. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
វត្តមាន​ម៉ាស៊ីន​ស្កេ​ន​វេជ្ជសាស្ត្រ MRI ជំនាន់​ថ្មី សមត្ថភាព​កាន់តែខ្លាំង​ជាង​មុន មកដល់​កម្ពុជា
March 26, 2015 (14:00:23) [ 1369 ]
 
 
ភ្នំពេញ: នៅពេល​ថ្មីៗ​នេះ ម៉ាស៊ីន​ស្កេ​ន​វេជ្ជសាស្ត្រ MRI ដ៏​ទំនើប​លំដាប់​ពិភពលោក បានបង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា​ហើយ ដើម្បី​ផ្ដល់ជូន​ប្រជាជន​កម្ពុជា នូវ​សេវា​ជឿនលឿន ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍ​ក្នុង​លោក និង​រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាជន​កម្ពុជា លើ​វិស័យ​សុខាភិបាល​ផងដែរ​។

​លោក សំ ទេ​ត្រា នាយក​ក្រុមហ៊ុន MEES ដែលជា​អ្នក​នាំ​ចូលមក​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​មក​ចែកចាយ​នៅ​កម្ពុជា​។ លោក​បាន​រៀបរាប់​ពី​ជំនាន់​របស់​ម៉ាស៊ីន​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​ទាំងនេះ​ថា ដំបូង​ឡើយ គេ​ធ្វើ​រោគវិនិច្ឆ័យ តាមរយៈ​សាកសួរ​អ្នកជំងឺ ហើយ​ធ្វើការ​សន្និដ្ឋាន បន្ទាប់មក​ការវិវឌ្ឍ​ន៍​ក៏មាន​ចាប់ផ្ដើម​ម៉ាស៊ីន Radio X'ray ដែល​វា​អាច​ថត​មើលឃើញ​ឆ្អឹង​តែ​១​មុខ​ប៉ុណ្ណោះ ដូច្នេះ​ក្រោយមកទៀត​ក៏មាន​ម៉ាស៊ីន Scan Tomography (CT) ដែល​អាច​មើល​បាន​ទាំងអស់ គ្រាន់តែ​វា​ប្រើ​វិទ្យុសកម្មភាព ដែល​អាច​ប៉ះពាល់​សុខភាព ពិសេស​សម្រាប់​អ្នកមាន​ផ្ទៃពោះ គឺ​មិន​ឆ្លុះ​បានឃើញ​ឡើយ​។​

​លោក​បាន​បន្តថា ឧបករណ៍ Scan ដែល​គ្លីនិក​សម្ភព​បញ្ញា បាន​នាំចូល​មកនេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន HITACHI ប្រភេទ​ចុងក្រោយបង្អស់ MRI (Magnetic resonance imaging) ដែល​ឈ្មោះថា AIRIS Vento LT ដែល​វា​អាចមាន​សមត្ថភាព ឆ្លុះ​ និង​ ថត​រូបភាព​បានច្បាស់លាស់ ស៊ីជម្រៅ ងាយស្រួល​ធ្វើ​រោគវិនិច្ឆ័យ​។

​លោក​សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល​ម៉ែត្រ ជា​ប្រធាន​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ នៃ​សាកល វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល និង​ ជា​ប្រធាន​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ នៃ​គ្លីនិក​សម្ភព​បញ្ញា បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​នេះ មាន​អាចមាន​សមត្ថភាព ថត​ពី​ក្បាល​ដល់​ចុងជើង ជា​ម៉ាស៊ីន​មិន​ប្រើ​កាំរស្មីអ៊ិច។

ដូច្នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកជំងឺ​ឡើយ​។ ពិសេស គឺ​វា​មាន​លក្ខណៈ​បើកចំហ មិន​គ្រប​ជិត ដូច​ម៉ាស៊ីន​ជំនាន់​មុនៗ​ឡើយ ដែល​អាច​ឲ្យ​អ្នកជំងឺ​មិនមាន​អារម្មណ៍​ភ័យខ្លាច ហើយ​អាច​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ចូល​កំដរ​បាន​ពេល​កំពុង​ស្កេ​ន​ទៀតផង​។

​ម៉ាស៊ីន​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក ហើយ​ជា​ម៉ាស៊ីន​ដែល​គ្រូពេទ្យ​ត្រូវការ​ជា​ចាំបាច់​។ ម៉ាស៊ីន​នេះ​ផ្ដល់​លទ្ធផល​នៃ​ឆ្លុះ​​ ធ្វើ​ឲ្យ​ងាយស្រួល ​ដល់​គ្រូ​ពេទ្យវះកាត់​ណាស់​។

លោក​សាស្ត្រាចារ្យ​បាន ឧទាហរណ៍​ថា "​ស្ទះ​សរសៃឈាម​ខួរក្បាល ដែល​ម៉ាស៊ីន​ជំនាន់​មុនៗ មិនអាច​ឆ្លុះ​ឃើញ ៦​ម៉ោង​ឡើយ ប៉ុន្តែ MRI អាច​មើលឃើញ​រយៈពេល ៦​ម៉ោង​មុន ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​ងាយស្រួល​ក្នុងការ​ជួយសង្គ្រោះ​ទាន់ពេលវេលា​"​។

​លោក​បាន​បន្ថែមថា "​មាន​ឧបករណ៍​ហើយ គ្មាន​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​គ្រប់គ្រាន់ នោះ​បញ្ហា​ហើយ ប៉ុន្តែ​សម្រាប់​គ្លីនិក​របស់លោក រួមទាំង ​លោក​ផ្ទាល់​សុទ្ធតែ​បានទទួល​ការបណ្ដុះបណ្ដាល​ពី​ក្រៅប្រទេស និង​មានបទពិសោធន៍​ ជាង​១០​ឆ្នាំ​លើ​ជំនាញ​វិភាគ​ លើ​រូបភាព​វេជ្ជសាស្ត្រ​"​។

​លោក​​ សាស្ត្រាចារ្យ​ បាន​បន្ថែមថា​៖ យើង​វិនិយោគ​លើ​ម៉ាស៊ីន​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ និង ​ការលំបាក​របស់​ប្រជាជន​កម្ពុជា​ដែល​ពីមុនមក ពួកគាត់​ត្រូវការ​ចំណាយពេល​វេលា ចំណាយ​ថ្លៃ​ធ្វើដំណើរ ការ​ស្នាក់នៅ និង​ហូបចុក ទៅ​ប្រទេសជិតខាង ដើម្បី​ថត​ឆ្លុះ​ពី​ម៉ាស៊ីន​ទំនើប​នេះ ដូច្នេះ​ចាប់ពីពេលនេះ​ទៅ ពួកគេ​គាត់​អាច​មករក​សេវា​នេះ​នៅ​គ្លីនិក​របស់​យើង ដោយ​មិនចាំបាច់​ប្រើប្រាស់​ពេលវេលា​យូរ និង​ចំណាយ​ច្រើន​ឡើយ​។

​គួរបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​ស្ដីពី​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​ទំនើប MRI នេះ​ត្រូវបាន​ធ្វើឡើង​នៅ សណ្ឋាគារ​សុខា រ៉េស៊ីដង់ អូ​តែ​ល កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែមីនា ឆ្នាំ​២០១៥ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន MEES និង​តំណាង​របស់​ក្រុមហ៊ុន Hitachi៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter