ខោខ្លី ឬអាវត្រនាប់ Fundawear អាចឲ្យគូស្នេហ៍ ស្ទាបគ្នាបាន ទោះនៅទីណាក៏ដោយ
|
April 24, 2013 (06:26:56)
|
[ 1846 ] |
|
|
|
|
ដោយស្លៀកខោខ្លី ឬអាវត្រនាប់វេទមន្តទាំងនេះដែលគេហៅថា Fundawear អ្នកនឹងអាចមានអារម្មណ៍ថាមានការស្ទាបអង្អែលពីគូស្នេហ៍របស់អ្នកពីគ្រប់ទីកន្លែងនៅលើភពផែនដីនេះ ។
Fundaware គឺជាការផ្គុំបញ្ចូលគ្នាដ៏ឆ្លាតវៃរវាងកម្មវិធីទូរស័ព្ទស្មាតហ្វូន និង ម៉ូទ័រញ័រតូចមួយ ដែលគេដេរជាប់នឹងអាវត្រនាប់របស់មនុស្សស្រី ឬ ខោខ្លីរបស់បុរស ។ ប្រធានបច្ចេកទេសរបស់គម្រោងខោខ្លីខាងលើ លោក បេន ម័រ បាននិយាយក្នុងវីដេអូ YouTube ថា Fundaware បំពេញកិច្ចការ "ក្នុងការបញ្ជូនការស្ទាបអង្អែលឆ្លងកាត់រយៈចម្ងាយដ៏សែនធំល្វឹងល្វើយ" ។
ដោយឧបត្ថម្ភថវិកាដោយសាខាក្រុមហ៊ុនស្រោមអនាម័យ Durex របស់អូស្ត្រាលី ខោខ្លីវេទមន្ត Fundawear នេះ ប្រើប្រាស់នូវឧបករណ៍ញ័រតូចមួយ ស្រដៀងនឹងអ្វីដែលធ្វើឲ្យម្រាមដៃរបស់អ្នកញ័រនៅលើស្មាតហ្វូនដែរ ។ ដង់ស៊ីតេនៃរំញ័ររបស់ Fundawear ឆ្លើយតបទៅនឹងចលនានៃម្រាមដៃរបស់មនុស្ស ដែលប៉ះលើអេក្រង់ស្មាតហ្វូនពីចម្ងាយ ។
មកទល់ពេលនេះ គម្រោងខាងលើកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ខណៈដែលទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនខាងលើកំពុងតែអញ្ជើញអ្នកស្ម័គ្រចិត្តមកធ្វើតេស្តស្ទាបដៃរបស់ខ្លួនលើ ខោខ្លី ឬ អាវត្រនាប់ Fundaware ដោយប្រាប់ក្រុមហ៊ុនថា តើពួកគេនឹងប្រើប្រាស់ផលិតផលនេះយ៉ាងដូចម្តេចជាមួយដៃគូរបស់ខ្លួន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|