. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
រឿង​ពិត​នឹក​ស្មាន​មិន​ដល់​ដែល​បាន​ជួយ​ជីវិត​មនុស្ស
September 21, 2015 (04:01:41) [ 1313 ]
 
 
ទាហាន​ម្នាក់​ឈ្មោះ Fritz មាន​ដែកកេះ​ប្រភេទ Zippo មួយ​នៅ​ក្នុង​ហោប៉ៅ​អាវ កាលពី​ឆ្នាំ ១៩៦៩​។ ពេល​នោះ​កងអនុសេនាតូច​របស់​គាត់​ត្រូវ​បាន​ស្ទាក់​វាយប្រហារ​ដោយ​ក្រុម​សត្រូវ ហើយ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​បាន​បោះ​សំដៅ​បេះដូង​របស់​គាត់ ប៉ុន្តែ​សំណាងល្អ គាត់​បាន​រួច​ផុត​ពី​ការ​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង​នោះ​ត្រូវ​ចំ​ដែកកេះ​ជំនួស​ឲ្យ​បេះដូង​។

មាន​ករណី​ជា​ច្រើន​ដែល​ដែកកេះ​ប្រភេទ Zippo នៅ​ក្នុង​ហោប៉ៅ​របស់​ទាហាន បាន​ជួយ​សង្គ្រោះ​ជីវិត និង​ជួយ​បញ្ជៀ​សការរ​ងរ​បួស​ដែល​បង្ក​ឡើង​ដោយ​គ្រាប់កាំភ្លើង និង​អំបែង​គ្រាប់​។

រឿង​ទាំងនោះ​បាន​កើតឡើង​តាំងពី​សតវត្ស​មុន​មក​ម្លេះ​។ ងាក​មក​មើល​រឿង​ចៃដន្យ​នឹក​ស្មាន​មិន​ដល់​តែ​បាន​ជួយ​ជីវិត​មនុស្ស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​វិញ​៖

ខែធ្នូ ឆ្នាំ ២០១៤ បុរស​ម្នាក់​បាន​ជាប់​នៅ​លើ​ភ្នំ​ទឹកកក​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ កាលនោះ​មាន​ទូរស័ព្ទ​តែ​មួយ​គ្រឿង​គត់​ដែល​នៅ​មាន​សេវា​នៅ​ក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​បែប​នោះ​។ ទី​ផុត​បុរស​នោះ​ក៏​បាន​ហៅ​ទូរស័ព្ទ​ចេញ​ឲ្យ​គេ​មក​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​។ ហើយ​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​ជួយ​ជីវិត​គាត់​គឺ Huawei​។

ថ្ងៃ​ទី ១២ ខែកញ្ញា ឆ្នាំ ២០១៥ នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា រូបភាព​ដែល​ថត​ចេញ​ការ​ថត​អេ​ក្រង់​ទូរស័ព្ទ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ចែករំលែក​ពាសពេញ​អ៊ី​ន​ធើ​ណេ​ត​យ៉ាង​លឿន​ជាមួយ​ចំណងជើង​ថា​៖ “​ជីវិត​មិត្តភក្តិ​របស់​សិស្ស​ខ្ញុំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ P7 ខណៈ​ពេល​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ដែល​ហោះ​សំដៅ​បេះដូង​របស់​គេ តែ​ត្រូវ​ចំ​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​អាវ ហើយ​ភ្លា​តទៅ​ចំ​ជើង​របស់​គេ​វិញ​…” ទូរស័ព្ទ​នោះ​គឺ HUAWEI P7​។

អំពី​ក្រុមហ៊ុន Huawei

គិត​មក​ត្រឹម​ចុងឆ្នាំ​២០១៣ ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែកចាយ​ទៅ​ដល់​ជាង ១៧០ ប្រទេស បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​។ ក្រុមហ៊ុន Huawei ជាប់​ចំណាត់ថ្នាក់​លេខ​បី ក្នុង​នាម​ជា​ក្រុមហ៊ុននាំចេញ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ ២០១៤​។ ក្រុមហ៊ុន Huawei មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ ​(R & D) ១៦ កន្លែង​នៅ​ជុំវិញ​ពិភពលោក ដូច​ជា សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ ស៊ុ​យ​អែ​ត រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។

ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​បី​របស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន ទទួល​ចែកចាយ​នូវ​ផលិតផល​នានា​រួម​មាន ស្មា​ត​ហ្វូ​ន ឧបករណ៍​អ៊ី​ន​ធើ​ណេ​ត​ចល័ត (MBB) ឧបករណ៍​អ៊ី​ន​ធើ​ណេ​ត​តាម​ផ្ទះ និង​សេវាកម្ម Clould ។ ជាមួយ​បទ​ពិសោធន៍​អាជីវកម្ម​ដ៏​លើសលប់ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) អស់​រយៈពេល​ជាង ២០​ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ទូលំទូលាយ ប្រតិបត្ដិការ​អាជីវកម្ម​លំដាប់​ពិភពលោក ព្រមទាំង​ជា​ដៃគូ​ដ៏​មានបទពិសោធន៍ ក្នុង​វិស័យ​ទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​សកល​មួយ រួម​ជាមួយ​ដៃគូ​ការងារ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​។

ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជូន​ដល់​អតិថិជន ផ្តល់​ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា និង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter