. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ទូរស័ព្ទ Galaxy S6 ដែល​អាច​នឹងមាន​អេក្រង់​កោង​ គ្របដណ្តប់​លើ​គែម​របស់​វា​គ្រោង ​នឹង​វ៉ា​ដាច់ iPhone 6 របស់ Apple
January 21, 2015 (11:07:33) [ 1232 ]
 
 
ទូរស័ព្ទ Galaxy ជំនាន់​ក្រោយ​របស់ Samsung អាច​នឹងមាន​អេក្រង់​កោង ដែល​គ្រប់​ដណ្តប់​គែម​លើ​ទាំងសងខាង​របស់​វា​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២០ ខែមករា​។ ទូរស័ព្ទដែល​គេ​រំពឹងថា​នឹងមាន​អេក្រង់​ទំហំ ៥,៥ អ៊ី​ញ​នេះ នឹងមាន "​កំណែ​ថ្មី​ពិសេស​" ជាមួយនឹង​បច្ចេកវិទ្យា​អេក្រង់​កោង នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ​ទូរស័ព្ទ Sammobile​។

ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​មួយ​នេះ​ជឿថា បច្ចេកវិទ្យា​អេក្រង់​កោង​របស់ខ្លួន​នឹង​ផ្តល់​ឲ្យ​ខ្លួន​នូវ​ភាព​ឈានមុខ​លើ​គូប្រជែង​សំខាន់បំផុត​គឺ​ក្រុមហ៊ុន Apple​។ ទូរស័ព្ទ​នេះ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​បញ្ចេញ​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក ជាការ​តាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២ ដល់ ៥ ខែមីនា​ខាងមុខនេះ​។​


​វេ​ប​សាយ Sammobile បាន​ឲ្យ​ដឹងថា "​ថ្ងៃនេះ យើង​អាច​បញ្ជាក់ថា Samsung ជាការ​ពិតណាស់​កំពុង​អភិវឌ្ឍ​ទូរស័ព្ទ Galaxy S6 ជាមួយនឹង​អេក្រង់​កោង​នៅ​គែម​ចំនួន​ពីរ​"​។ អេក្រង់​កោង​ត្រូវបាន​ប្រើ​រួចទៅហើយ​ក្នុង​ទូរស័ព្ទ Note Edge របស់ Samsung​។ ទោះយ៉ាងណា Galaxy S6 នឹងមាន​សមត្ថភាព​ដំណើរការ​ក្នុង​ម៉ូត​សម្រាប់​ប្រើ​ដៃ​ខាងឆ្វេង ឬ​ខាងស្តាំ​ក៏បាន​។​

​វេ​ប​សាយ Sammobile បានធ្វើការ​ពន្យល់ថា "​អ្នក​នឹងមាន​ជម្រើស​មួយ​ដើម្បី​ជ្រើសរើស​លេខ​ទំនាក់ទំនង (Contacts) ដែល​ពេញចិត្ត និង​សមត្ថភាព​ក្នុងការ​កំណត់​ពណ៌​ជាក់លាក់​ចំពោះ​លេខ​ទាក់ទង​ទាំងនោះ​។ ដូចនេះ ការ​តេ​ចូល (Call) និង ការជូនដំណឹង (Notification) នឹង​បង្ហាញ​នូវ​ពន្លឺ​ភ្លើងពណ៌​ដែល​បានកំណត់​នៅលើ​តំបន់​គែម​អេក្រង់​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter