. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ការ​ទូទាត់​តាម​ទូរស័ព្ទ​ នឹង​កើនឡើង​៣៨% ​ក្នុង​ឆ្នាំ​២០១៦
February 13, 2016 (07:16:10) [ 1258 ]
 
 
ទីផ្សារ​ចំណាយ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ៣៨ ភាគរយ​ក្នុង​ឆ្នាំ ២០១៦ ខណៈ​ដែល​ទិន្នន័យ​បាន​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Samsung Electronics Co. និង​ក្រុមហ៊ុន Apple Inc. ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​ឧស្សាហកម្ម TrendForce ឱ្យ​ដឹង​ថា​ចំនួន​ទឹកប្រាក់​ដែល​ប្រតិបត្តិការ​ចូល​គ្នា​ដំណើរការ​តាម​រយៈ​កម្មវិធី​បង់​តាម​ទូរស័ព្ទ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឈាន​ដល់ ៦២០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ នេះ ពោល​គឺ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី ៤៥០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៥ ។ ប្រភព​ទិន្នន័យ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ចំនួន​តួលេខ​នឹង​បន្ត​កើនឡើង​ដែល​អាច​នឹង​ឈាន​ទៅ​ដល់ ១,០៨ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩​ឯណោះ ។ ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Apple ត្រៀម​ដាក់​សេវាកម្ម​បង់​រាល់​ការ​ចំណាយ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ក្នុង​សេដ្ឋកិច្ច​ទី ១ របស់​អាស៊ី​ឆ្នាំ​នេះ ។

ទន្ទឹម​គ្នា​នេះ​ដែរ​អ្នក​ស្រាវជ្រាវ​និយាយ​ថា កម្មវិធី Apple Pay និង Samsung Pay ត្រូវ​បាន​អតិថិជន​ប្រើ​ច្រើន​ក្នុង​ប្រទេស​ចិន​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​បង់​ចំណាយ​តាម​ស្មា​ត​ហ្វូ​ន​មានការ​កើនឡើង ។ ចំណែក​សេវាកម្ម​ដៃគូ​ប្រកួតប្រជែង​ដែល​ទើបតែ​បញ្ចេញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​គឺ China UnionPay ដែល​រដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​លើ​សេវាកម្ម​នេះ ។

ក្រុមហ៊ុន Samsung Electronics គ្រោង​ឱ្យ​មាន​អ្នក​ប្រើប្រាស់​សេវាកម្ម Samsung Pay រហូត​ដល់​១៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​ពេល​សេវាកម្ម​មួយ​នេះ​កំពុង​ប្រើប្រាស់​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក ហើយ​វា​នឹង​បន្ត​ទៅ​កាន់​ប្រទេស​ចិន អង់គ្លេស និង​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុងឆ្នាំនេះ​ទៀត​ផង ។ ដោយឡែក​សេវាកម្ម Apple Pay បច្ចុប្បន្ន​មាន​ក្នុង​ប្រទេស​កា​ណា​ដា អូស្ត្រាលី សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter