ក្រុមហ៊ុន BlackBerry កំពុងពិចារណាផលិតទូរសព្ទទំនើប ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android
June 21, 2015 (12:05:18)
[ 1322 ]
ក្រុមហ៊ុនផលិតទូរសព្ទ BlackBerry ដែលហៀបនឹងផុតដង្ហើមទៅហើយ ឥឡូវនេះបានត្រលប់មកទីផ្សារវិញហើយដោយពាំនាំមកនូវរឿងដែលនឹងស្មានមិនដល់ គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់គូរប្រជែង Android ជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនកំណើតកាណាដានេះ។
ប្រភពជាច្រើនបានរាយការណ៍ថាក្រុមហ៊ុនBlackBerry ទំនងជានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការAndroid របស់ក្រុមហ៊ុន Google នៅក្នុងទូរសព្ទម៉ូឌេលថ្មីដែលនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ ដោយបំពាក់នូវបញ្ចេកវិទ្យាចុចលើអេក្រក់ផងនិងក្តារចុចផង។
យុទ្ធសាស្ត្រថ្មីនេះនឹងអាចធ្វើឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលចូលចិត្តក្តារចុច អាចចូលទៅកាន់និងប្រើប្រាស់កម្មវិធីជាច្រើនរបស់Android។
ហេតុផលមួយទៀតដែលនាំឱ្យក្រុមហ៊ុនBlackBerry ចង់បន្ថែមប្រព័ន្ធប្រតិបត្តិការAndroid គឺមកពីក្រុមហ៊ុនមួយនេះចង់បង្កើតប្រព័ន្ធប្រតិបត្តិការថ្មីមួយ ដែលអាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple និង Windows ផងដែរ។
អតីតស្តេចទូរសព្ទមួយនេះនៅសល់ចំណែកទីផ្សារមិនដល់១ភាគរយទេ ហេតុដូច្នេះហើយមិនមានអ្នកអភវិឌ្ឍច្រើនទេដែលសរសេរកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការចាស់នេះ។ បើនិយាយពីតម្លៃហ៊ុនវិញ បានធ្លាក់ចុះអស់១៦ភាគរយហើយនៅក្នុងឆ្នាំនេះ ប៉ុន្តែបានរើបឡើងវិញបន្តិចដោយសារតែដំណឹងនេះ។
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018