. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បណ្តឹង​ប៉ាតង់ Nokia ទៅ​លើ Samsung នឹង​បញ្ចប់
February 04, 2016 (10:17:01) [ 1313 ]
 
 
រ៉​យ​ទ័​រ ផ្សាយ​ថា ក្រុមហ៊ុន​ Nokia និង​ក្រុមហ៊ុន​ Samsung ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដោះស្រាយ​ជម្លោះ​សិទ្ធិ​ប៉ាតង់​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ​របស់​ពួក​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​ពេល​ដែល​អ្នកវិភាគ​មួយ​ចំនួន​ព្យាករ​ថា ការ​បង់ប្រាក់​ស្ថិត​ក្នុង​ទំហំ​រាប់រយ​លាន​អឺ​រ៉ូ​ទៅ​ឱ្យ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ ។

ក្រុមហ៊ុន​Nokia បាន​បញ្ចូល​ភាគី​អាជ្ញាកណ្តាល​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ដោះស្រាយ​សំណង​បន្ថែម​រយៈពេល​៥​ឆ្នាំ ចាប់ផ្តើម​ពី​ដើមឆ្នាំ​២០១៤ មក​។ យ៉ាងណាមិញ តុលាការ​អ​ជ្ញា​កណ្តាល​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នឹង​បង្កើត​ច្បាប់​របស់​ខ្លួន​លើ​បញ្ហា​នេះ​នៅ​ពេល​ខាង​មុខ ។ អ្នកវិភាគ​ម្នាក់​ក្នុង​ចំណោម​អ្នកវិភាគ​ច្រើន​នាក់​ផ្សេង​ទៀត​និយាយ​ថា សាលក្រម​អាច​នឹង​ជម្រុញ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Nokia ប្រមាណ​ជា​៧៥៨​លាន​ដុល្លារ ក្នុងឆ្នាំនេះ ហើយ​តុលាការ​នឹង​កំណត់​ពី​ផ្លៃ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន​៣២៥.៣៧៧.០០០​លាន​ដុល្លារ ។ ក្រុមហ៊ុន​Samsung ធ្លាប់​បង់​ឱ្យ​ក្រុមហ៊ុន Nokia ចំនួន​១០៨.៤៦៥.០០០ លាន​ដុល្លារ ក្នុង​១​ឆ្នាំ ។

បណ្តឹង​ជម្លោះ​សិទ្ធិ​ប៉ាតង់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្ទើរតែ​ក្លាយជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ ពោល​គឺ​ក្រុមហ៊ុន​ទាំងនោះ​លួច​ការ​ផលិត​របស់​គេ​ដោយ​ពុំ​បាន​សុំ​សិទ្ធិ​ឱ្យ​បាន​ត្រឹមត្រូវ​។ ដោយឡែក​ក្រុមហ៊ុន​Samsung ក៏​ធ្លាប់​មាន​ជម្លោះ​បណ្តឹង​ប៉ាតង់​ជាមួយ​ក្រុមហ៊ុន​Apple ផង​ដែរ​ដែល​បាន​អូស​បន្លាយពេល​យូរ​ឆ្នាំ​ទៀត​ផង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 133 នាក់
  Flag Counter
Flag Counter