. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
នៅក្នុងឆ្នាំ ២០១៥ តើក្រុមហ៊ុន Huawei មានផលិតផលអ្វីប្លែក?
March 14, 2015 (10:57:58) [ 1305 ]
 
 
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ ៣ លើ​ពិភពលោក បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្លៃ​ៗ សមត្ថភាព​កម្រិត​កំពូល​គ្មាន​គូ​ប្រៀប រូបរាង​ទាក់ទាញ កំពូល​ស្តើង កំពូល​ស្រាល និង​ថ្ម​មហា​សែន​ខ្លាំង​ប្រើ​បាន​យូរ ដូច​ជា នាឡិកា​បំបែក​ឯត​ទគ្គ​កម្ម​ពិភពលោក Huawei Smart Watch (World’s First Smart watch) ថេ​ប​ប្លេ​ត​កូនកាត់​ស្មា​ត​ហ្វូ​ន Huawei X2 នាឡិកា​ពាក់​ដៃ Talk Band B2 និង​កាស​ស្តាប់​ដ៏​កាលី​ប Talk Band N1 នៅ​ឯ​សន្និសីទកាសែត​ក្នុង​​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​ដ៏​ធំ​តែ​មួយ​គត់​ប្រចាំឆ្នាំ​នេះ នាទី​ក្រុង បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ជាមួយ​គោល​គំនិត “​សុបិន​ជា​កត្តា​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​”​។

លោក រី​ឆាត យូ (Richard Yu) នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​ក្រុម​អាជីវកម្ម​សម្រាប់​អតិថិជន មាន​ប្រសាសន៍​ថា “​អតិថិជន​ នឹង​អាច​ប្រើប្រាស់​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​ស្មា​ត​ហ្វូ​ន ដែល​អាច​ផ្ទុក​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​ថត​នូវ​អ្វី​ៗ ដែល​ខ្លួន​ចង់បាន ដែល​នេះ​គឺជា​ការ​វិវត្ដន៍​ថ្មី​មួយ​នៃ​បច្ចេកវិទ្យា ទិន្នន័យ​ដ៏​ធំ និង Cloud​។ ការ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ៗ នៅ​ថ្ងៃនេះ គឺជា​ការ​បង្ហាញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត ដើម្បី​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ និង​បង្កើត​ផលិតផល ដែល​នឹង​ លើកកម្ពស់​លើ​វិស័យ​អេកូ​ស៊ី​ស​ស្ទែ​ម​។ ផលិតផល​ថ្មី គំនិត​ច្នៃប្រឌិត​ថ្មី​ៗ នឹង​ត​ភ្ជាប់​បន្ស៊ី​គ្នា ដើម្បី​ផ្តល់​នូវ​អ្វី​ដែល ជា​​តម្រូវការ​ផ្នែក​ដំណោះស្រាយ​រាល់​គ្រប់​ឧបករណ៍​វៃឆ្លាត និង​ការ​ត្រួតពិនិត្យ​ផ្សេង​ៗ ដើម្បី​បំពេញតម្រូវការ​មនុស្ស​។

ផលិតផល និង​ឧបករណ៍​ថ្មី​ៗ​ទាំងនេះ នឹង​បំពេញ​នូវ​តម្រូវការ​ដ៏​សំខាន់​បំផុត ដែល​ត្រូវ​នឹង​និន្នាការ​ក្នុង​ឧស្សាហកម្ម​ផ្នែក​​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ដែល​ទាក់ទិន​នឹង​ស្មា​ត​ហ្វូ​ន ជាមួយនឹង​ចំណុចខ្លាំង​លើ​ផ្នែក បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រ​ឌិត​ថ្មី​ៗ ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដ៏​ធំ​ជាងគេ ចំនួន ១៦ កន្លែង​នៅ​ទូ​ទាំង​ពិភពលោក ដែល​កត្តា​នេះ​​ហើយនឹង​អាច​នាំ​ឲ្យ​ក្រុមហ៊ុន HUAWEI ផ្នែក​ក្រុម​អាជីវកម្ម​សម្រាប់​អតិថិជន នឹង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​​ពិភពលោក​នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 59 នាក់
  Flag Counter
Flag Counter