. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
iPhone 6s និង iPhone 6s Plus បង្ហាញខ្លួនជាផ្លូវការហើយ កាលពីយប់មិញ!
September 14, 2015 (07:50:46) [ 1401 ]
 
 
ទូរស័ព្ទ​ដៃ​ដែល​អ្នកគាំទ្រ​ផលិតផល Apple គ្រប់​រូប​កំពុង​ទន្ទឹងរង់ចាំ​នោះ​បាន​ចេញ​រូបរាង​ជា​ផ្លូវការ​ហើយ​កាលពី​យប់មិញ​នេះ ដែល​ម៉ូ​ដែល​នោះ​មិន​ខុស​ពី​មុន​ទេ គឺ iPhone 6s និង iPhone 6s Plus​។ ម៉ូ​ដែល​ទាំង​ពីរ​មាន ៤​ពណ៌​រួម​មាន​ពណ៌​ទឹកប្រាក់ ពណ៌​មាស ពណ៌​ប្រផេះ និង ពណ៌​ផ្កាឈូក​ដិត ជាមួយនឹង​អេ​ក្រង់ Retina ទំហំ ៤.៧​អ៊ី​ញ​សម្រាប់ iPhone 6s និង ៥.៥​អ៊ី​ញ​សម្រាប់ iPhone 6s Plus​។

វា​បាន​ភ្ជាប់​មក​ជាមួយនឹង 64-bit A9 Chip របស់ Apple និង M9 Coprocessor ព្រម​ជាមួយនឹង Touch ID ជំនាន់​ថ្មី​ដែល​ធ្វើ​ឲ្យ Fingerprint ដើរ​លឿន​ជាង​មុន​រហូត​ដល់​ទៅ​២​ដង​។ ទូរស័ព្ទ​ថ្មី​របស់ ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​បង្កើន​សមត្ថភាព​អង្គ​ចង​ចាំ (RAM) ធំ​ជាង​មុន​រហូត​ដល់​ទៅ ២GB ដែល​ធ្វើ​ឲ្យ​ដំណើរការ​របស់​ទូរស័ព្ទ​មាន​ភាព​រហ័ស​ជាង​មុន​។ ចំណែកឯ​ទំហំ​ផ្ទុក​វិញ​មិន​ខុស​គ្នា​ពី ម៉ូ​ដែល​មុន​ទេ គឺ ១៦GB ៦៤GB និង ១២៨GB​។

iPhone 6s និង iPhone 6s Plus និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Apple ជំនាន់​ទី​៩ ឬ iOS9 ដែល​ជំនាន់​ថ្មី​នេះ និង​ភ្ជាប់​មក​ជាមួយ​នូវ​ពុម្ពអក្សរ​ខ្មែរ​រួច​ជា​ស្រេច​ដោយ​មិន​ចាំបាច់ Jailbreak ឡើយ​។ ចំពោះ​ទំហំ​ថ្ម​វិញ iPhone 6s Plus មាន​ថ្ម​ទំហំ 2915 mAh​។

ជា​លើក​ទី​មួយ​ហើយ​សម្រាប់ Apple ក្នុង​ការ​បំពាក់​កាមេរ៉ា​ទំហំ 4K លើ​ទូរស័ព្ទ​របស់​ខ្លួន​។ iPhone 6s និង iPhone 6s Plus ត្រូវ​បាន​បំពាក់​កាមេរ៉ា​ជំនាន់​ថ្មី​ទំហំ ១២MP និង កាមេរ៉ា​មុខ​ទំហំ ៥MP ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​មុន​ដែរ រួម​មាន Panorama និង មុខងារ​កាត់​បន្ថយ​ភាព​ញ័រ​ដៃ OSI និង HDR​។ សម្រាប់​ការ​ថត​វី​ដេ​អូ​វិញ ម៉ូ​ដែល​ថ្មី​ទាំង​២​នេះ​អាច​ថត​វី​ដេ​អូ​បាន​ក្នុង​ល្បឿន ៣០fps ជាមួយកាមេរ៉ា​ក្រោយ​ក្នុង​ទំហំ 4K និង 1080p សម្រាប់​កាមេរ៉ា​មុខ​។ លើស​ពី​នេះ​ទៀត​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ថ្មីស្រឡាង​មួយទៀត​គឺ Live Photo ដែល​និង​ធ្វើ​ឲ្យ​រូបថត​របស់​អ្នកមាន​ចលនា​ថែម​ទៀត​ផង​។

ម៉ូ​ដែល​ទាំង​ពី​នេះ និង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី ២៥ កញ្ញា ហើយ​ការ​កក់​ទុក​និង​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​១២​កញ្ញា​។​

សំរាប់តំលៃដូចមានក្នុងរូបភាពចុងក្រោយ គឺគ្រាន់តែជាតំលៃជំហ៊ានដំបូង សំរាប់ការទិញដោយបង់រំលោះ តែប៉ុណ្ណោះ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 132 នាក់
  Flag Counter
Flag Counter