. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
កម្មវិធី Street View ថ្មី​របស់ Google អាច​ឲ្យ​អ្នក​មើលរូប​បាន ៣៦០ ឌឺ​ក្រេ​!
September 04, 2015 (10:33:48) [ 1326 ]
 
 
កម្មវិធី​ថ្មី​របស់ Google ដែល​ទើបតែ​ចេញ​ឲ្យ​ទាញ​យក​នៅ​លើ Play Store និង App Store នោះ​បាន​ផ្តល់​នូវ​ភាព​កាន់​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​មើល​ផែនទី ក៏​ដូច​ជា​ការ​បង្ហោះ រូប​ទីកន្លែង​ដែល​យើង​បាន​ថត​ទៅ​លើ ផែនទី​នោះ​ផង​ដែរ​។

កម្មវិធី​នេះ​បើ​និយាយ​ទៅ​មិនមែន​ជា​កម្មវិធី​ថ្មីស្រឡាង​អ្វី​ទេ ពោល​គឺ​ដូច​ជា​កម្មវិធី Photo Sphere របស់ Google ដែរ​។ វា​បាន​ភ្ជាប់​មក​ជាមួយ​និង​មុខងារ​ដែល​អាច​ថតរូប​បាន ៣៦០ ឌឺ​ក្រេ ហើយ​អ្វី​ដែល​ថ្មី​នោះ​គឺ អ្នក​ប្រើប្រាស់​អាច​និង​បង្ហោះ​រូប​នោះ​ទៅ​កាន់ Google Maps​។ ពេល​ដែល​នរណា​ម្នាក់​បើក​មើល Google Maps នៅ​កន្លែង​ដែល​យើង​បាន​បង្ហោះ គេ​ក៏​អាច​មើលរូប​នោះ​ក្នុង​លក្ខណៈ​៣៦០ ឌឺ​ក្រេ​ផង​ដែរ​។
ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា​មានកម្ម​វី​ធី​បន្ថែម​ជា​ច្រើន​ទៀត​ដែល​មាន​សមត្ថភាព​អាច​ថតរូប Panorama ដូច​កម្មវិធី Street View ថ្មី​របស់ Google នេះ​ផង​ដែរ មិនតែប៉ុណ្ណោះ iOS ក៏​បាន​មានមុខ​ងារ រូបថត Panorama ផង​ដែរ​។ ដូចនេះ​កម្មវិធី​នេះ​មាន​ចំណាត់ថ្នាក់​រហូត​ដល់​ទៅ ៣៦៣ ក្នុង​ក្រុម​រូបថត និង វី​ដេ​អូ​របស់ iOS​។

ជាមួយនឹង​កម្មវិធី​ថ្មី​នេះ អ្នក​ប្រើប្រាស់​មិន​ត្រឹមតែ​អាច​ថតរូប Panorama បាន​ទេ​ហើយ​ថែម​ទាំង​អាច​បង្ហោះ​វា​ចូល Google Maps វិញ​បាន​ទៀត​ផង​។ ពួ​គ​គេ​ក៏​អាច​មើល​រូបថត​ផ្សេង​ៗ​ទៀត ដែល​ថត​ដោយ​អ្នក​ដ៏​ទៃ​ផង​ដែរ​។ ដូចនេះ​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ អ្នក​ដើរ​កំសាន្ត​បាន​នៅ​ជុំវិញ​ពិភពលោក ដោយ​ប្រើប្រាស់​ត្រឹមតែ Smart Phone តែ​ប៉ុណ្ណោះ​។ ហើយ ប្រសិនបើ​អ្នក​ចង់ទៅ​លេង កម្សាន្ត​នៅ​តំបន់​ណាមួយ អ្នក​អាច​មើលរូប​ភាព​និង​ដើរ​នៅ​តំបន់​នោះ​លើ Smart Phone របស់​អ្នក​មុន​បាន​។

លើស​ពី​នេះ​ទៀត កម្មវិធី Street View នេះ និង​ដំណើរការ​លើ កាមេរ៉ា spherical ថ្មី​ៗ​ដូច​ជា Ricoh Theta ឬ NCTech iris360 ផង​ដែរ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter