. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អនុញ្ញាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ្នក​វាយប្រហារ​តាម​អ៊ិ​ន​ធឺ​ណិ​ត
April 03, 2015 (06:09:35) [ 1342 ]
 
 
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អនុញ្ញាតិ​ឲ្យ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​ កាលពី​ថ្ងៃ​ពុធ​លើ​អ្នក​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ​ជា​ចំណាត់ការ​មួយ​ដែល​មាន​គោលបំណង​សំខាន់​ ដាក់​ទណ្ឌកម្ម​ដល់​បុគ្គល​បរទេស​ និង​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​រដ្ឋ ​ដែល​បាន​វាយប្រហារ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ​និង​អ្នក​ប្រើប្រាស់​ទំនិញ​សំខាន់​ៗ​របស់​អា​មេ​រិ​ក​។

លោក​ប្រធានាធិបតី​អូ​បា​ម៉ា ​បាន​មាន​ប្រសាសន៍​នៅ​ពេល​ដែល​លោក​ បាន​ចុះហត្ថលេខា​លើ​បញ្ជា​របស់​ប្រធានាធិបតី​ ដែល​អំពាវនាវ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម ​ហើយ​និយាយ​ថា ការ​គំរាមកំហែង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ បាន​បណ្តាល​ឲ្យ​មាន ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ និង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។ លោក​ប្រធានាធិបតី​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ទណ្ឌកម្ម​អ្វី​ដែល​នឹង​ត្រូវ​ដាក់​នោះ​ទេ​។

បញ្ជា​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​សំដៅលើ​ក្រុម​អ្នក​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​មាន​ភាព​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។​ប្រព័ន្ធ​កុំព្យូទ័រ​សហរដ្ឋអាមេរិក ដូច​ជា​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ធនាគារ ក្រុមហ៊ុន​ពាណិជ្ជកម្ម​សំខាន់​ៗ​និង​រោងចក្រ​ថាមពលអគ្គីសនី ឬ​ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​និង​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ទំនិញ​។

ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ទទួល​រង​ការ វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​រួម​មានការ​ចូល​លួច​លេខ​កាត​ក្រេ​ឌី​ត (Credit Cards) របស់​អតិថិជន​រាប់​លាន​នាក់​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុខភាព​សំខាន់​ៗ ហាង​លក់​គ្រឿង​កុំព្យូទ័រ​ហើយ​និង​ហាង​លក់​សម្លៀក​បំពាក់​។

នៅ​ក្នុង​ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​បាន​ចេញផ្សាយ​ដោយ​សេត​វិមាន លោក​ប្រធានាធិបតី​អូ​បា​ម៉ា បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​លួច​ចូល​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​តរបស់​អ៊ី​រ៉​ង់​បាន​វាយប្រហារ​ធនាគារ​សហរដ្ឋអាមេរិក ហើយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាងជើង​បាន​វាយប្រហារ​លើ​ក្រុមហ៊ុន Sony Pictures ដែល​បាន​បំផ្លាញ​ទិន្នន័យ​ហើយ​និង​ឲ្យ​ជាប់​គាំងម៉ាស៊ីន​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​៕


ប្រភព​ពី​៖ yolprom
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter