. . . . . .
.
ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០

.
ឧបករណ៍​ប្រកាស​មុន ពីភាពអាក់រអួល បច្ចេកទេស​រថយន្ត
April 11, 2013 (10:14:43) [ 738 ]
 
 
ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ អ្នកបើកបរ​ទាំងឡាយ​អាច​ស្ងប់​អារម្មណ៍​កាន់​ដៃចង្កូត​បញ្ជា​យានយន្ត​របស់ខ្លួន​ហើយ ព្រោះថាក្រុមហ៊ុន RAC របស់​អង់គ្លេស ត្រៀម​ដាក់លក់​ជាទូទៅ​នូវ​ឧបករណ៍​មួយ​អាចជួយ​ប្រាប់​ពី​កំហុស​បច្ចេកទេស​លើ​រថយន្តមុនពេល​វា​រង​ការខូចខាត​។​

ឧបករណ៍​ដែលមាន​ទំហំ​ប៉ុន​ប្រអប់​ឈើគូស​នេះ មាន​ឈ្មោះថា RAC Advance ត្រូវបាន​គេ​អភិវឌ្ឍន៍​ផ្នែក​លើ​បច្ចេក វិទ្យា telematics (​គួបផ្សំ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​) ហើយ​ភ្ជាប់​នឹង​ប្រព័ន្ធ 3G ។ RAC Advance អាច​រក ឃើញ​ភាពរអាក់រអួល​នៅ​ប្រអប់លេខ និង​គ្រឿង​ម៉ាស៊ីនឃ្លាំមើល​ស្ថានការណ៍​របស់​ធុងអាគុយ និង​ឧប្បទ្ទវហេតុ​បច្ចេក ទេស​ដទៃទៀត​។​

​ឧបករណ៍​នេះ ត្រូវបាន​រៀបបញ្ចូល​ជាមួយ​ច្រក​ភ្ជាប់​សញ្ញា​ក្បែរ​ដៃចង្កូត​រថយន្ត ដើម្បី​កត់ត្រា​ព័ត៌មាន​ពី​ស្ថានភាព​របស់​រថយន្ត មុន និង​ក្រោយ​ប្រើប្រាស់​រួច ហើយ​បញ្ជូន​របាយការណ៍​ទៅ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់ RAC ។​

​បន្ទាប់ពី​ពិនិត្យ​ទិន្នន័យ​បច្ចេកទេស​រួច បណ្តា​វិស្វករ​របស់ RAC នឹង​រក​មូលហេតុ​បណ្តាល​ឲ្យ​ខូចរួច​បញ្ជូន​របាយការណ៍​ត្រលប់​ឲ្យ​ម្ចាស់​រថយន្ត​តាមរយៈ​ទូរស័ព្ទ អ៊ី​ម៉ែ​ល ឬ សារ ដើម្បី​កំណត់​ការដោះស្រាយ​ខ្លួនឯង​។​

​គេ​បានដឹងថា ប្រព័ន្ធ​នេះ RAC បានកំណត់​ឲ្យ​រថយន្ត​ប្រមាណ ១.៧០០ គ្រឿង ហើយនឹង ៣៥.០០០ គ្រឿង​ទៀត ទល់​បំណាច់​ឆ្នាំ​២០១៣ នេះ នៅ​ប្រទេស​អង់គ្លេស​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២០
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter