. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Huawei បញ្ចោ​ញ​ស្មា​ត​ហ្វូ​ន​ទំនើប​លំដាប់​កំពូល​ពីរ គឺ Huawei Mate 8 និង Huawei GR5
February 26, 2016 (06:22:31) [ 1130 ]
 
 
Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៍​ល្បឺ​លំដាប់ថ្នាក់​លេខ 3 ផ្នែក ក្នុង​ពិភពលោក បាន​ចេញ លក់ និង​សម្ពោធ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ពីរ​ម៉ូ​ដែល​គឺ Huawei Mate 8 និង Huawei GR5 នៅ​ផ្សារ​ទំនើប AEON នា​រសៀល​ថ្ងៃ ទី 20 កុម្ភៈ 2016។ កម្មវិធី​សម្ពោធ​នេះ​ប្រារព្ធ ឡើង ដោយ​មានការ​ចូល​រូ​ម​ពី​ភ្ញៀវ​កិត្តិយស ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន កំពូល​តារា ចំរៀង​កញ្ញា មាស សុខ​សោភា ពិធីការនី ខៀវ សាន​សា​នា តារា​បង្ហាញ​ម៉ូត ដៃគូរ​អាជីវកម្ម រួម​ទាំង​បណ្តារ​អ្នក​សារព័ត៌មាន​សរុប​ប្រមាណ 60 នាក់ ដើម្បី​ចែករំលែក នូវ​ភាព​ភ្ញាក់ផ្អើល ទទួល​បទ ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ចុង​ក្រោយ បំផុត​របស់ Huawei​។

គួរ​រំលឹក​ផង​ដែរ​ថា Huawei Mate 8 បាន​ចេញ​លក់​ជា​ផ្លូវការ​ដ៍​ធំ​បំផុត​នៅ​ទី​ស្នាក់​ធំ នៅ​ប្រទេស​ចិន នា​ខែ វិច្ឆិកា 2015 និង​ទទួល​ពាន់រង្វាន់ និង​ការ​កោត​សរ​សីរ​រួម​ជាមួយនឹង ពានរង្វាន់ ដ៍​ច្រើន ក្នុង​ការ​តាំង​ពិ​ពណ៌​ដ៍​ធំ​លំដាប់​អន្តរជាតិ​នៅ​អា​មេ​រិច (CES) កាលពី​ខែ មក​រា ឆ្នាំ 2016 ថ្មី​ៗ កំពុង​ទទួល​ពេញ​និយម​លក់ដាច់ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​មុខងារ​ពិសេស​ៗ សម្រាប់​អ្នក​ប្រកប​មុខ​ជំនួញ ដែល​ជា​ជំនួយ ការ​ប្រចាំ​ថ្ងៃ​ដ៍​ល្អ​បំផុត​ក្នុង​ដំណើរការ​អាជីវកម្ម។

Huawei បាន​បំបែក​ឯតទគ្គ​កម្ម ក្នុង​ឆ្នាំ 2015 នេះ ជាមួយនឹង​ការ​កើនឡើង​ប្រាក់​ចំណូល 70% ធៀប​នឹង​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​តំបន់ អាស៊ី​អាគ្នេយ៍​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង ការ​រីក​ចម្រើន​។ ប្រាក់​ចំណេញ​សរុប​របស់ យើង​ទទួល​បាន​ជាង 20 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2015 ស្រប​ពេល ដែល​យើង​បាន​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ប្រមាណ 108 លាន​ដើម​ទូ​ទាំង សកលលោក​។

លោក Zhoubohua (John) (​ច​ន​) នាយក​ផ្នែក​លក់​និង​អភិវឌ្ឍន​អាជីវកម្ម នៃ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា “Huawei Mate 8 ស្មា​ត​ហ្វូ​ន​ទំនើប​ស៊េរី​ថ្មី ដំណើរការ​បាន លឿន និង​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ​ផ្ដល់​នូវ “​សមត្ថភាព​កំពូល​” ដល់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី​។ កំពូល​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល​ទៀត​គឺ Huawei GR5 ដែល ស្មា​ត​ហ្វូ​ន G ស៊េរី ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ កាមេរ៉ា​ដែល​មាន សមត្ថភាព​ខ្ពស់ និង អេ​ក្រង់​ដែល​មាន ការ​រចនា​ពិសេស​សម្រាប់​យុវវ័យ​សម័យ​ថ្មី​។​“

លោក​ក៍បាន​បន្ថែម “​ស្មា​ត​ហ្វូ​ន Huawei ចាប់ផ្តើម​ទទួល​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក ប្រើប្រាស់ រហូត​ដល់​ទទួល​ចំណែក​ទីផ្សារ​លេខ 3 នៅ​កម្ពុជា និង​បរិមាណ​លក់​កើនឡើង 3​ដង ក្នុង​ឆ្នាំ 2015 បើ​ធៀប​នឹង 2014 ។ ឆ្លៀតឱកាស​នេះ ក្រុមហ៊ុន​ក៍​សូម​ថ្លែងអំណរគុណ ដល់​អតិថិជន ដៃគូរ​អាជីវកម្ម ដេប៉ូ ម្ចាស់​ហាង ដែល​បាន​ជួយ​ជំរុញ និង​លក់​បាន​ស្មា​ត​ហ្វូ​ន Huawei ដែល​បាន​គាំទ្រ ក៍​ដូច​ជា​ជ្រើស​យក​ស្មា​ត​ហ្វូ​ន Huawei ទិញ​និង​ប្រើ ហើយ​ស​ង្ឈឹ​ម ថា​ក្នុង​ឆ្នាំ 2016 នេះ​ក្រុមហ៊ុន នឹង​កាន់តែ​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង និង​រំពឹង​ថា​នឹង មាន​កំណើន​ទ្វេរ​ដង​ទៀត បើ​ធៀប​នឹង 2015 ។​“

Huawei Mate 8: ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប សមត្ថភាព​កំពូល Huawei Mate 8 បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ ទំហំ​កាមេរ៉ា​មុខ 16MP ទំហំ​កាមេរ៉ា ក្រោយ 8MP បន្ថែម​នូវ​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី ងងឹត (Low light situation) ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ កំរិត​អាជីព​ថត​បាន​លឿន មុខងារ ថត​វី​ដេ​អូ​យឺត​ៗ និង​បំពាក់​នូវ​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions) ដូច​ជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹង​លោក​អ្នកមាន​កាមេរ៉ា​អាជីព​នៅ​ជាប់​ខ្លួន​។ បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ​គឺ​ខ្លាំង ទំហំ 4000 mAh នាំមុខ​គេ​ខាង​សំចៃ​ថ្ម ដោយ​ប្រើ​ធម្មតា បាន​រយៈពេល 2 ថ្ងៃ​ពេញ​។ ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​រហ័ស Mate 8​មាន​លទ្ធភាព បញ្ចូល​ថាមពល​ថ្ម​ដែល​ប្រើ​បាន 1 ថ្ងៃ​ពេញ ប្រើ​ពេលវេលា ត្រឹមតែ 30 នាទី។

Huawei Mate 8 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត​ដែល​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ Kirin 950 2.5GHx Octa-Core (Processors 4 x A72 2.3 GHz + 4 x A53 1.8 GHz) ដែល​អាន​បង្កើន ថាមពល​រហូត​ដល់ 100% និង GPU ដំណើរការ​បាន​រហូត ដល់ 125% ព្រមទាំង​មាន ថាមពល​ខ្លាំង​ជាង Kirin 925 រហូត​ដល់ 70%​។ Mate 8 បំពាក់​ប្រព័ន្ធ​ដំណើរការ​ចុង​ក្រោយ Android 6.0 ផ្ដល់​នូវ​តុល្យភាព​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ល្បឿន​លឿន​បំផុត ដូច​ផ្លេកបន្ទោរ ប្រើ​បាន ស៊ី​ម 2 ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G LTE ដោយ​បណ្តាញ​ត​ភ្ជាប់​ជា សកល​ជាង 200 ប្រទេស ជាមួយនឹង​ល្បឿន​ប្រតិបត្តិ​ការណ៍ ដែល​មាន RAM 4GB និង​ទំហំ​ម៉ាស៊ីន ROM 64 GB ។

ការ​រចនា​ល្អ​ឥត​ខ្ចោះ​ជាមួយ​រូបរាង​យ៉ាង​ប្រណីត Huawei Mate 8 ត្រូវ​បាន​រចនា​ឡើងជា​មួយ​រូបរាង​យ៉ាង​ល្អ​ឥត​ខ្ចោះ បំពាក់​ដោយ​អេ​ក្រង់ ទំហំ 6 អ៊ី​ញ មាន​សភាព​រលោង និង​ហាប់​ណែន​ល្អ និង​មិន​ប៉ះពាល់​ដល់​ទំហំ​ផ្ទៃ​អេ​ក្រង់​។ អេ​ក្រង់​កញ្ចក់​កែវ​ថ្លា ដូច​ពេជ្រ​រាង​កោង និង​តួ​ស្រោប​អាលុយមីញ៉ូម 100% ហាប់ រាង ស្តើង ស្អាត គួរ​ឲ្យ​ចង់​ប្រើ​ជាទី​បំផុត​។

បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ទី​២ និង​សុវត្ថិភាព​ខ្ពស់ Huawei Mate 8 បំពាក់​ដោយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី ជាមួយនឹង​បច្ចេកវិទ្យា ការពារ​បាន​ប្រសើរ​ជាង​មុន​។ បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី គ្រាន់តែ​ចំណាយពេលប្រមាណ​កន្លះ​វី​នាទី រឺ​តែ​មួយប៉ប្រិចភ្នែក ដើម្បី​ដោះ​សោរ ទទួល​ទូរ​សព្ទ័ បិទ​សំលេង​នាឡិការ​រោ​ទិ និង​ថតរូប​បែប​សែ​ល​ហ្វី ។

អតិថិជន​ដែល​ទិញ Huawei Mate 8 នឹង​ទទួល​បាន​ប័ណ្ណ VIP និង​សេវាកម្ម​ដូច​ជា ការ​ប្តូរ ជូន​ថ្មី​ក្នុង​រយៈពេល 7 ថ្ងៃ ការ​ធានា​មួយ​ឆ្នាំ សេវា​ទៅ​ទទួលយក​និង​ដឹក​ជញ្ជូន​ដល់ទី​កន្លែង ឥត​គិតថ្លៃ សេវា​លាង​សម្អាត​ជូន​ចំនួន​ពីរ​ដង សេវា​អាទិភាព សម្រាប់​អតិថិជន VIP ព្រម ទាំង​រង្វាន់ VIP ពិសេស​ៗ និង​អត្ថប្រយោជន៍​សម្រាប់​អតិថិជន VIP ចូលរួម​ក្នុង​កម្មវិធី​នានា របស់ ក្រុមហ៊ុន Huawei ។

Huawei GR5 បទ​ពិសោធន៍​ថ្មី​ស្មា​ត​ហ្វូ​ន​កាលី​ប ត្រូវ​នឹង​យុវវ័យ​ជំនាន់​ថ្មីHuawei GR5 បំពាក់​នូវ​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី​ទី 2 ដែល​អាច​អោយ​អ្នក​ប្រើ​កាន់តែ ងាយ ស្រួល លឿន កាន់តែ​ឆ្លាត​វៃ មានមុខ​ងារ​ច្រើន​ជាង​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ស្មា​ត​ហ្វូ​ន ដទៃ។ កាមេរ៉ា​ក្រោយ​ទំហំ 13 PM និង​កាមេរ៉ា មុខ​ទំហំ 5MP អេ​ក្រង់ ទំហំ 5.5 អ៊ី​ញ (1080x1920) កំរិត FHD អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 ល្បឿន​ដំណើរការ RAM 2GB និង​ទំហំ​ក្នុង​ម៉ាស៊ីន ROM 16GB ។ ជាង​នេះ​ទៅ​ទៀត Hauwei GR5 អាច​ប្រើ​បាន​ស៊ី​ម​ពីរ និង​ល្បឿន​អ៊ិ​ន​ធើ​ណិ​ត 4G LTE។ ចំណែកឯ​ថាមពល​ថ្ម​ខ្លាំង ទំហំ 3000 MAh និង​ប្រើ​បាន​យូរ​ពេញ 1​ថ្ងៃ។ Huawei Mate 8 មាន​លក់​នៅ​គ្រប់​ហាង​ធំ​ៗ គ្រប់ 25 ខេត្ត​ក្រុង នៅ​កម្ពុជា ក្នុង​តម្លៃ ប្រមាណ​589 ដុល្លារ ដែល​មាន​ពីរ​ពណ៌ គឺ​មាស​និង​មាស​កាហ្វេ ដោយ​បន្ថែម​កាដូ ដូច​ជា ស្រោម​ទូរ​សព្ទ័​ហ្សី​ន ដប​ទឹក​ដែក​ដ៍​ស្រស់​ស្អាត VIP Card ព្រមទាំង​អាច​ទទួល​បាន​នូវ កញ្ចប់​ប្រើ​អ៊ី​ន​ធើ​ណិ​ត Power + ពី​ក្រុមហ៊ុន Smart ដោយ​មិន​គិតថ្លៃ​រយៈពេល 4 អាទិត្យ ។ ចំណែកឯ Huawei GR5 មាន​ពណ៌​មាស តម្លៃ​ត្រឹមតែ 259 ដុល្លារ ដោយ​មាន​ថែម កាដូ ដូច​ជា ស្រោម​ទូរ​សព្ទ័ និង​ដង​ថត​សែ​ល​ហ្វី រួម​ជាមួយនឹង​កញ្ចប់​ប្រើ​អ៊ី​ន​ធើ​ណិ​ត Power +
ពី​ក្រុមហ៊ុន Smart ដោយ​មិន​គិតថ្លៃ​រយៈពេល 4 អាទិត្យ ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖
www.facebook.com/HuaweiDeviceCambodia
http://consumer.huawei.com/kh
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter