Microsoft និង Nokia ចេញច្បាំងជាមួយ Google ជុំវិញសូហ្វវែទូរស័ព្ទ Android "Trojan Horse"
April 11, 2013 (10:17:53)
[ 1350 ]
ក្រុមហ៊ុន Google ត្រូវបានវាយប្រហារពីបណ្តាគូប្រជែង នៅក្នុងពាក្យបណ្តឹង EU មួយពីបទប្រើប្រាស់សូហ្វវែទូរស័ព្ទ Android ឥតគិតថ្លៃរបស់ខ្លួនធ្វើជា "trojan horse" (មេរោគកុំព្យូទ័រដែលអនុញ្ញាតឲ្យដោនឡូដកម្មវិធីហ្វ្រីៗ) ដើម្បីដំឡើងកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនគូប្រជែងទាំងនោះ ។
សម្ព័ន្ធ FairSearch ដែលមានក្រុមហ៊ុនដូចជា Microsoft, Nokia, និង Oracle ក្នុងចំណោមក្រុមហ៊ុនទាំងនេះបានស្នើសុំអាជ្ញាធរប្រឆាំងការរំលោភជំនឿទុកចិត្តរបស់អឺរ៉ុបដើម្បីស៊ើបអង្កេតក្រុមហ៊ុន Google ពីបទអនុវត្តមិនស្មើភាពក្នុងទីផ្សារស្មាតហ្វូន ។
ក្រុមខាងលើបានអះអាងថា Google គឺចង់ក្តោបក្តាប់ទិន្នន័យរបស់អតិថិជន ដូច្នេះក្រុមហ៊ុននេះអាចផ្តោតគោលដៅផ្សាយពាណិជ្ជកម្មបានប្រសើរជាងមុន ។
ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃចន្ទជាមួយកាសែត New York Times ប្រធានប្រឆាំងការរំលោភជំនឿទុកចិត្តរបស់សហភាពអឺរ៉ុប លោក ចាវគីន អាល់មូនៀ បានបដិសេធមិនថ្លែងទាក់ទិនពាក្យបណ្តឹងថ្មីនេះទេ ប៉ុន្តែក្រុមមន្ត្រីជាច្រើនបាននិងកំពុងពិនិត្យប្រព័ន្ធប្រតិបត្តិការ Android ដោយឯករាជ្យលើការស៊ើបអង្កេតរយៈពេលពីរឆ្នាំពាក់ព័ន្ធថាតើ Google បានរំលោភលើ Dominance នៃ Internet search ដែរ ឬយ៉ាងណា ។
លោក ថូម៉ាស វីនចេ អ្នកផ្តល់ប្រឹក្សាឲ្យសម្ព័ន្ធ FairSearch មានមូលដ្ឋានទីក្រុងប្រុចសែលបាននិយាយថា "Google កំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android ធ្វើជាសូហ្វវែ "Trojan Horse" ដើម្បីបោកបណ្តាដៃគូរបស់ខ្លួន, យកផ្តាច់មុខនូវទីផ្សារទូរស័ព្ទ និង គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់" ។ លោក បន្តថា "យើងនឹងស្នើឲ្យគណៈកម្មការនេះចាត់ការឲ្យបានលឿន និង ប្រកបដោយម៉ឺងម៉ាត់ដើម្បីការពារ ការ ប្រកួតប្រជែង និង ការច្នៃប្រឌិតថ្មីក្នុងទីផ្សារដ៏សំខាន់នេះ" ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018