. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
Microsoft បញ្ចេញ​កូន​ កុំព្យូទ័រ​ថេ​ប្លេ​ត Surface Pro 3 តម្លៃ​ទាប​ដើម្បី​ប្រជែង​ជាមួយ iPad និង Macbook របស់ Apple
April 03, 2015 (06:06:47) [ 1330 ]
 
 
ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​កូន​កុំព្យូទ័រ​ថេ​ប្លេ​ត​កំណែ​ថ្មី​តម្លៃ​ទាប​របស់ខ្លួន​គឺ Surface Pro 3 ក្នុង​បំណង​ធ្វើការ​ទាក់ទាញ​ដល់​សិស្ស​និស្សិត និង គ្រួសារ​ដែល​រិះថាំ​ថវិកា​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៣១ ខែមីនា​។

Surface Pro 3 ថ្មី​នេះ​មាន​អេក្រង់​តូច​ជាង​មុន​បន្តិច​គឺ ១០.៨ អ៊ី​ញ ប៉ុន្តែ​នឹង​ដំណើរការ​លើ​កំណែ​ថ្មី Window ពេញ លេញ​តែម្តង​។ ក្រុមហ៊ុន Microsoft សង្ឃឹមថា​ខ្លួន​នឹង​អាច​ជំនួស​កុំព្យូទ័រ​យួរដៃ​ទូទៅ​សម្រាប់​អ្នកទិញ​ជាច្រើន ហើយនឹង​ជួយ​ទប់ទល់​នឹង iPad និង កុំព្យូទ័រ​យួរដៃ Macbook របស់​ក្រុមហ៊ុន Apple​។

​ ​លោក Panos Panay តំណាង Microsoft បាន​និយាយថា "​ខណៈដែល​យើង​បានគ្រោង​រៀបចំ​ការបន្ថែម​បន្ទាប់​ទៀត​ដល់​គ្រួសារ Surface រាល់​សំណួរ​នានា​ចំពោះ​ចម្លើយ​សម្រាប់​អតិថិជន​របស់​យើង​បាន​ក្លាយជា​សាមញ្ញ​។ តើ​យើង​នឹង​ផលិត​ផលិតផល​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យើង​អាច​ទាញយក​អត្ថប្រយោជន៍​អស់ពី​លទ្ធភាព​ពីអ្វី​ដែល​យើង​បាន​បង្កើត​ក្នុង Surface Pro 3 ដែល​អាច​រកបាន​ចំពោះ​មនុស្ស​ជាច្រើន​នោះ​? យើង​បានចាប់ផ្តើម​ជាមួយនឹង​អ្វីដែល​យើង​មាន​ភាពល្បីល្បាញ​ខាង​នោះ នោះ​គឺ​ថេ​ប្លេ​ត​ដ៏​អស្ចារ្យ​មួយ ដែល​អាចបំពេញ​មុខងា​រ​ជា​កុំព្យូទ័រ​យួរដៃ​, សមត្ថភាព​ធ្វើ​ឲ្យ​ដំណើរ ការ​រាល់​កម្មវិធី Window ទាំងអស់ រួមទាំង​កម្មវិធី Office ពេញលេញ និង បទពិសោធន៍​ប្រើប្រាស់​ប៊ិក ដែល​នឹងធ្វើ​ឲ្យ Surface មាន​លក្ខណៈពិសេស​ដាច់​ពី​គេ​"​។

​ថេ​ប្លេ​ត​ថ្មី​នេះ​មានតម្លៃ ៤៩៩ ដុល្លារ ហើយ​ចំពោះ​ថេ​ប្លេ​ត​ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​ច្រើនជាង​នេះ​នឹងមាន​តម្លៃ ៥៩៩ ដុល្លារ​។ ចំពោះ Keyboard ខាងក្រៅ ដែលជា​លក្ខណៈពិសេស​មួយ​ទៀត​របស់ Surface នឹងមាន​តម្លៃ ១២៩ ដុល្លារ​បន្ថែមទៀត ខណៈដែល​ប៊ិក Stylus វិញ​នឹង​លក់​ក្នុងតម្លៃ ៤៩ ដុល្លារ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter