. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឥណ្ឌា​ទម្លាក់​អា​មេ​រិ​ក​ ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន ​លំដាប់​ទី​២
February 09, 2016 (12:46:45) [ 1209 ]
 
 
យោង​តាម​របាយការណ៍​ថ្មី​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទី​២ ក្នុង​ពិភពលោក ។ ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​រហូត​ដល់​២២០​លាន​នៅ​ចុងឆ្នាំ ២០១៥ ។

ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​បាន​កើនឡើង​ប្រមាណ​ជា​១៥​ភាគរយ ពី​១​ឆ្នាំទៅ​១​ឆ្នាំ ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ​២០១៥ ពោល​គឺ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​១០០​លាន​គ្រឿង ដែល​តួលេខ​នេះ​បាន​កើនឡើង​ប្រមាណ​ជា​២៣​ភាគរយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ស្ទើរតែ​៥០​ភាគរយ​នៃ​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៥ ដែល​ផលិតផល​ទាំងនោះ​ផលិត និង​ដំឡើង​ក្នុង​ប្រទេស​តែ​ម្តង ហើយ​ជិត​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប គឺជា​ស្មា​ត​ហ្វូ​ន ។ យ៉ាងណាមិញ​ការ​លក់រាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​អត្រា​អ្នក​ប្រើប្រាស់​ច្រើន ខណៈ​ទូរស័ព្ទ​១​ក្នុង​ចំណោម​ទូរស័ព្ទ​បី​គ្រឿង​ត្រូវ​បាន​លក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ។

ងាក​មក​មើល​ពី​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​វិញ​គែ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន Samsung ស្ថិត​នៅ​កំពូល​តារាង ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ឥណ្ឌា​គឺ Micromax ឈរ​នៅ​លេខ​២ និង​លេខ​៣ លេខ​៤ ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​គឺ Intex និង Lava ចំណែក​ក្រុមហ៊ុន​ចិន Lenovo ស្ថិត​នៅ​លេខ​៥ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter