. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
Microsoft បង្ហាញ​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​២០១៥
January 31, 2016 (14:53:39) [ 1163 ]
 
 
ក្រុមហ៊ុន Microsoft បាន​បង្ហាញ​សារពើពន្ធ​នៃ​ត្រីមាស​ទី​២​ឆ្នាំ​២០១៥ ដែល​ទទួល​បាន​ភាគហ៊ុន​៧៨​ភាគរយ លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​២៥,៦៩ ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​ប្រាក់​ចំណូល​របស់​ខ្លួន ។ តួលេខ​នេះ​ផ្ទុយ​ស្រឡះ​ពី​អ្នកវិភាគ​ដែល​អះអាង​ថា ក្រុមហ៊ុន​ទទួល​បាន​ត្រឹមតែ​៧១​ភាគរយ ឬ​២៥,២៦ ពាន់​លាន​ដុល្លារ ។

ភាគហ៊ុន​របស់​ខ្លួន​បាន​ហក់​ឡើង​ច្រើន​ជាង ៨​ម៉ោង ក្នុង​ការ​ជួញដូរ ។ លោក​សត្យា ណា​ដេ​ឡា នាយក​ប្រតិបត្តិ​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា អាជីវកម្ម​គ្រប់​ទីកន្លែង​កំពុង​តែ​ប្រើប្រាស់ Microsoft Cloud ជា​កម្មវិធី​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ពួក​គេ​ដើម្បី​ជម្រុញ​ការ​ផ្លាស់​ប្តូរ​មហិច្ឆតា​របៀបវារៈ​របស់​ពួក​គេ ។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ពី​ម្ចាស់​ភាគហ៊ុន​មក​វិញ​ចំនួន ៦,៥ ពាន់​លាន​ដុល្លារ​ក្នុង​ទម្រង់​ជួញដូរ​ភាគហ៊ុន និង​ភាគលាភ​ក្នុងអំឡុងពេល​ត្រីមាស​បាន​បញ្ចប់​កាលពី​ខែធ្នូ ២០១៥ ។

ប្រាក់​ចំណេញ​នេះ​ផ្តោត​សំខាន់​លើ​ផលិតផល Software និង Hardware តែ​មិន​រួម​បញ្ចូល​ស្មា​ត​ហ្វូ​ន​ទេ​ព្រោះ​ក្រុមហ៊ុន​បាន​ខាតបង់​ប្រាក់​ចំណេញ​លើ​អាជីវកម្ម​នេះ​សម្បើម​ណាស់ ។ កម្មវិធី Software របស់​ក្រុមហ៊ុន Microsoft មាន​ដូច​ជា Intelligent Cloud, Azure, Office 365 និង​កម្មវិធី​ច្រើន​ផ្សេង​ទៀត ។ ចំណែក​ផលិតផល Hardware វិញ​គឺ​ឡេ​ប​ថប​ត្រកូល Surface ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 124 នាក់
  Flag Counter
Flag Counter