. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ពី​អា​មេ​រិ​ក ដល់​អង់គ្លេស Huawei P8 ទទួល​បានការ​កោតសរសើរ​ឆ្លង​ទ្វីប
June 21, 2015 (11:57:28) [ 1279 ]
 
 
គ្រាន់តែ​សម្ពោធ​នៅ​ទីក្រុង​ឡុ​ង​ដ៏ ឌូ​បៃ បាងកក និង​កម្ពុជា រួច​ភ្លាម P8 ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​ស្ដី​ពី​បច្ចេកវិទ្យា​ជា​ច្រើន​កោតសរសើរ​ត​ៗ​គ្នា​មិន​ដាច់​ពី​មាត់​។ តួយ៉ាង​គេហទំព័រ​ទូ​ទាំង​ពិភពលោក​បាន​ធ្វើតេស្ត​ផង ថ្លឹង​ទម្ងន់​ផង ដើម្បី​ចង់​ដឹង​ពី​រូបរាង និង​អានុភាព​ពិតប្រាកដ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។ ចាប់ពី BBC ដែល​ជា​គេហទំព័រ​ដ៏​ល្បី​រន្ទឺ​នៅ​ទីក្រុង​ឡុ​ង​ដ៏ និង​គេហទំព័រ Phone Arena ដែល​ជា​គេហទំព័រ​ស្ដី​ពី ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល មាន​អ្នក​ទស្សនា​ប្រមាណ​ជាង ២០ លាន​នាក់​ជា​រៀង​រាល់​ខែ និង Tech Radar ដែល​ជា​គេហទំព័រ​ព័ត៌មាន​ស្ដី​ពី​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​ចក្រភព​អង់គ្លេស ព្រមទាំង Tom’s Hardware ដែល​ជា​ប្រភព​នៃ​ព័ត៌មាន​ដ៏​សម្បូរ​បែប​ទាក់ទង នឹង Hardware សុទ្ធតែ​បាន​តែ​បាន​សរសេរ Review អំពី Huawei P8 យ៉ាង​គ្រប់​ជ្រុងជ្រោយ​។ សរុបសេចក្ដី​មក បើ​យោង​គេហទំព័រ​ល្បី​ៗ​ទាំង​អម្បាល​មា​ណ Huawei P8 ត្រូវ​បាន​សន្មត​ជា​កំពូល​ស្មា​ត​ហ្វូ​ន​នៃ​សករាជ​ថ្មី​នេះ​យ៉ាង​ម័ត​ធ្យ័​ត​បំផុត​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​៖

ការ​រចនា:
គេហទំព័រ coolsmartphone.com និង phonarena.com សុទ្ធតែ​យល់​ឃើញ​ថា រូបរាង​របស់ P8 មាន​លក្ខណៈ​សាមញ្ញ ភ្លឺ​លោង មើលទៅ​កាលី​ប ជាមួយ​ផ្ទៃ​សងខាង​រាបស្មើ​ស៊ីគ្នា​នឹង​កម្រាស់​ដ៏​សែន​ស្ដើង ដែល​ធ្វើ​ឲ្យ P8 កាន់តែ​លេចធ្លោ​។ គំនិត​ច្នៃប្រឌិត​នៅ​ពីក្រោយ​រូបរាង​ដ៏​ប្រណីត​របស់ P8 មាន​ប្រភព​ចេញពី​ក្របសៀវភៅ​សម័យ​បុរាណ ហើយ​រូបរាង​ដ៏​ប្រណីត​នេះ ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​សម័យ​ថ្មី ដែល​ធ្វើ​ឲ្យ P8 ក្លាយទៅជា​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei​។ យោង​តាម គេហទំព័រ coolsmartphone.com បាន​ឲ្យ​ដឹង​ថា​៖ “​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​រួច​មក​ហើយ P8 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ឡូយ​អស្ចារ្យ​…​វា​ត្រូវ​បាន​រចនា​ឡើង​ពី​អាលុយមីញ៉ូម​ស្រោប​ជុំវិញ អេ​ក្រង់ និង​ផ្នែក​ផ្សេង​ៗ​ទៀត ដែល​នេះ​ពិតជា​ធ្វើ​ឲ្យ P8 មើលទៅ​មាំ និង​មិន​ងាយ​សឹក​រិ​ក​រិល​។​” ចំណែក phonearena.com បាន​ផ្សព្វផ្សាយ​ថា​៖ “​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ P8 ដំបូង​គឺ ការ​រចនា​ដ៏​ប្រណីត​មិន​គួរ​ឲ្យ​ជឿ​។ សោ​ភ័​ណ្ឌ​ភាព​ដ៏​ប្រណីត​របស់ P8 ពិតជា​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង មិន​ត្រឹមតែ​ប៉ុណ្ណោះ Huawei មាន​សមត្ថភាព​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ដែល​គូប្រជែង​មិន​អាច​ធ្វើ​បាន ជា​ពិសេស​គឺ​កាមេរ៉ា និង Flush ដែល​មាន​ផ្ទៃរាប​ស្មើ​ទៅ​នឹង​សំបក​ខាងក្រោយ​! មិន​ដូច​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ទំនើប​ម៉ាក​ផ្សេង​ៗ​ទៀត Len កាមេរ៉ា​របស់ P8 រាបស្មើ និង​ថតរូប​បាន​យ៉ាង​ច្បាស់​។ មាន​ន័យ​ថា​វា​គ្មាន​គន្លាក់ ឬ​ពក​បន្តិច​ណា​សោះឡើយ​”​។

ដំណើរការ:
P8 មិន​ត្រឹមតែ​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​អានុភាព​ទៀត​ផង​។ បំពាក់​ដោយ Chipset ប្រភេទ HiSilicon, Kirin 930, P8 មាន​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​។ Processor 64-bit របស់ P8 ធ្វើ​ឲ្យ​ថាមពល និង​ល្បឿន​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ឈានមុខ​មួយ​កម្រិត​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេហទំព័រ phonearena.com និង techradar.com បាន​បង្ហាញ​ពី​ចំនុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទាក់ទិន​នឹង​ដំណើរការ​របស់ P8​។ យោង​តាម​គេហទំព័រ phonearena.com បាន​ឲ្យ​ដឹង​ថា​៖ “Huawei បាន​បន្ត​អភិវឌ្ឍ​អេ​ក្រង់​របស់​ខ្លួន ដោយ​បាន​ជ្រើស​យក អេ​ក្រង់​របស់​ជប៉ុន​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា IPS-NEO សម្រាប់ P8 របស់​ខ្លួន​។ បច្ចេកវិទ្យា​ដ៏​កម្រ​នេះ បាន​ជួយ​ធ្វើ​ឲ្យ Contrast មាន​លក្ខណៈ​ប្រសើរ​ឡើង ដែល​ផ្ដល់​មក​នូវ​ភាព​ស្រស់​ស្អាត ខ្មៅក្រឹប​ដូច​ទៅ​នឹង​អេ​ក្រង់ OLED ដូច្នេះ​ដែរ​។​” ចំណែក​គេហទំព័រ សរសើរ​ពី​ទំហំ និង​ថ្ម​របស់ P8 ថា​៖ “​អត្ថប្រយោជន៍​នៃ​ទំហំ​ធំ​របស់ P8 គឺ​វត្តមាន​របស់​ថ្ម​ដែល​មាន​ថាមពល​រហូត​ដល់ 4360mAh នៅ​ក្នុង​នោះ​។ ហើយ​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ធ្វើ​ពី​អាលុយមីញ៉ូម​កម្រាស់​ត្រឹមតែ 6.8mm មួយ​នេះ អាច​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ធម្មតា​រយៈពេល 2.23 ថ្ងៃ ដោយ​គ្រាន់តែ​សាក​ថ្ម​ម្ដង​ប៉ុណ្ណោះ​។ អ្នក​ប្រើប្រាស់​អាច​ចំនេញ​បាន​ពេល​ប្រើប្រាស់​បាន 1.4 ថ្ងៃ​សម្រាប់​ការ​សាក​ថ្ម​ម្ដង​។​”

កាមេរ៉ា:
ថាមពល​ថ្ម​កាន់​បាន​យូរ​របស់ P8 ផ្ដល់​គុណប្រយោជន៍​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ទាំងឡាយ ស្រប​ពេល​ដែល កាមេរ៉ា​របស់ P8 ជា​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​។ កាមេរ៉ា​របស់ P8 អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​កម្រិត DSLR និង​មានមុខ​ងារ​ថត​វី​ដេ​អូ​កម្រិត​ប្រូ​ហ្វេ​សិន​ណ​ល​។ កាមេរ៉ា​របស់ P8 គឺ​មាន​ភាព​លេចធ្លោ​តែ​ម្ដង​។ យោង​តាម គេហទំព័រ androidauthority.com បាន​ឲ្យ​ដឹង​ថា​៖ “ កាមេរ៉ា​ខាង​មុខ​របស់ iPhone មាន​ទំហំ អាច​ថត​វី​ដេ​អូ​បាន 720p HD ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​កាមេរ៉ា​មុខ wide-angle ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល របស់ P8 ដែល​ថតរូប selfies បាន​យ៉ាង​ស្រស់​ស្អាត នោះ​គឺ​ខុស​គ្នា​ស្រឡះ​តែ​ម្ដង​។​” រីឯ​គេហទំព័រ Stuff.com វិញ​បាន​បន្ថែម​ថា​៖ “​សូមកុំ​ថតរូប​នៅ​ពេល​ដែល​មាន​ព្រះអាទិត្យ​នៅ​ពីក្រោយ​គោលដៅ​របស់​អ្នក បើ​មិន អ​ញ្ចឹ​ង​ទេ អ្នក​នឹង​ទទួល​បាន​រូបភាព​ខ្មៅ​ជក់​មិន​ខាន​ទេ ប៉ុន្តែ … នេះ​ជា​អ្វី​ដែល​យើង​ចង់បាន​។ P8 នឹង​ធ្វើ​ឲ្យ​រឿង​ទាំង​អស់នេះ​ងាយស្រួល​ជាមួយ កាមេរ៉ា​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល និង​បច្ចេកវិទ្យា​រក្សា​លំនឹង ព្រមទាំង​មុខងារ high-contrast performance ដែល​អាច​ឲ្យ​លោក​អ្នក​ថតរូប​ដោយ​មិន​ចាំបាច់​ប្រើ​ជើង​ជំនួយការ​មេ​រ៉ា ក្រោម​ពន្លឺ​ថ្ងៃ ងាយស្រួល​ជាង​ស្មា​ត​ហ្វូ​ន​ណា​ៗ​ទាំងអស់​។ ហើយ​រូបភាព​ទាំងអស់ មាន​ទំហំ​ធំ​ល្មម សម្រាប់​លោក​អ្នកធ្វើការ​តម្រឹម ឬ re-frame បាន​យ៉ាង​ងាយស្រួល​បន្ទាប់​ពី​ថត​រួច​។​”

ការ​ភ្ជាប់​ទំនាក់ទំនង និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ:
ក្រៅពី​មុខងារ​ពិសេស​ទាក់ទង​នឹង​ការ​រចនា និង​កាមេរ៉ា​របស់ P8 គេហទំព័រ​មួយ​ចំនួន​ទៀត​បាន​រៀបរាប់​ថា P8 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​វិចារណញាណ ដោយសារ​តែ P8 មិន​ត្រឹមតែ​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​គិតគូរ​ពី​បរិស្ថាន​ផង​ដែរ​។ យោង​ទៅ​តាម​គេហទំព័រ BBC.com បាន​ឲ្យ​ដឹង​ថា​៖ “… P8 មានមុខ​ងារ​ដ៏​ពិសេស​មួយទៀត គឺ​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ធ្វើ Screenshot ដោយ​ប្រើ​ខ្នង​ម្រាមដៃ​គោះ​ពីរ​ដង​ទៅ​លើ​អេ​ក្រង់​។ នេះ​ពិតជា​របៀប​ធ្វើ Screenshot ដ៏​លឿន និង​អស្ចារ្យ​។​” គេហទំព័រ Tom’sHardware.com បាន​ផ្សព្វផ្សាយ​ថា​៖ Sensor របស់ P8 មាន​ភាព​វៃឆ្លាត​បំផុត ជា​ពិសេស​នៅ​ពេល​ដែល​លោក​អ្នក​ប៉ះ​អេ​ក្រង់ និង​ដក​ដៃ​ចេញ​។ Touch របស់ P8 លឿន​ជាង​ស្មា​ត​ហ្វូ​ន​ដែល​ជា​គូប្រជែង​ដល់​ទៅ 20%​។​”

ចំណែក trustedreviews.com បាន​ឲ្យ​ដឹង​ថា P8 និង P8 Lite គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​សក្ដានុពល​បំផុត​ដែល​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស និង​អឺរ៉ុប​។ តម្លៃ​របស់ P8 នៅ​អឺរ៉ុប​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត បើ​ប្រៀបធៀប​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។​”
Huawei P8 មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ប្រហែល $479 សម្រាប់​ពណ៌ Titanium Grey និង $599 សម្រាប់ ពណ៌ Mystic Champagne (​មាស​) ចំណែក Huawei P8 Max មាន​តម្លៃ​ប្រហែល $629 ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌​មាស​នឹង​ចេញ​លក់​នៅ​ចុងខែ​មិថុនា ឬ​ដើមខែ​កក្កដា​ខាង​មុខ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 316 នាក់
  Flag Counter
Flag Counter