. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
អ្នកវិទ្យាសាស្ត្រ​ បណ្តុះ​ក្រលៀន​ ក្នុង​មន្ទីរពិសោធន៍​
April 18, 2013 (08:35:39) [ 1361 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​និយាយ​ថា ក្រលៀន​មួយ​ដែល​ត្រូវ​បាន​បណ្តុះ​នៅ​មន្ទីរពិសោធន៍​ត្រូវបាន​ផ្សាំ​បណ្តុះ​ក្នុង​ខ្លួន​សត្វ​និង​វា​​បានចាប់ផ្តើម​ផលិត​ទឹកនោម​។​

​បច្ចេកទេស​ស្រដៀង​គ្នា​ដើម្បី​ផលិត​ផ្នែក​នៃ​រាងកាយ​ធម្មតា​របស់​មនុស្ស​ត្រូវ​បាន​គេ​ប្រើ​រួចហើយ​នៅក្នុង​ខ្លួន​អ្នក​ជម្ងឺ តែ​ក្រលៀន​ជា​សរីរាង្គ​សាំញ៉ាំ​ជាងគេ​ក្នុង​ចំណោម​សរីរាង្គ​ពួកគេ​បាន​ខិតខំ​បង្កើត​តាំងពី​មុន​មក​។​

​ការសិក្សា​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​កាសែត​វេជ្ជសាស្ត្រ​ Nature Medicine បានបង្ហាញ​ក្រលៀន​ដែល​គេ​បង្កើតឡើង​ហាក់​​មាន​ប្រសិទ្ធភាព​តិច​ជាង​ក្រលៀន​ធម្មជាតិ តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ការសិក្សា​បង្កើត​ក្រ​លៀន​ទទួលបាន​លទ្ធផល​គួរ​​ជាទី​សង្ឃឹម​។​

ក្រលៀន​មាន​តួនាទី​ច្រោះ​ឈាម​ដើម្បី​យក​កាកសំណល់​និង​ទឹក​ដែល​លើស​ចេញ​។​ វា​ជា​សរីរាង្គ​ដែល​គេ​ត្រូវការ​បំផុត​សំរាប់​យកទៅ​​ផ្សាំ​បណ្តុះ​ក្នុង​រាងកាយ​អ្នក​ជម្ងឺ​។​

​គំនិត​របស់​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​គឺ​យក​ក្រលៀន​ចាស់​មួ​យ​និង​ដក​យក​ចេញ​កោសិការ​ចាស់​ដើម្បី​ទុក​អោយ​វា​បង្កើត​កោសិកា​ថ្មី​​ដែល​គេ​យក​មក​ពី​អ្នក​ជម្ងឺ​ដែល​ត្រូវ​ផ្សាំ​ក្រលៀន​។​

​ការ​ធ្វើ​របៀប​នេះ​មាន​ប្រៀប​ធំ​ពីរ​លើ​ការ​ផ្សាំ​បណ្តុះ​នាពេល​បច្ចុប្បន្ន ដោយហេតុ​ថា​កោសិកា​នៅក្នុង​ក្រលៀន​ទើប​បណ្តុះ​វា​ស៊ីគ្នា​​នឹង​អ្នក​ជម្ងឺ​ដែល​ត្រូវការ​ក្រ​លៀន ដូច្នេះ​អ្នក​ជម្ងឺ​មិន​ចាំបាច់​ត្រូវ​ការប្រើ​ថ្នាំ​មួយជីវិត​ដើម្បី​ទប់​កុំ​អោយ​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​មិន​ទទួលយក​​ក្រលៀន​ថ្មី​នោះទេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter