. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
Toyota, Honda និង Nissan ហៅ​ត្រឡប់​រថយន្ត​ជាង​៣​លាន​គ្រឿង​ដោយសារ​បញ្ហា​ពោង​
April 16, 2013 (09:17:51) [ 1366 ]
 
 
ក្រុមហ៊ុន​Toyota, Honda, Nissan​ និង​ Mazda ​កំពុង​ហៅ​ត្រឡប់​ត្រឡប់​ចូល​រោងចក្រ​វិញ​រថយន្ត​ជាង​៣,៣៩​លាន​គ្រឿង​នៅ​ទូទាំង​ពិភព​​លោក ​ដោយសារ​បញ្ហា​ពាក់ព័ន្ធ​ នឹង​ពោង​សុវត្ថិភាព ​នៅ​ខាង​អ្នកដំណើរ​ ដែល​អាច​ផ្ទុះ​ជះ​កំទេច​ផ្លា​ស្ទិច​។​ មិន​មាន​ការរង​របួស​ត្រូវបាន​គេ​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន Takata​ លោក​អា​គីកូ វ៉ា​តា​ណា​បេ​ ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត៍ថា ការហៅ​ត្រឡប់​វិញ​នេះ​ត្រូវបានធ្វើ​​ឡើង​ដោយ​ក្រុមហ៊ុន​ Takata Corp​រ បស់​ជប៉ុន​ដោយ​ប៉ះពាល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ រួម​មាន​ឧស្សាហករ​មិន​ជប៉ុន​ផងដែរ​។​

Toyota Motor Corp នឹង​ហៅ​ត្រឡប់​វិញ​រថយន្ត​១,៧​លាន​គ្រឿង ក្នុងនោះ​៥៨០.០០០​គ្រឿង​នៅ​អាមេរិក​ខាងជើង ៤៩០.០០០​នៅ​អឺរ៉ុប​និង​៣២០.០០០​នៅ​ជប៉ុន​។​ម៉ូ​ដែល​ដែល​ប៉ះពាល់​រួមមាន​ Corolla, Tundra, Lexus SC ផលិត​រវាង​ខែវិច្ឆិកា​ឆ្នាំ​២០០០​និង​ខែ​មីនា​ឆ្នាំ​២០០៤​។​

Honda Motor Co.​នឹង​ហៅ​រថយន្ត​១,១​លាន​គ្រឿង ក្នុងនោះ​៦៨០.០០០​គ្រឿង​នៅ​អាមេរិក​ខាងជើង ២៧០.០០០​នៅ​ជប៉ុន​និង​៦៤.០០០​នៅ​អឺរ៉ុប ហើយ​ម៉ូ​ដែល​ដែល​ប៉ះពាល់​រួមមាន​ Civic និង Odyssey​។​

Toyota​ កំពុង​តស៊ូ​សាង​កេរ្ត៍​ឈ្មោះ​ឡើងវិញ​បន្ទាប់ពី​ធ្វើកា​រ​ហៅ​ត្រឡប់​វិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០០៩​។​ កាល ពី​ខែ​វិច្ឆិកា Toyota ​បាន​ហៅ​រថយន្ត​២,៧​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​មក​ជួសជុល​ឡើងវិញ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន ​Nissan​ បាន​និយាយថា​ក្រុមហ៊ុន​ក៏​នឹង​ហៅ​ត្រឡប់​រថយន្ត​៤៨០.០០០​គ្រឿង​នៅ​ទូទាំង​ពិភព លោក​ដោយ​រថ​​យន្ត​ប៉ះពាល់​ទាំងអស់​ត្រូវបាន​ផលិត​នៅ​ជប៉ុន​រវាង​ខែ​សីហា​ឆ្នាំ​២០០០​ និង​ខែមករា​ឆ្នាំ​២០០៤​នៅពេល​Mazda​ នឹង​ហៅ​ត្រឡប់​វិញ​៤៥.៤៦៣​គ្រឿង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter