ស្មៅចម្លែក នៅវាលខ្សាច់ អាចជាស្នាដៃ របស់កណ្តៀរ
|
April 11, 2013 (10:16:04)
|
[ 1398 ] |
|
|
|
|
AFP កាលពីពេលថ្មីៗកន្លងមកផ្សាយថា ក្រុមអ្នកស្រាវជ្រាវបង្ហាញលទ្ធផលអាថ៌កំបាំងនៃការប្រមូលផ្តុំរាងជារង្វង់មូលរបស់វាលស្មៅដែលមានឈ្មោះថា «រង្វង់េទពអប្សរា» ដែលប្រទះឃើញជាញឹកញាប់នៅទ្វីបអាហ្វ្រិក គឺជាស្នាដៃរបស់«កណ្តៀរ» ។
លោកន័រប៊ែត ជឺហ្គេន អ្នកជំនាញខាងរុក្ខជាតិនៅមហាវិទ្យាល័យហាមប៊ួក ប្រទេសអាល្លឺម៉ង់ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវបានបញ្ជាក់ពីលទ្ធផលតាមប្រព័ន្ធវេបសាយឯកសារវិទ្យាសាស្ត្ររបស់អាមេរិកថា ក្រុមជំនាញបានស្រាវជ្រាវពីស្ថានភាពភូមិសាស្ត្រវាលខ្សាច់ដ៏ធំល្វឹងល្វើយលាតសន្ធឹងពីបរិវេណភាគកណ្តាលប្រទេសអង់ហ្គោឡា ទៅភាគខាងជើងអាហ្វ្រិកខាងត្បូង ។
តំបន់នោះ ក្រុមការងារបានកត់សម្គាល់ពីសកម្មភាពរបស់ហ្វូងកណ្តៀរដ៏សន្ធឹកសន្ធាប់ដោយកកេរឫសឈើ និងស្មៅ បង្កឱ្យកើតធាតុផ្សំផ្នែកសរីរវិទ្យានៃប្រព័ន្ធជម្រករបស់ធញ្ញជាតិនៅក្បែរនោះ ឱ្យក្លាយជារង្វង់មូល ។ នៅពេលភ្លៀងធ្លាក់ស្មៅនឹងស្រូបទឹករក្សាទុក ក្លាយជាអាងផ្ទុកទឹកដ៏សំខាន់សម្រាប់ធញ្ញជាតិ និងកណ្តៀរ រួមទាំងវត្ថុមានជីវិតផ្សេងៗទៀតនៅ ទីនោះ ។ លោកជឺហ្គេនបានសន្និដ្ឋានថា បាតុភូតធម្មជាតិរាងជារង្វង់មូលវាលស្មៅនោះ អាចជាផ្នែកមួយនៃប្រព័ន្ធជម្រកសត្វ ដោយមានកណ្តៀរជាអ្នកគ្រប់គ្រង មានតួនាទីបំលែងស្ថានភាពវាលខ្សាច់ឱ្យក្លាយជាវាលស្មៅ ។ក្រុមការងារនឹងបន្តប្រមែប្រមូលគំរូពីវាលខ្សាច់នោះ ដើម្បីវិភាគឱ្យបានល្អិតល្អន់ជាងនេះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|