. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ជោគជ័យ​ ជំហាន​ដំបូង ក្នុងការ​ ផលិត​ឈាម ស​ប្ប​និម្មិត ​(មានវីដេអូ)
August 16, 2015 (04:28:49) [ 1569 ]
 
 
ក្រុម​អ្នកស្រាវជ្រាវ​១​ក្រុម​នៃ​សកលវិទ្យា​ល័យ Babes-Bolyai-Cluj-Napoca (​រ៉ូ​ម៉ា​នី​) បង្កើត បាន ​នូវ​រូបមន្ត​ឈាមស​ប្ប​និម្មិត និង​ធ្វើការ​ពិសោធន៍​ជំហាន​ដំបូង ទទួល បាន​ លទ្ធផល​ជា​វិជ្ជមាន ។​

​ប្រធាន​ក្រុម ​ស្រាវជ្រាវ គឺ​ សាស្ត្រាចារ្យ Radu Silaghi-Dumitrescu អ្នក​ដែល​ បាន​ ចំណាយ ពេល ៦ ឆ្នាំ មកហើយ ក្នុងការ​ស្រាវជ្រាវ​ឈាម​សិប្បនិម្មិត ។

ជោគជ័យ​របស់​សាស្ត្រាចារ្យ និង​សហការីអាច​ពាំនាំ​ឲ្យ​វិស័យ​សុខាភិបាល​ពិភពលោក នូវ​វត្ថុ​ដ៏​មានតម្លៃ​បំផុត ព្រោះថា ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ កង្វះ​ឈាម​កំពុង​រីក​រាលដាល​ពាស​ពេញ​ភពផែនដី។​

​ឈាម​សប្ប​និម្មិត​នេះ ត្រូវបាន​ផលិតឡើង​ពី​ទឹក អំបិល albumin និង Protein hemerythrin ចម្រាញ់​ចេញពី​ប្រភេទ​ជន្លេន​សមុទ្រ​ម្យ៉ាង ។ ការសាកល្បង​ដំបូង​លើ​កណ្តុរ បង្ហាញ​ចេញ​នូវ​សញ្ញា​ដ៏​ល្អ ។

ពួក​កណ្តុរ​ ដែល​ ទទួល​បាន ការ​បញ្ចូលឈាម ស​ប្ប​និម្មិត​នេះ នៅ​ពុំទាន់​ លេចចេញ​ សញ្ញា​ចម្លែក​អ្វី ជា​អាការៈ ការ​ហើម ជំងឺ ឬ ក៏​សញ្ញា​នៃ​ការ​ពុំ​ទទួលយក ។

នេះ​ជា​ ប្រការ​ គួរ​ឲ្យ​ រីករាយ ព្រោះ​ការ ប្រើ​ឈាម​ សប្ប​និម្មិត រយៈពេល​សាកល្បង​កន្លងមក ច្រើន​ប្រទះ​នូវ​សញ្ញា​នៃ​សរីរាង្គ​ពុំ​ទទួលយក ។​

​សាស្ត្រាចារ្យ Radu ឲ្យ​ដឹងថា ក្រុម​ស្រាវជ្រាវ​នឹង​បន្ត​ពិសោធន៍​សាកល្បង​លើ​កណ្តុរ មុននឹង​អនុវត្ត​លើ​មនុស្ស ។ ដំណើរការ​នេះ​ទាមទារ​ពេលវេលា ២ ឆ្នាំ ទៀត ។

លោក​ ពោល ថាៈ "​ ការសាកល្បង​លើ​មនុស្ស​ ជា​បញ្ហា​រសើបចាំបាច់​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​ពិសេសៗ ក៏ដូចជាទទួល​​រង​នូវ​ហានិភ័យ​ធំធេង​" ។​

​ប្រសិនបើ ​ជំហាន​បន្ត ជោគជ័យ​ នោះ ប្រភេទ ​ឈាម ស​ប្ប​និម្មិត​ របស់ ​រ៉ូ​ម៉ា​នី នឹង ត្រូវ​ បាន ប្រកាស​ ផ្សាយ​ជា​សាធារណៈ និង​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ។

​បច្ចុប្បន្ន ទោះបី​ វិស័យ​ សុខាភិបាល​ កំពុង​រង​​នូវ​ ការ​កំហិត​ ថវិកា​ក្តី តែ​គេ​នៅ​ប្រមូលផ្តុំ​ថវិកា​ផ្តល់​ ឲ្យ​ការស្រាវជ្រាវ​មួយ​នេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter