. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
វិធី​ងាយៗ​​សាក​ថ្ម iPhone ចូល​លឿន​ជាង​ធម្មតា
March 14, 2015 (10:36:59) [ 1215 ]
 
 
ដោយសារ​ទូរសព្ទ iPhone មាន​មុខងារ​កម្សាន្ត​សម្បូរ​បែប ដូច​នេះ​ហើយ​ទើប​ប្រិយមិត្ត​មួយ​ចំនួន​​មាន​កង្វល់​រឿង​បញ្ចូល​ថ្ម ដែល​ត្រូវ​ចំណាយ​ពេល​យូរ និង​ការ​រង់ចាំ​ដោយ​ភាព​ធុញ​ថប់។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នក​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ផង​នោះ ទូរសព្ទ​ស៊េរី​ទំនើប​របស់​អ្នក​មួយ​នេះ នឹង​នាំ​ភាព​មួម៉ៅ​ពេល​បញ្ចូល​ថ្ម​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ គេហទំព័រ Business insider បាន​បង្ហាញ ៤​វិធី​ងាយ​ៗ បញ្ចូល​ថ្ម iPhone លឿន​ជាង​ធម្មតា ដែល​អ្នក​អាច​យក​ទៅ​សាក​ល្បង​បាន។

១. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់ Airplane mode ព្រោះ​ពេល​នោះ​ទូរសព្ទ​របស់​អ្នក​នឹង​គ្មាន​លោត​សញ្ញា​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​រាវរក​សេវា​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​បញ្ចូល​ថ្ម​ដែរ
២. ដក​ស្រោម​ចេញ​ឲ្យ​អស់​ពេល​បញ្ចូល​ថ្ម ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ
៣. សាក​ល្បង​ឆ្នាំង​សាក​របស់ iPad ជំនួស​ឆ្នាំង​សាក​របស់ iPhone។ តាម​ការ​សាក​ល្បង បញ្ចូល​ថ្ម​ទូរសព្ទ iPhone ពី ០ភាគ​រយ ដល់​ពេញ ១០០​ភាគរយ ឆ្នាំង​សាក iPad ដែល​មាន​ទំហំ​ធំ​ជាង ប្រើ​ពេល​ត្រឹម ១២៧​នាទី​ប៉ុណ្ណោះ ខណៈ​ឆ្នាំង​សាក iPhone ប្រើ​ពេល​ដល់​ទៅ ២១១​នាទី។
៤. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់​ទូរសព្ទ​របស់​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ដាច់​តែ​ឯង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter