របស់​ថ្ម​កាន់​បានយូរ​ជាង​មុន​។ ស្រោម​ទូរស័ព្ទ iPhone នេះ​ត្រូវ​បានបង្ហាញ​នៅ​ពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ទីក្រុង​ឡាស​វ៉េ​ហ្គាស ជា​កន្លែង​ដែល​ក្រុមហ៊ុន​ផលិត​ស្រោម​ទូរស័ព្ទ​នេះ​អះអាងថា វា​គឺជា​ស្រោម​ទូរស័ព្ទ​លើកទីមួយ​ហើយ ដែល​អាចជួយ​ឲ្យ​ដំណើរការ​របស់​ស្មា​ត​ហ្វូ​ន​ល្អប្រសើរ​ជាង​មុន​។

​លោក David Vigil នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Encinitas បាន​និយាយថា "​ដំណើរការ​ដោយ​បច្ចេកវិទ្យា​អង់​តែ​ន​ដែល​បាន​ចុះ​ប្រកាស​នី​យ​ប័ត្រ​ត្រឹមត្រូវ ស្រោម​ទូរស័ព្ទ Reach79 គឺជា​ស្រោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជួយ​បង្កើន​ដំណើរការ​ទូរស័ព្ទ​បានល្អ​ប្រសើរ​ដំបូង​គេ​បង្អស់ ដែល​រចនា​ឡើង​សម្រាប់​ពង្រឹង​ល្បឿន​របស់​ទូរស័ព្ទ​"​។

"​ស្រោម​នីមួយៗ​ត្រូវបាន​បំពាក់​ជាមួយនឹង​អង់​តែ​ន​ស្រោបមាស​ដ៏​ស្តើង​បំផុត ដែល​ជួយ​បង្កើន​កម្លាំង​ចាប់​រលកសញ្ញា​ស្មា​ត​ហ្វូ​ន​របស់​អ្នក ដូច្នេះ​ទូរស័ព្ទ​របស់​អ្នក​អាចជួយ​ធ្វើ​អ្វីៗ​ច្រើនណាស់​សម្រាប់​អ្នក​"​។ ​ស្រោម​ទូរស័ព្ទ​នេះ​បច្ចុប្បន្ន​អា​ចរក​បានតែ​សម្រាប់​ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ប៉ុណ្ណោះ និង​មានតម្លៃ ៦០ ដុល្លារ និង ៧០ ដុល្លារ​។ វា​មានតែ​ពណ៌​ខ្មៅ​ទេ ប៉ុន្តែ​ពណ៌​ផ្សេងៗ​ទៀត​នឹងត្រូវ​បន្ថែម​ចូល​នៅ​និ​ទាឃ​រដូវ​នេះហើយ​ក៏ដូចជា​ស្រោម​សម្រាប់​ទូរស័ព្ទ​ផ្សេងៗ​ទៀតផង​ដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 61 នាក់
  Flag Counter
Flag Counter