. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
iPhone ថ្មី ៣ស៊េរី នឹងត្រូវបង្ហាញ នៅខែក្រោយនេះ
August 16, 2015 (04:32:33) [ 1288 ]
 
 
ក្រុមហ៊ុន​យក្ស Apple ដែល​ទទួល​បានការ​ពេញ​និយម​ទូ​ទាំង​ពិភពលោក​មាន​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​ច្រើន​ជាងគេ និង​រក​ចំណូល​បាន​ច្រើន​ជាងគេ​នោះ ពេល​នេះ​កំពុង​តែ​សម្រិតសំរាំង​ក្នុង​ការ​បង្ហាញ​នូវ​ផលិតផល​ថ្មី​ៗ​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា iPhone, iPad និង Apple TV ស៊េរី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី 9 ខែ​ក្រោយ​នេះ​។ ប៉ុន្តែ​អ្នក​ដែល​យើង​បានដឹង​ទាំងអស់​គ្នា​នោះ​គឺ​ក្រុមហ៊ុន Apple នឹង​បង្ហាញ​នូវ​ផលិតផល iPhone ដល់​ទៅ 3 ស៊េរី​ដែល​មាន​ដូច​ជា iPhone 6s, iPhone 6c និង iPhone 6s Plus ដែល​ជាទី​ចាប់អារម្មណ៍​ថ្មី​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​។

បើ​តាម​ការ​បង្ហោះ​ពី Evan Blass នៅ​លើ​បណ្តាញ​សង្គម Twitter បាន​បញ្ជាក់​ថា ស្មា​ត​ហ្វូ​ន​ទាំង​បី​ស៊េរី​នេះ​នឹង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី 9 ខែកញ្ញា​ខាង​មុខ​នេះ​។ ហើយ​ជា​ទូទៅ​ការ​ទាញ​របស់ Evan Blass ក៏​មិនសូវ​ខុស​ដែរ​។ បើ​និយាយ​ពី iPhone 5c ដែល​មាន​អេ​ក្រង់​ត្រឹមតែ 4.0 អ៊ី​ង​នោះ ហាក់ដូចជា​មិនសូវ​មាន​ទីផ្សារ​នោះ​ទេ ហើយ​ការ​លក់​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ​។

ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ iPhone 6c វិញ​អាច​នឹង​មាន​អេ​ក្រង់​ធំ​ជាង​មុន និង​បំពាក់​នូវ chip ថ្មី​ប្រភេទ TSMC ដែល​វា​មិន​ដូច A8 របស់ iPhone 6 និង iPhone 6 Plus នោះ​ទេ​។ ពិសេស​ថ្ម​ដែល​បំពាក់​នៅ​លើ iPhone 6c នឹង​មាន​ទំហំ​ធំ​ជាង​នឹង​ល្អ​ជាង 5c ជំនាន់​មុន​ទ្វេរ​ដង​។ យើង​នឹង​ចាំ​មើល​លម្អិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​Apple នៅ​ដើមខែ​ក្រោយ​ទាំងអស់​គ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter