. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
Skype ចាប់ផ្តើម​បង្ហាញ​នូវ​មុខងារ​ថ្មី​មួយទៀត​ហៅ​ថា “Mojis” ដំណើរការ​នៅ​លើ Platforms ជា​ច្រើន
September 21, 2015 (03:54:13) [ 1313 ]
 
 
វី​ដេ​អូ​ខ​ល និង​ការ​ផ្ញើរ​សារ​តាម​រយៈ Skype ត្រូវ​បាន​ទទួល​ភាព​ល្បីល្បាញ​ជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac, Android និង iOS ។ ពេល​នេះ Skype បាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា Moji ដែល​ដែល​អ្នក​អាច​ផ្ញើរ​ជា​ទម្រង់​វី​ដេ​អូ GIF បែប​តុ​ក្ត​កា​កំប្លែង​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​បាន​

ក្រុមហ៊ុន Skype បាន​សហការ​ជាមួយនឹង Studios ផលិត​ខ្សែភាពយន្ត​ល្បី​ៗ​ដូច​ជា Universal Studios, Disney Muppets, BBC ជាដើម​។ តាម​ប្រភព​ពី Skype បានឱ្យ​ដឹង​ថា Moji នឹង​បង្កើត​នូវ​វី​ដេ​អូ Chat បែប​តុ​ក្ត​តា​តាម​សាច់​រឿង​របស់ Despicable Me, Jurassic Park, The Muppets និង​ជា​ច្រើន​ទៀត​។

ដើម្បី​ធ្វើការ​ផ្ញើរ Moji ទៅ​កាន់​មិត្ត​របស់​អ្នក គ្រាន់តែ​បើក​នូវ Emoticon Picker ហើយ​អ្នក​អាច​ធ្វើការ​ជ្រើសរើស​នូវ Moji ណាមួយ​ដែល​អ្នក​ពេញចិត្ត​បាន​មុន​ពេល​ផ្ញើរ​វា​។ GIFs ទាំង​អស់នេះ​ភាគច្រើន​កាត់​មក​ពី​រឿង​ល្បី​ៗ ឬ​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​។

ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺថា មុខងារ​ថ្មី​នេះ​មិន​ទាន់​បានលឺ​ថា​នឹង​បង្ហាញខ្លួន​នៅ​លើ Windows Phone OS នៅឡើយ​ទេ​។ ប្រហែលជា Windows នឹង​ដាក់​វា​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង​នៅ​លើ Windows 10 Mobile OS ដែល​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែតុលា​។ តាម​សម្តី​របស់​អ្នកនាំពាក្យ​របស់ Microsoft បាន​បញ្ជាក់​ថា “Windows Phone ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​វិនិយោគទុន​របស់ Microsoft ហើយ​យើង​មាន​គម្រោង​ក្នុង​ការ​ដាក់ Skype Mojis នៅ​ក្នុង Platform នេះ​នា​ថ្ងៃ​ខាង​មុខ​៕”
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 64 នាក់
  Flag Counter
Flag Counter