. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
Galaxy Note 5 ជាប់​ឈ្មោះ​ជា Phablet ល្អ​ដាច់​គេ​ឆ្នាំ​២០១៥
January 04, 2016 (13:48:42) [ 1515 ]
 
 
ក្រោយ​ពី Galaxy S6 ជាប់​ឈ្មោះ​ជា​ស្មា​ត​ហ្វូ​ន​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៥ ឥឡូវ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​១ មក​រា ២០១៦ បាន​បង្ហាញ​ពី Phablet ល្អ​ដាច់​គេ​ក្នុង​ឆ្នាំ​២០១៥ ដដែល​គឺ «Galaxy Note 5» ។

ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​អតិថិជន និង​អ្នក​អាន​គេហទំព័រ​បរទេស GSMArena​។ មាន Phablet ចំនួន​១០ ដែល​ត្រូវ​គេ​យក​មក​បោះ​ឆ្នោត​ស្វែងរក​ចំណាត់ថ្នាក់​លេខ ១ ។ បេក្ខជន​អេ​ឡិច​ត្រូ​និក​ទាំងនោះ​រួម​មាន iPhone 6S Plus, HTC One E9+, Huawei Nexus 6P, LG V10, Meizu Pro 5, Microsoft Lumia 950 XL, Motorola Moto X Style, OnePlus 2, Samsung Galaxy Note 5 និង Phablet របស់​ក្រុមហ៊ុន Sony គឺ Xperia Z5 Premium ។

ក្នុង​ចំណោម Phablet ចំនួន​១០​ប្រភេទ​ខាងលើ​នេះ Galaxy Note 5 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​៣៨​ភាគរយ ។ ចំណាត់ថ្នាក់​លេខ​២​បាន​លើ​ផលិតផល​របស់​ក្រុមហ៊ុន Sony គឺ Sony Xperia Z5 Premium និង​ចំណាត់ថ្នាក់​លេខ​៣ គឺ​ផលិតផល Huawei Nexus 6P របស់​ក្រុមហ៊ុន​ចិន Huawei ។

Samsung Galaxy Note 5 ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែសីហា ២០១៥ ។ ស្មា​ត​ហ្វូ​ន​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា​ទំហំ ៥.៧​អី​ុ​ញ ។ RAM 4 ជី ។ កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​កា​ម៉េ​រ៉ា​ក្រោយ ១៦​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ថាមពល​ថ្ម​ប្រើប្រាស់​៤០០០ មី​ល្លី​អំពែ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 5.1.1 (Lollipop) ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter