. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Samsung Galaxy S6 Edge ទទួលបាន ចំណាត់​ល្អ​ដាច់​គេ នៅ​ពិ​ព័រ​ណ៌
March 14, 2015 (10:52:21) [ 1249 ]
 
 
ភ្នំពេញ​: កាលពី​ថ្ងៃទី​05 ខែមីនា​ឆ្នាំ 2015​នៅ​ទីក្រុង ប៉ា​សេ​ឡូ​ណា ប្រទេស​អេស្បាញ Samsung Galaxy S6 edge គឺជា “​ប្រភេទ ទូរស័ព្ទដៃ​ថ្មី និង​ទំនើប​បំផុត​” ដែល​ត្រូវ បានទទួល កិត្តិយស​ដ៏ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ ល្បី​រន្ទឺ ពី GSMA នៅក្នុង​សមាជ ទូរស័ព្ទ​ពិភពលោក (MWC) ឆ្នាំ 2015​នេះ​។ ពានរង្វាន់​នេះ ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រភេទ ទូរស័ព្ទដៃ ទំនើប​បំផុត ដែល ត្រូវបាន​សម្ពោធ ក្នុង​កម្មវិធី នោះ​។ នេះ​ជា​លើក​ទី ២ និង​ជា​ឆ្នាំ បន្ទាប់​ដែល ក្រុមហ៊ុន Samsung បានទទួល​ពានរង្វាន់ នេះ បន្ទាប់ពី Samsung Gear Fit កាលពីឆ្នាំ 2014 កន្លងទៅ នេះ​។​

ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ពណ៌​ស្រស់ស្អាត​ដូច​ធម្មជាតិ Samsung Galaxy S6 Edge, បង្កើត​នូវ ការ​រចនា ស្តង់ដា​ថ្មី​មួយ ដែល​បង្ហាញ នូវ​សិល្បៈ ហត្ថកម្ម​ដ៏​អស្ចារ្យ និង​ជាមួយនឹង បច្ចេកវិជ្ជាទំនើប​ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន Samsung ។ ទូរស័ព្ទដៃ ម៉ាក​នេះ មិន​គ្រាន់តែបាន​រចនា​ឡើង ដើម្បី​ភាព ស្រស់ស្អាត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ ថែមទាំង ផ្តល់នូវ​គុណ ប្រយោជន៍​នៃ មុខងារ​ប្រើប្រាស់ ឥត​គណនា ជាង​ប្រភេទ ទូរស័ព្ទ Galaxy ដទៃទៀត ។​

​ពានរង្វាន់​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​ឈានមុខ​គេ​យ៉ាងខ្លាំង​របស់​ក្រុមហ៊ុន Samsung ទៅ លើ​ការ ច្នៃប្រឌិត​ខ្ពស់ ស្របទៅនឹង បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ របស់​ទូរស័ព្ទ​ចល័ត លើស ពីនេះទៅទៀត ក្រុមហ៊ុន​បាន ប្រឹងប្រែង ច្នៃប្រឌិត អ្វីដែល​ថ្មី​ដើម្បី បំពេញតម្រូវការ និង​ផ្តល់​អត្ថ ប្រយោជន៍ ដ៏​សម្បើម​ដល់ អ្នក​ប្រើ ប្រាស់​សម័យថ្មី និង​ការធ្វើ​អាជីវកម្ម ផ្សេងៗ​ដ៏ មាន​ប្រសិទ្ធភាព​។

នៅ​ក្នុង​ការ​បង្ហាញ​ទូរស័ព្ទ​ដៃ Galaxy S6 Edge, លោក JK Shin ជានា​យក និង​ជា​ប្រធាន ដឹកនាំ បច្ចេកវិជ្ជា និង ផ្នែក​ទំនាក់ ទំនង​ចល័ត​នៃ ក្រុមហ៊ុន Samsung Electronics បានឱ្យ ដឹង​ថា «​យើង​បាន​ស្វែង រក​ការ បញ្ចូល​រួម​គ្នា រវាង​បច្ចេកវិជ្ជា និង​ការ​រចនា ដ៏​ស្រស់​ស្អាត​នៅ ក្នុង​ទូរស័ព្ទ​តែ​មួយ ដែល​ពិភពលោក មិន​ធ្លាប់​មាន ពី​មុន​មក​»​។ លោក​បន្ថែម​ថា «​យើង​មាន កិត្តិយស យ៉ាង​ខ្លាំង ដោយ GSMA បាន​យល់ ស្រប​ថា ទូរស័ព្ទ​ដៃ​នេះ គឺជា​ឧបករណ៍ ទំនាក់ទំនង​ដ៏​ ទំនើប ដែល មាន​រាង​ស្អាត ទាក់ទាញ និង​មានមុខ​ងារ ប្រើប្រាស់ គ្រប់​បែប​យ៉ាង​»​។

ទូរស័ព្ទ​ដៃ Samsung Galaxy S6 Edge បាន​ទទួល​ពានរង្វាន់​ជាង 20 ដ៏​មាន​កិត្យានុភាព ដែល​ផ្តល់ ដោយ MWC ឆ្នាំ 2015 រួម​ទាំង "​ភាព​ពិសេស​បំផុត​របស់​សមាជ ទូរស័ព្ទ ដៃ​ពិភពលោក​" របស់ Ubergizmo, "​ការ​ជ្រើស​នូវ ភាព​អស្ចារ្យ បំផុត​" របស់ Mashable, និង​របស់​ទស្សនាវដ្តី Laptop Magazine’s ។Mashable លើក​ឡើង​ថា "​ការ​ផ្ចិតផ្ចង់​លើ​ភាព​សាមញ្ញ​, ការ​រចនា​និង​ការ​អត់ធ្មត់ ក្រុម ហ៊ុន Samsung ពិតជា​បាន ផ្លាស់​ប្តូរ​ទិស ដៅ​ល្អ​ប្រសើរ ជាមួយនឹង​ ការ​រចនា​ ស្មា​តហ្វូ​ន ​របស់​ខ្លួន​"​។Ubergizmo លើក​ឡើង​ថា "​ក្រុមហ៊ុន Samsung បាន​បំពាក់​នូវ​លក្ខណៈ ពិសេស ជា​ច្រើន ដែល​ធ្វើ​ឲ្យ ទូរស័ព្ទ​ដៃ ស្មា​ត​ហ្វូ​ន​មួយ នេះ​ទទួល​បាន ​នូវ​ភាព​អស្ចារ្យ បំផុត​នោះ​"​។ Laptop Magazine លើក​ឡើង​ថា "​ទូរ ស័ព្ទ​ដៃ​ដែល​មាន​ភាព​ពិសេស​ទាំង​ពីរ​ត្រង់​ផ្ទៃ កញ្ចក់ និង តួ​លោហៈ ពិតជា​ផ្តល់ នូវ​ភាព​ស៊ិ​ច ស៊ី​ទាក់ទាញ​ខ្លាំង​"​។

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស គ្រប់រូប គ្រប់​ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របក គំហើញ​ឥតឈប់ឈរ យើង​កំពុង តែ​ផ្លាស់ ប្តូរ​ឲ្យ​កាន់ តែ​ប្រសើរ ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ ស្រាយ​ផ្សេងៗ ប្រើ​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក ចំនួន 307,000 នាក់ នៅ​ទូទាំង 84 ប្រទេស​។​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter