. . . . . .
.
ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០

.
រកឃើញវ៉ាក់សាំង​ ព្យាបាល​មហារីកអូវែ
April 11, 2013 (10:20:47) [ 718 ]
 
 
លទ្ធផល​ពិសោធន៍​ដំបូង​របស់​វ៉ាក់សាំង​ព្យាបាល​មហារីក​អូ​វ៉េ បាន​បង្ហាញថា ប្រសិទ្ធិភាព​យ៉ាងច្បាស់​លាស់​, ផ្តល់​ក្តី សង្ឃឹម​ថ្មី​សម្រាប់​ស្ត្រី​កំពុង​ទាល់ច្រក​ដោយសារ​ជំងឺ​លាប់​ឡើងវិញ ក្រោយ​ការព្យាបាល​ច្រើនលើក​។​

ពួក​អ្នកស្រាវជ្រាវ​ពី​សាលា​ពេទ្យ Perelmar ចំណុះ​សាកលវិទ្យាល័យ Pernsylvania ប្រកាស​លទ្ធផល​ព្យាបាល​សាក ល្បង​ដំបូង​បង្ហាញថា ៣/៤ នៃ​ចំនួន​អ្នកជំងឺ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ព្យាបាល ២ ដំណាក់កាល ក្នុងនោះ អ្នកជំងឺ​ម្នាក់​បានជា​ជំងឺ​ទាំងស្រុង​។​

Medical News Today បាន​ឲ្យ​ដឹងថា អ្នកដឹកនាំ​ការស្រាវជ្រាវ -​សាស្ត្រាចារ្យ​ផ្នែក​រោគ​ស្ត្រី​, នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អូវែ ចំណុះ​សាកលវិទ្យាល័យ Pernsylvania Lan Kandalaft បាន​អធិប្បាយ​លទ្ធផល​ពិសោធន៍​ នៅ​សន្និបាត​ប្រចាំឆ្នាំ AACR 2012 ថ្ងៃ​៣/៤/២០១៣ នៅ​វ៉ាស៊ីនតោន​។​

"​យុទ្ធសាស្ត្រ​ព្យាបាល​អង្គ​បដិបក្ខ​" រួមមាន ២ ជំ​ហ៊ាន​, ចាក់​កោសិកា​កន្ទុយ​បន្លា និង​ចិញ្ចឹម​កោសិកា T ក្នុង​សរីរាង្គ​អ្នកជំងឺ​។ នេះ​ជា​លើកដំបូង​វិទ្យាសាស្ត្រ គួបផ្សំ​វិធីសាស្ត្រ​អង្គ​បដិបក្ខ ដើម្បី​ព្យាបាល​ឲ្យ​អ្នកជំងឺ​មហារីក​អូវែ​" សាស្ត្រា ចារ្យ Vandalaft ឲ្យ​ដឹង​។​

​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្ត​លើ​អ្នកជំងឺ​មហារីក​អូវែ ៣១ នាក់ កំពុងស្ថិត​ក្នុងដំណាក់កាល ៣ និង ៤ រើ​ឡើងវិញ និង​ធ្ងន់ធ្ងរ​។ ពួក​អ្នកស្រាវជ្រាវ​រាយការណ៍​ថា ក្នុងពេល​វិធី​ព្យាបាល​ចាក់​កោសិកា​កន្ទុយ​បន្លា មាន​ប្រសិទ្ធិភាព​តែ ៦១% នោះ​ការ​គួបផ្សំ​វិធី​ព្យាបាល២ ផ្តល់​អត្រា​ជោគជ័យ​ដល់ ៧៥%​។ វ៉ាក់សាំង​នឹង​ប្រើប្រាស់​កោសិកា​មហា​រី ដើម្បី​បង្រៀន​ ឲ្យ​ប្រព័ន្ធ​អង្គ​បិដ​បក្ខ​របស់​អ្នកជំងឺ វិធី​វាយប្រហារ និង​កម្ទេច​កោសិកា​មហារីក​។​

​មហារីក​អូវែ តែង​ត្រូវបាន​ហៅថា "​ឃាតករ​ស្ងៀមស្ងាត់ ព្រោះ​ជំងឺ​នេះ ពិបាក​រកឃើញ​ក្នុងដំណាក់កាល​ដំបូង​។ រោគសញ្ញា​ជំងឺ​ងាយ​ត្រូវ​ច្រឡំ​ជាមួយ​ជំងឺ​ធម្មតា​ដូចជា : ទល់ខ្យល់​, ទល់លាមក​, ឡើង​ទម្ងន់ និង​បត់ជើងតូច​ច្រើនដង​។ ពេល​បាន​វិនិច្ឆ័យ​ឃើញ​អ្នកជំងឺ​ច្រើន នៅមាន​ឱកាស​នៅរស់​តិចតួច​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២០
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter