. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ប្រទេស​ទាំង ៧ ដែល​មាន​អ្នក​ប្រើ​ប្រាស់ ហ៊្វេសបុក ​ច្រើន​ជាងគេ​បំផុត ​​ក្នុងពិភពលោក​!
April 20, 2015 (01:44:44) [ 1322 ]
 
 
នាពេល​បច្ចុប្ប​ន្ន​នេះ មាន​មនុស្ស​ជាច្រើន​​កំពុង​ប្រើប្រាស់​​ហ្វ៊េសបុក ប៉ុន្តែ​លោក​អ្នក​ពុំ​ធ្លាប់​ដឹង​ថា តើប្រទេស​ណា​ខ្លះ​ដែល​មាន​អ្នក​ចូល​ចិត្ត​លេង​ហ្វ៊េសបុក​​ច្រើន​ជាងគេនោះទេ។ ហ្វ៊េសបុក​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ លោក Mark Zuckerberg និងមិត្តភក្ភិ​​សាកលវិទ្យាល័យ គឺ លោក Andrew McCollum, Eduardo Saverin, Chris Hughes និង Dustin Moskovitz​ ដែល​បាន​​សហការ​គ្នា​ក្នុង​ការ​​បង្កើត​គំរោង​នេះ​ឡើង។

ហ្វ៊េសបុក​ត្រូវ​​បាន​បង្កើត​ឡើង​​សំរាប់​ប្រើតែ​អ្នក​ស្ថាបនិក និង​សិស្ស​សាកល​វិទ្យាល័យ​ប៉ុណ្ណោះ​ តែ​ដោយ​​សារ​តែ​មាន​ការ​ពេញ​និយម​​ចូល​ចិត្ត​ពី​អ្នក​​ប្រើ​ប្រាស់ ដូចច្នេះ ហ្វ៊េស​បុក​ត្រូវ​បាន​​ដាក់​ចូលវែបសាយ​ជាផ្លូវការ​​ទូទាំង​សាកល​លោក​សំរាប់ប្រើប្រាស់​រួម​។ វាជាប្រព័ន្ឋ​បណ្តាញ​ទំនាក់​ទំនង​​​សង្គមយក្ស​ដែល​មាន​ទីស្នាក់​​ការ​នៅ​ទីក្រុង Menlo Park រដ្ឋ California សហរដ្ឋ​អាមេរិច។

ខាងក្រោម​នេះ ជាចំនួន​អ្នក​ប្រើ​ប្រាស់​​ ហ្វ៊េស​បុក ធៀប​នឹង​ចំនួន​​ប្រជាជនសរុប៖
១. សហរដ្ឋ​អាមេរិច​៖ ជាប់​ចំនាត់ថ្នាក់​លេខ១ និង​មាន​អ្នក​ប្រើប្រាស់​ហ្វ៊េស​បុកចំនួន ១៦៥ លាន​អ្នក​ តាម​កុំព្យូទ័រ​ និង​ទូរស័ព្ទដៃ។ ( United States )

២. ប្រេសីុល៖ ជាប្រទេសទី២ បន្ទាប់​ពីអាមេរិច ដែល​មាន​អ្នក​ប្រើ​ប្រាស់​​ហ្វ៊េសបុក​ចំនួន ៦៥.៦ លាន​ នាក់។ ( Brazil )

៣. ឥណ្ឌា៖ មាន​អ្នក​ប្រើហ្វ៊េសបុក ចំនួន ៦១.៧ លាន​នាក់ ដែល​ក្នុង​នេះ មាន​គណនី​ក្លែង​ក្លាយ​ជាច្រើន​ផងដែរ។ ( India )

៤. ឥណ្ឌូនេសីុ៖ ជាប្រទេស​ឥស្លាម​ដ៏​ធំមួយ និង​ជាប់​ចំណាត់​​ថ្នាក់​លេខ ៤ សំរាប់​អ្នក​ប្រើ​ហ្វ៊េសបុក​ច្រើន​​ជាង​គេ ដែល​មាន​​ចំនួន ៤៨.៨លាន​នាក់។ ( Indonesia )

៥. មិុចសិចកូ៖ ជាប្រទេសទី ៥ ក្នុង​ចំនោម​​ប្រទេស​ ១០ ដែល​មាន​អ្នក​ប្រើ​ហ្វ៊េស​បុក​ចំនួន ៣៩.៨លាន​នាក់ ហើយមាន​ប្រមាណជា ៣៥.៨% ដែល​មាន​វែបសាយ​​ផ្ទាល់​ខ្លួន​តែម្តង។ ( Mexico )

៦. ចក្រភព​អង់គ្លេស៖ ​មាន​អ្នក​​ប្រើ​ហ្វ៊េសបុក ៦៣.២៣ លាន​នាក់​ កាល​ពីឆ្នាំ ២០១២ ប៉ុន្តែ​នាពេល​​បច្ចុប្បន្ន​នេះ ស្ទើរតែ​ពាក់​កណ្តាល​នៃ​​ប្រជាជន​​សរុប ដែលប្រើហ្វ៊េស​បុក។ ( United Kingdom )

៧. តួកគី៖ មាន​អ្នក​ប្រើ ៧៤លាន​នាក់ បើធៀបនឹងប្រជាជនសរុបមាន ៤៤%ដែល​ប្រើហ្វ៊េសបុក ។ ( Turkey )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter