. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Samsung ណែនាំ​​ទូរទស្សន៍​បច្ចេក​វិទ្យា​​ច្នៃប្រឌិត​ថ្មី SUHD TV កម្រិត​ច្បាស់​​ឥតខ្ចោះ និង​កម្មវិធី​​ទំនើបៗ
February 04, 2015 (12:20:02) [ 1377 ]
 
 
ភ្នំពេញ: ទូរទស្សន៍ SUHD TV ស៊េរី​ថ្មី ច្នៃប្រឌិត​ជាមួយនឹង​បច្ចេក​វិទ្យា​​រកឃើញ​ដំបូង​របស់​ក្រុមហ៊ុន Samsung, របកគំហើញ​នៃ​បច្ចេក​វិទ្យា​​ថ្មី​ដំបូង​លើ SUHD និង​មុខងារ​ទូរទស្សន៍ Smart TV ដែល​បាន​បំពាក់​ដោយ Tizen
Samsung Electronics Co., Ltd ដែលជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ឧបករណ៍​កម្សាន្ត​ក្នុងផ្ទះ (Home Entertain​ment) ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​គ្នា ថ្មីៗ​នេះ​បានបង្ហាញ​នូវ​បច្ចេកវិជ្ជា​ថ្មី នៃ​ទូរ​ទស្ស​ន៏ SUHD ដែល​រៀបចំ​សម្រាប់​ស្តង់ដា​ដ៏​ថ្មី​សន្លាង​ជាមួយ UHD និង​បទពិសោធ​ន៏​ថ្មី​។​

បច្ចេក​វិទ្យា​​ថ្មី​នៃ​ទូរទស្សន៍ SUHD បង្កើតឡើង​ដើម្បី​ជា​ជំ​ហ៊ាន​ថ្មី​ក្នុង​យុគសម័យ UHD នេះ​។ វា​មាន សមត្ថភាព​បង្ហាញ​នូវ​អ្វី​លើសពី​មុន ហើយ​បាន​ផ្តល់នូវ​រូបភាព​ដ៏​ច្បាស់​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល ហើយ​មាន​ពន្លឺ​ច្បាស់​ល្អ និង​មាន​ពណ៌​ដ៏​ស្រស់​ស្អាត​អស្ចារ្យ​ទៀតផង​។​

​បន្ថែម​ពីនេះ ទូរទស្សន៍ Samsung SUHD មាន​លក្ខណៈពិសេស​ប្លែក​ដែល​គូរ​អោយ​ចាប់អារម្មណ៍ ដោយ​យើង​បានរៀបចំ​នូវ​ម៉ាស៊ីន SUHD ជាថ្មី ដែល​បានផ្តល់​បទពិសោធន៍​យ៉ាង​ល្អ​គ្មាន​គូ​ប្រៀប​ជាមួយ ការ​រចនា​រាង​កោង​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ផ្តោតអារម្មណ៍​បាន​កាន់តែ​ល្អ​ជាង​មុន ជាពិសេស​មុខងារ​រប​ស់ ទូរទស្សន៍​ស្មា​ត​ធី​វី​នេះ គឺ​ផ្តល់​ដោយ Tizen ដែល​អាចធ្វើ​ឲ្យ​អ្នកទស្សនា​អាច​ស្វែងរក​អ្វីដែល​គេ​ចង់បាន​ងាយ ស្រួល​។

​លោក HS Kim នាយក​ផ្នែក Visual Display Business នៅ Samsung Electronic បាន​មានប្រសាសន៍ថា ពួកយើង​នឹង​បន្ត​នូវ​ស្មារតី​ក្នុងការ​ស្វែងរក​នូវ​អ្វី​ដែលជា​ដែន​កំណត់​សម្រាប់​ឧបករណ៍​កម្សាន្ត​ក្នុងផ្ទះ​ឲ្យ​កាន់តែ ថ្មី​អស្ចារ្យ​ទៅតាម​អ្វីដែល​អាចធ្វើ​ទៅបាន ។ បើតាម​ប្រភពព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀតថា Samsung នឹង​នាំ មុខ​គេ​នៅក្នុង​វិស័យ​រូបភាព​នេះ ហើយនឹង​បន្តធ្វើ​អ្វី​ឲ្យ​កាន់តែ​ប្រសើរឡើង​ជាមួយ​ទូរទស្សន៍ SUHD​។ ដូច្នេះ អតិថិជន​អាច​ជឿជាក់​យើង​ជាង​មុន ដោយ​យើង​ប្តេជ្ញាចិត្ត​ថា​នឹង​ផ្តល់នូវ​បទពិសោធន៍​សម្រាប់​ឧបករណ៍ កម្សាន្ត​ក្នុងផ្ទះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​ដោយមាន​ការសហការ​ណ៍​ជាមួយ Hollywood Studio 20th Century Fox, Samsung ព្យាយាម​បំពេញ តម្រូវ​ការ​គុណភាព របស់​ពួកគេ​ទៅតាម​ស្តង់ដា SUHD 8 ដែល​អាចធ្វើ​ឲ្យ​អ្នកទស្សនា​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត ដែល​គ្មាន​គូប្រជែង​ក្នុងការ​ទស្សនា​តាមរយៈ UHD​។

​ការ​រចនា​នូវ​រូបរាង​កោង​ឲ្យ​កាន់តែ​ប្រសើរ​​ ​នៅពេលដែល ​Samsung ចាប់ផ្តើម​ធ្វើការ​ណែនាំ​​ពី​រាង​កោង​នៃ​ទូរទស្សន៍​នៅ​ឆ្នាំ ២០១៣ វា​បាន​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ដែល​ធ្វើ​ឲ្យ ឧបករណ៍​កម្សាន្ត​នៅតាម​ផ្ទះ​កាន់តែ​ប្រសើរឡើង​។ ទូរ​ទស្សន៍​ Samsung SUHD JS9500 នឹង​បង្ហាញ ពី​លក្ខណៈ​នៃ​ការ​រចនា​ឡើង​របស់ Samsung Chamfer ដោយ​បន្ថែម​នៅ​កញ្ជក់ ទូរទស្សន៍​កាន់តែ​ជ្រៅ ជាមួយ​ភាពស្រស់ស្អាត​នៃ​ស៊ុម​ជុំវិញ​ដែល​បានធ្វើអោយ ទូរទស្សន៍​កាន់តែ​ស្អាត​នៅពេលដែល​អ្នក​ព្យួរ នៅលើ​ជញ្ជាំង​។​

​ទូរទស្សន៍ Smart TV ស៊េរី​នេះ នឹងធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការកម្សាន្ត​របស់​អ្នក​ឈានមុខ​គេ ​អ្វីដែល​​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៥ នេះ គឺ​ទូរទស្សន៍ Smart TV របស់ Samsung បានរួម​បញ្ចូល​ជា​ទូរទស្សន៍​ស៊េរី​ថ្មី SUHD ដោយ​ប្រើ​ប្រព័ន្ធ Tizen ដែលជា​កម្មវិធី​ប្រើប្រាស់​លើ​គេហទំព័រ ក្នុងការ​បង្កើត​នូវ App របស់​ទូរទស្សន៍ ដែលមាន​លក្ខណៈពិសេស​ជាច្រើន ហើយ​ថែមទាំង​ផ្តល់នូវ​ភាព​រីករាយ និង​ជម្រើស​ច្រើនជាង​មុន​សម្រាប់ អ្នកប្រើប្រាស់​។ Samsung នឹងធ្វើ​ការបង្ហាញ​ស៊េរី​ថ្មី 3 ម៉ូ​ដែល ហើយ​ម៉ូ​ដែល​ទាំងនេះ​មាន 9 ទំហំ​ពី 48 អ៊ី​ញ ដល់ 88 អ៊ី​ញ​។ ដូច្នេះ អតិថិជន​អាច​ទិញ​នូវ​ទំហំ​ណាមួយ​ទៅតាម​តម្រូវការ​របស់លោក​អ្នក​ក៏បាន​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd​ ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​​ផ្នែក​បច្ចេក​វិទ្យា​​​​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង ។ តាមរយៈ​ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក​ចំនួន 286.000 នាក់ នៅ​ទូទាំង 80 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 216.7 ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 233 នាក់
  Flag Counter
Flag Counter